Paite

Khmer

Luke

9

1Huan, Jesun sawm leh nihte a sam khawma, dawi tengteng tunga thilhihtheihna leh thuneihna leh natnate hihdam theihna a pia a.
1ព្រះយេស៊ូត្រាស់ហៅសិស្ស ទាំងដប់ ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានឫទ្ធានុភាពប្រទានអំណាចអោយគេ បណ្ដេញអារក្សទាំងអស់ និង មើលជំងឺផ្សេងៗអោយបានជា។
2Huchiin, Pathian gam thugen ding leh dam loute hihdam dingin a sawlkhetaa.
2ព្រះអង្គចាត់គេអោយចេញទៅប្រកាស អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺអោយបានជាផង។
3Huan, a kiang uah, Zinna adingin chiang khun hiam, kawljal hiam, tanghou hiam, dangka hiam, bangmah keng kei un; puannak nih leng neikei un.
3ទ្រង់មានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬ ប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។
4Huan, na tunna in peuh uah tung kinken jel un, huai in akipanin paikhia un.
4បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
5Huan, a honkipahpih lou peuhmah tuh huai khua akipan na paikhiak chiang un amau mohpaihna dingin na khepek ua leivui tatkhia unla, a chi a.
5បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលី ដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។
6Huchiin, a kuanta ua, khua a tawn vialvial ua. Gam chihah Tanchiin Hoih a hilh ua, mi a hihdam jel uh.
6ពួកសិស្ស នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅ ភូមិមួយទាំងផ្សព្វផ្សាយដំណឹងល្អ និង មើលអ្នកជំងឺគ្រប់កន្លែងអោយបានជាផង។
7Huan, kumpipa Herodin a thilhih tengteng uh a nazataa; khenkhatin Johan hing nawnta ei ve a chi ua, khenkhatin,
7កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងនោះហើយ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណាដ្បិតមានអ្នកខ្លះនិយាយថា"លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ"។
8Elija hongkilakta ei ve a chi ua, khenkhatin, Nidang laia jawlnei kuahiam thou nawnta ei ve, a chih jiak un, a lungjingtaa.
8អ្នកខ្លះទៀតនិយាយថា"ព្យាការី អេលីយ៉ាបានបង្ហាញខ្លួនអោយគេឃើញ" ហើយអ្នកខ្លះទៀតនិយាយថា "មានព្យាការីមួយរូបពីសម័យបុរាណ បានរស់ឡើងវិញ"។
9Huan, Herodin, Johan a lu ka tanta a; himahleh hichi lawmlawma a thu ka jakjak kua ahia? a chi a. Huan, amah tuh muh a tumta hi.
9រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានអោយគេកាត់ក យ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះ ជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
10Huan, sawltakte a hongkik nawn un, a kiangah a thilhihte uh a hilh ua. Huan, aman amau piin khopi Bethsaida kichi ah a pai tuamta a.
10សាវ័ក នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តំរង់ទៅភូមិមួយឈ្មោះបេតសៃដា
11Himahleh mipin a thei ua, a jui jel uh; huan, aman amau a nakipahpiha, Pathian gam thu a hilha, hihdam kiphamoh peuhmah a hihdama.
11តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់អោយគេស្ដាប់ព្រមទាំងប្រោសអ្នកជំងឺអោយបានជាផង។
12Huan, nitaklam a honghi dektaa; huan, sawm leh nihte a hongpai ua, a kiangah, khuate leh a kim gam khawnga giahna leh annektuidawn zong dingin mipite paisak tanla; tua, gamkeu muna om hi ngal hang a, a chi ua.
12ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់អោយបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់ តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។
13Aman bel a kiang uah, Nou nek ding pia un, a chi a. Huan, amau, Mi hiai zahzah adia nek ding I valei sak keileh, tanghou phel nga leh nga nih kia loungal bangmah I neikei uh, a chi ua.
13ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសំរាប់ប្រជាជនទាំងនេះ!»។
14Piching ngen leng sang nga hiam phial ahi ngal ua. Huan, a nungjuite kiangah, A pawlpawlin tu sak un, sawm nga khawng jelin, a chi a.
14នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេអោយអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។
15Huchiin a hih ua, a tu sak vekta ua.
15ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេអោយអង្គុយចុះទាំងអស់គ្នា។
16Huan, tanghou phel nga leh ngasa nih tuh a laa, van lam enin vual a jawla a balkhama, mipi maa lui dingin a nungjuite kiang ah a piaa.
16ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ។
17Huan, a ne ua, a vah vekta ua, huan, a khamval nengte uh bawm sawm leh nih a luak dim uh.
17គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។
18Huan, hi chi ahi a, Jesu amah kiaa a thum lain a nungjuite a kiangah a om ua; a kiang uah, Mipiten kua ka hi a honchi ua? chiin a donga.
18ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន ដាច់ឡែកពីបណ្ដាជនពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមាន ព្រះបន្ទូលសួរគេថា៖«តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។
19Huan, amau, Baptispa Johan ahi, honchi uh; himahleh khenkhatin, Nidang laia jawlnei kuahiam a thou nawnta ahi, a honchi uh, chiin, a dawng ua.
19ពួកសិស្សទូលឆ្លើយថា៖«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យ បុរាណដែលរស់ឡើងវិញ»។
20Huan, aman a kiang uah, Ahihleh, nou kua ka hi non chi ua? a chi a. Peterin, Pathian kris mah, chiin, a dawnga.
20ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់អោយមក»។
21Huan, huai thu kuamah hilh louh ding chi bikbekin, thu a piaa:
21ព្រះយេស៊ូក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។
22Mihing Tapain thil tampi a thuak dia, upate, siampu liante, laigelhmite deih louhin a om dia, thahin a om dia, ni thum niin kaihthohin a om ding ahi, a chi a.
22ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
23Huan, amahmahin, mi tengteng kiangah, kuapeuhin honzuih a ut leh, amah kingaihsak louin, niteng a kros puin honjui hen.
23បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន រៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ
24Kuapeuh a hin humbit utin a tan ding; kuapeuh keimah jiaka a hin tanin, huai mi mahin a humbit ding.
24ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។
25Min khovel a pumin nei henla, amah kimangsak hiam, ahihkeileh kimanloh leh, amah adingin bang a phatuam dia?
25បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្ដិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អ្វី។
26Kuapeuh keimah leh ka thu zahpih mi jaw Mihing Tapain, amah thupina toh, a Pa thupina toh, a angel siangthoute thupina toh a hongpai chiangin a honzahpih ding.
26បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស យាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និង របស់ទេវតា ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។
27Diktakin ka honhilh ahi, Hiaia dingte akhen, Pathian gam a muh masiah uh sihna chiam lou hial ding a om uh, a chi a.
27ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់ គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់»។
28Huan, hichi ahi a, huai thugen nung ni giat hiam khawngin, Jesun Peter, Johan leh Jakob a pi a, thum dingin tangah a hohtou a.
28ប្រមាណជាប្រាំបីថ្ងៃក្រោយ ពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និង លោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន ។
29Huan, a thum laiin a mel omdan a honglamdanga, a puansilhte mi leng theiin a hongngoutaa.
29ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ដ្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។
30Huan, ngai in, mi nih amah toh a kihou ua, huai mite tuh Mosi leh Elija ahi uh.
30ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និង ព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។
31Thupinaa kithuamin a kilak ua, Jerusalem khuaa sihna a hihkim ding thu a gen uh.
31លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។
32Peter leh a lawmte bel a ihmut uh a suaka, himahleh a hak teitei ua a thupina leh a kianga mi nih ding a mu uh.
32លោកពេត្រុស និង មិត្ដភក្ដិរបស់លោកសំរាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និង ឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។
33Huan, huai miten Jesu a paisan dek lai un, Peterin, Jesu kiangah, Heutupa, ei din hiaia om hoih veh, aidakbuk thum i khoh dia, nang din khat, Mosi din khat, Elija din khat, a chi a-a thugen lengthei louin.
33កាលលោកម៉ូសេ និង ព្យាការីអេលីយ៉ាកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វី ឡើយ។
34Huan huai thute a gen laiin mei a hongkaia, amau tuh a liahta; mei laka a lut laiun a lau ua.
34កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា ធ្វើអោយសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។
35Huan mei akipan aw a hongsuaka, Hiai ka Tapa, ka tel ahi, amah thu ngai un, a chi a.
35មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។
36Huan aw a daih takin Jesu amah kiain a muta uh. Huan, a dai dide ua, huailai khawngin a thil muh uh kuamah bangmah a hilh kei uh.
36បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះសិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។
37Huan, hichi ahi a, a jingin tang akipana a paisuk nung un, mipi thupi takin amah a nadawn ua.
37នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។
38Huan, ngaiin, mipi lakah mi khat a kikoua, Sinsakpa, ka tapa en dingin ka honngen ahi, ka tapa neihsun ahi ngala.
38មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្ដាប្រោស ប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។
39Ngai in, dawiin a mana, a kikou khe guih jela; huchiin, a chilphuan bang ke hialin a gimbawla, nakpitaka hihsidupin a pai san phet jela.
39ពេលវិញ្ញាណអាក្រក់ចូលម្ដងៗវាស្រែក រើបំរះប្រកាច់ប្រកិនបែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយវិញ្ញាណអាក្រក់ក៏ចេញទៅ ទុកអោយកូនខ្ញុំប្របាទនៅគ្រាំគ្រា។
40Huan na nungjuite kiangah delhkhe dingin ka ngena, a hih theikei uh, a chi a.
40ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្ដែ គេមិនអាចដេញវាចេញបានសោះ»។
41Huan, Jesun, Khangthak ginna neilou leh lampialte aw, bangtan ahia ka honthuak theih ding? Na tapa tuh hiaiah honpi in, a chi a, a dawng a.
41ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។
42Huan, a honglaiin dawiin a hihpuk eka, nakpitakin a gimbawltaa, himahleh, Jesun dawi nin tuh a taia, naupang tuh a hihdama, a pa kiangah a paisak nawnta.
42ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវាធ្វើអោយវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះអោយបានជា ហើយប្រគល់ទៅអោយឪពុកវាវិញ។
43Huan, mi tengtengin Pathian thupidan lamdang a sa mahmah uh. Huchiin mi tengtengin a thilhih tengteng lamdang a sak lai un, Jesun a nungjuite kiangah,
43មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្ស គ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖
44Hiai thute na bil uah lut heh. Mihing Tapa mihingte khuta mat saka om ding ahi ngala, a chi a
44«ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ដ គឺបុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។
45Himahleh, a thugen tuh a theisiam kei uh, a theihtheih louhna ding un a kisel ahi, huai thugen tanchin tuh amah a dong ngam ngal kei ua.
45ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេព្រោះព្រះជាម្ចាស់មិនទាន់សំដែងអត្ថន័យអោយគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
46Huan, a lak uah kua a thupipen dia? Chih thuin a nakisel ua.
46ខណៈនោះ ពួកសិស្ស ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។
47Huchiin, Jesun a lungtang ua a ngaihtuah uh a theia, naupang neu khat a kaia, a sik ah a omsaka, a kiang uah,
47ព្រះយេស៊ូឈ្វេងយល់ គំនិតរបស់គេ ក៏យកក្មេងម្នាក់មកអោយឈរក្បែរព្រះអង្គ
48Kuapeuh ka min jiaka hiai naupang neu kipahpih tuh keimah honkipahpih ahi ding uh; na vek ua laka neupen ahi, a thupipen, a chi a.
48រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេង នេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
49Huan, Johanin, Heutupa, kuahiam na mina dawite delkhia ka mu ua, kon zuihna ua a pan sam louh jiakin ka khamta ve ua, a chi a, dawnga.
49លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។
50Jesun bel a kiang ah, Kham nawn kei un, kuapeuh nou hondal loutuh nou lama pang ahi uh, a chi a.
50ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
51Huan, hichi ahi a, amah pi touh a hun dingin, Jerusalem khuaa hoh a tum chiltela, a maah mi a matai saka;
51លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសំរេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម
52Huan, a pai ua, amah adia nakimansak dingin Samari mite kho khatah a lut ua.
52ព្រះអង្គបានចាត់អ្នកខ្លះអោយទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។
53Huan, a mai tuh Jerusalem kho lam naiha a lat jiakin amah a nakipahpih kei uh.
53ប៉ុន្ដែ អ្នកស្រុកពុំ្រពមទទួលព្រះអង្គអោយស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។
54Huchiin a nungjui Jakob leh Johanin huai a theih takun, Toupa, amaute kangmang dingin van akipan mei sam khe leng hoih na sa hia? a chi ua.
54ពេលសិស្សពីរនាក់ គឺលោកយ៉ាកុប និង លោកយ៉ូហានឃើញដូច្នោះក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យអោយយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។
55Amah tuh a kiheia, amau a taitaa.
55ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។
56Huan, kho dangah a paita uh.
56បន្ទាប់មក ព្រះអង្គយាងឆ្ពោះ ទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស ។
57Huan, lampia a pai lai un, kuahiamin a kiangah, Na paina peuhah kon jui ding, a chi a.
57កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖«ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។
58Huan, Jesun a kiangah, Sehalten kua a nei ua, tungleng vasaten leng bu a nei uh, ahihhangin Mihing Tapain jaw a lu ngakna ding mun a neikei, a chi a.
58ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្ស គ្មានទីជំរកសំរាកសោះឡើយ»។
59Huan, Jesun mi dang kiangah, Honjui in, a chi a. Himahleh aman, Toupa, ka pa honvui sak phot in, a chi a.
59ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតអោយខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។
60Jesun tuh a kiangah, Misiin a misi uh vui uheh; nang Pathian gam thu vahilh jak jaw in, a chi a.
60ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹង អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់»។
61Huan, mi dangin leng, Toupa, kon jui ding, a hihhangin ka ina mite kamphain honkha sak photin, a chi a.Huan, Jesun a kiangah, Kuapeuh leilehna lena, nunglam nga tuh, Pathian gam mi hitak ahi kei, a chi.
61មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែ សូមអនុញ្ញាតអោយខ្ញុំប្របាទទៅជំរាបលាក្រុមគ្រួសារសិន»។
62Huan, Jesun a kiangah, Kuapeuh leilehna lena, nunglam nga tuh, Pathian gam mi hitak ahi kei, a chi.
62ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាក មើលក្រោយ អ្នកនោះ គ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ របស់ព្រះជាម្ចាស់ឡើយ»។