Paite

Khmer

Luke

7

1Huan, mite jaka a thu gen tengteng a khitin Kapernaum khuaah a luta,
1កាលព្រះយេស៊ូមានព្រះបន្ទូលអោយប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។
2Huan, sepaih zaheutu kuahiam a sikha deihtak a chi a na a, a si dekdeka.
2នៅក្រុងនោះ មានអ្នកបំរើសំណព្វចិត្ដរបស់នាយទាហានររ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។
3Huchiin, Jesu tanchin a jak takin a sikha honghihdam dinga ngen dingin a kiangah Juda upate a sawla.
3ពេលនាយ ទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះអោយទៅយាងព្រះអង្គ មកប្រោស អ្នកបំរើរបស់គាត់។
4Huan, amau tuh Jesu kiang a vatung ua, limtakin a ngen ua,
4ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់
5Amah jaw hiai na hihsak tak ahi; ka nam uh a it a, ka kikhopna in uh leng amah honlamsak ahi, a chi ua.
5ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ អោយយើងផង»។
6Huchiin, Jesu tuh amau toh a hongpai a. Huan, in a tun dekdekin sepaih zaheutun a kiangah, a lawmte a sawla, ka in sung na lutna tak ahi kei,
6ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយនាយទាហានចាត់មិត្ដភក្ដិរបស់គាត់អោយមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទ មានឋានៈទន់ទាបណាស់មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។
7Huaijiakin na kianga hong tak hiin leng ka kisimkei, thu leltak gen lechin, ka naupang a dam mai ding.
7ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយ មិនខាន។
8Kei leng mi thua om ka hi a, ka nuaiah sepaihte a om ua; huai mipa, hiai mipa, Pai in, ka chih leh a paia, mi dang kiangah leng, hongpai in, ka chih leh, a hongpai a; ka sikha kiangah leng, Hiai hih in, ka chih leh a hih jel, a chi a.
8ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយគេនឹងធ្វើតាម»។
9Huan, Jesun huai thu a jakin amah tuh lamdang a sa mahmah a, a kihei a, mipi amah juite kiangah, Ka honhilh ahi, Israelte lakah leng hichi tela ginna thupi ka mu kha mahmah kei, a chi a.
9កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។
10Huan, a misawlte in ah a painawn ua, sikha tuh damin a muta uh.
10មិត្ដភក្ដិដែល នាយទាហានចាត់អោយមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបំរើបានជាសះស្បើយ។
11Huan, sawtlou chikin khua khat Nain kichi ah a hoha; a nungjuite leh mipi tampitak a kiang ah a hoh sam ua.
11ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និង បណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។
12Huan, khopi kongkhak kiang a tunin, ngai in, misi a honjawng khia ua, a nu tapa neihsun ahi a, amah lah meithai ahi ngala; a khuate tampi a kiangah a om uh.
12ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសព ជាមួយគាត់។
13Huan, Toupan meithainu a muh takin, a hehpih mahmaha, Kap ken, a chi a.
13កាលព្រះអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។
14Huan, a vanaiha, lang a khoiha; huchiin, a jawngte a khawlta ua. Huan, Tangval, thou in, ka honchi, a chi a.
14ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែង ក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំឡោះអើយ! ចូរក្រោកឡើង»។
15Huan, misi tuh a tu khia a, a hongpauta a. Huan, Jesun a nu kiangah a peta.
15រំពេចនោះ បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំឡោះទៅម្ដាយវិញ។
16Huan, mi tengtengin a lau ua, Pathian a phat ua, I lak ah jawlnei thupi tak a hongsuakta, a chi ua, Pathianin a mite hongvehta ahi, a chi uh.
16គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោល៖«មានព្យាការីដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ដ្រ របស់ព្រះអង្គ»។
17Huan, huai mi tungtang thu tuh Judia gam tengtengah leh a kiang vel gam tengah a thang kheta a.
17ពាក្យដែលគេនិយាយអំពីព្រះយេស៊ូ បានលេចឮពាសពេញក្នុងស្រុកយូដា និង តំបន់ជិតខាងទាំងមូល។
18Huan, Johan nungjuiten huai thu tengteng Johan a hilh ua.
18សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក
19Huchiin, Johanin a nungjuite nih a sama, Toupa kiangah a sawla, Hongpai dingpa na hi hia, mi dang hungaih lailai ding ka hi uhia? chiin.
19រួចចាត់អោយទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដ ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
20Huan, mite tuh a kiang a hongtun un, Baptispa Johanin, Hongpai dingpa na hi hia, mi dang hungaihlailai ding ka hi uhia? chiin, na kiangah kou a honsawl, a chi ua.
20អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់អោយយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ ផ្សេងទៀត?»។
21Huan, huailai takin Jesun chinate, hipi veite, dawi matte tampi a hihdama, mittaw tampite leng a mit uh a hihvaka.
21នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺមនុស្សពិការ និង មនុស្សដែលមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួនអោយបានជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនអោយមើលឃើញដែរ។
22Huan, a kiang uah, Pai nawnta unla, thil na muh uleh na jak uh Johan vahilh un; mittawte a mit uh a hongvakta, khebaite khein a hongpaita ua, phakte a hongsiangthouta uh, bengngongte leng a bil uh a hongvakta, misite kaihthohin a omta uh, ajawngten Tanchin Hoih hilh a tangta uh.
22ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញ និង បានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។
23Huan, kuapeuh ka tunga lunghihlouhna mu loutuh a hampha hi, a chi a, a dawnga.
23អ្នកណាមិនរវាតចិត្ដចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។
24Huan, Johan sawltakte a pai nung un Jesun mipite kiangah Johan thu a genta a, Bang en dinga gamdaia pai khia neita ua? Sialluang huih mut ling maw?
24ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖«តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?
25A hihkeileh, bang en dingpena pai khia neita ua? Puan nem silhmi maw? Ngai un, puan thupi silh leh mi nuamsate kumpipate in khawngah eive a om uh.
25តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។
26Ahihkeileh, bang en ding penin ahia na pai khiak uh? Jawlnei maw? A hi tawk vo oi, ka honchi ahi, jawlnei sanga leng thupijaw.
26បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត
27En dih, ka thangkou na ma ah ka sawl ahi, aman na ma ah na lam a bawl ding, chi-a, a tanchin kigelh, hiai mipa ahi.
27ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។
28Numei suan lakah Johan sanga thupi jaw a om kei; himahleh, Pathian gama mi neu pen leng amah sangin a thupi jaw, ka honchi a chi a.
28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។
29Huan, mi tengtengin a jak un, siahkhonmite toh, Johan baptisma natangsa ahi ua, Pathian siam a tangsak uhi.
29ប្រជាជនទាំងមូល និង អ្នកទារពន្ធ បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក ពីលោក។
30Pharisaite leh dan theimiten bel a kianga baptisma natangsa ahi kei ua, amaua dinga Pathianin a hoih dia a sehsak tuh a deih kei uh.
30រីឯពួកខាងគណៈផារីស៊ី និង ពួកបណ្ឌិតខាងវិន័យ មិនទទួលស្គាល់គំរោងការដែលព្រះជាម្ចាស់បានរៀបចំសំរាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។
31Huchiin Jesu mahin, Tulai khangthakte bang toh ka teh de aw? bangtobang ahi ua?
31តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា?
32Naupang dawlmuna tua, Tamngai hon tumsak unga, lam lou uchina; kap huphup unga, nou lah kaptuan lou uchina, chia, kichi tuah bang ahi uh.
32គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរំា យើងបានស្មូតបទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ"។
33Baptispa Johan a hongpaia, tanghou a ne keia, uain leng a dawn kei a, nou ten, Dawi jawl ei ve, na chi ua.
33យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរាតែអ្នករាល់គ្នាថា លោកមានអារក្សចូល
34Mihing Tapa a hongpaia, a nein a dawna, nouten, En dih uh, anhaipa, uain haipa, siahkhonmite leh mi khialte lawm: na chi ngal ua.
34រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែអ្នករាល់គ្នាថា "មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។
35Himahleh, pilna tuh a ta tengtengin siam a tan uh.
35ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
36Huan, Pharisaite laka mi khatin a kianga an ne din a deih a. Huan, huai Pharisai in ah a luta, an a um a.
36មានបុរសម្នាក់ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។
37Huan, ngai dih, huai khuaa numei khat omin Pharisai in ah an umin a tu chih a theih takin alabasta bawmin thau namtui a hontawi a,
37នៅក្រុងនោះ មានស្ដ្រីម្នាក់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។
38A nungah a khepek bul ah kap kawmin a dinga, a khituiin a khepek a sukawt a, a samin a nula, a khepek tuh a tawp a, thau namtuiin a nuh.
38នាងនៅពីក្រោយព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គនាងយំ សំរក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។
39Huan, a sampa Pharisaiin huai a muhin, a lungsimin, Hiai mi jawlnei a hih leh akhoihnu numei kua ahia, mi bangchi ahia, theih tuaktak hi a, mi khial ahi ngala, a chi a.
39ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើលោកនេះពិតជាព្យាការី មែន ច្បាស់ជាលោកជ្រាបថា ស្ដ្រីដែលពាល់លោកនេះ ជាស្ដ្រីប្រភេទណាពុំខានគឺនាងជាមនុស្សបាប»។
40Huan, Jesun, a kiangah, Simon, na kiangah thu kamkhat gen ding ka nei, a chi a, a dawnga, Huan, aman, Bang ahia, Sinsakpa? a chi a.
40ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូនខ្ញុំចង់ និយាយរឿងមួយ ជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។
41Huan, Jesun, Dangka leitawi sak kuahiamin leibami nih a neia: khatin makhai za nga a ba a, khatin sawm nga.
41ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។
42Huan, a ditna ding a neikei a, a ngaidam tuaktuak ta. Huchiin, huai mite a kuain ahia amah it zo ding? a chi a.
42ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នក ទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។
43Simonin, A ngaihdam diak penin hiin ka gingta, a chi a, a dawnga. Huan, aman, a kiangah, Na chi dik, a chi a.
43លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែល ជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។
44Huan, numei lam a nga a, Simon kiangah, Hiai numei na mu hia? Na in ah ka honglutta, nang ka khepek silna ding tui nahon pe keia, aman tuh a khituiin ka khepek a sukawta, a samin a nula.
44បន្ទាប់មក ព្រះអង្គបែរទៅរកស្ដ្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមក ក្នុងផ្ទះលោកតែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់ នាងមកជូតទៀតផង។
45Nang tawp himhim non tawp kei; aman tuh ka honglut nungsiah ka khepek tawp a tawlnga kei.
45លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។
46Nang ka lutang ah thau non nilh kei; aman tuh ka khepek thau namtui a nilh.
46លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
47Huaijiakin ka honchi ahi, A khelhna tampi ngaihdamin a omta; aman nakpitakin a it hi; a hihhangin, ngaihdam tawmin, neuchikin a it nak, a chi a.
47ហេតុនេះហើយ ខ្ញុំសុំប្រាប់អោយលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះព្រោះព្រះជាម្ចាស់បានប្រោសអោយនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសអោយតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។
48Huan, numei kiangah, Na khelhnate ngaihdam ahi ta, a chi a.
48ព្រះយេស៊ូមានព្រះបន្ទូលទៅស្ដ្រីនោះថា៖ «ខ្ញុំអត់ទោសអោយនាងបានរួចពីបាបហើយ»។
49Huan, a an umpihten, Mi khialte nangawn ngaidam kua ahia eita? a kichi ua.Huan, aman, numei kiangah, Na ginna hotdam na hih loh ahi, khamuang takin pai in, a chi hi.
49អស់អ្នកដែលអង្គុយរួមតុជាមួយរិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសអោយមនុស្សរួចពីបាបដូច្នេះ?»។
50Huan, aman, numei kiangah, Na ginna hotdam na hih loh ahi, khamuang takin pai in, a chi hi.
50ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖«ជំនឿរបស់នាងបានសង្គ្រោះនាងហើយសូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។