Paite

Khmer

Mark

11

1Huan, Jerusalem khua tung dinga a kisak ua, Oliv tanga Bethphage leh Bethani kho kiang a tun un, a nungjuite laka mi nih a sawla, a kiang uah,
1ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និង ភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបអោយទៅមុនដោយមាន ព្រះបន្ទូលថា៖
2Hua na majawn ua, khua ah vahoh unla; huan, na lut tung un sabengtung nou khih, kuamah tuan ngei louhna, na vamu ding ua; huai tuh phel unla, honkai un.
2«ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេចូរស្រាយវាដឹកមក។
3Huan, kuapeuhin, Huai bangdia hih? A honchih uleh, Toupan a deih ahi; hiai lai-ah a honkoihsak nawnpah ding, na chi ding uh, a chi a.
3ប្រសិនបើមានគេសួរថា"ហេតុអ្វីបានជាអ្នកស្រាយវា?" ចូរឆ្លើយប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងអោយគេដឹកមកវិញភ្លាមជាមិនខាន"»។
4Huan, a hohta ua, kongzing ah kongkhak polama sabengtung nou khih a vamu ua; huan, huai tuh a phelta uh.
4សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុក នៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវហើយក៏ស្រាយវា។
5Huan, huaia ding kuate hiamin, a kiang uah, Sabengtung nou bangdia phel? a chi ua.
5មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។
6Huan, amau Jesu gen bang takin a kiang uah a gen ua; huchiin a phalta uh.
6សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏អោយដឹកចេញទៅ។
7Huan, sabengtung nou tuh Jesu kiangah a honkai ua, a tungah a puante uh a phah ua; huan, a tungah a tuangta hi.
7សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។
8Huan, mi tampiin lampi ah a puan uh a phah ua; mi dangin leng gama sawlnah satin a phah ua.
8មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចំការមករាយលើផ្លូវដែរ។
9Huan, a ma lama paite leh a nunglama honjuiten, Hosanna! Toupa mina hongpai a hampha!
9អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ!សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
10Gam hongtung ding, i Pa David gam a hampha! Tungnungpen ah Hosanna! chiin a kikou ua.
10សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
11Huan, Jerusalem khuaa Pathian biakin ah a valut a; huan, bangkim a et velvel khitin nitaklam leng a honghita a, a pawt a, sawm leh nihte toh Bethani ah a hohta ua.
11កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ទ្រង់ក៏យាងចូលក្នុងព្រះវិហារ ។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។
12Huan, a jingin Bethani akipan a pawt nungin a gil a hongkialta a.
12នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានីពេលនោះ ព្រះអង្គឃ្លាន។
13Huan, theipi kung nah nei gamlapia a mu a, A gah ka muh khak leh, chiin a vajuana; huan, a vatunin a nah kia loungal bangmah a mu kei a; theipi gah hun ahi kei him a.
13ព្រះអង្គទតឃើញឧទុម្ពរ មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ទ្រង់ក៏យាងតំរង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិតទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។
14Huchiin, Jesun sing tuh a houpihta a, Tuban khantawnin nang apat kuamahin gah ne nawnta kei hen, a chi a. A nungjuiten huai tuh a ja uh.
14ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅគ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស បានឮព្រះបន្ទូលរបស់ព្រះអង្គ។
15Huan, Jerusalem khua a tung ua, Pathian biakin ah a valut-a, biakina banghiam juakmite leimite a delh khia-a, dangka khengmite dohkante leh vakhu juakmite tutphah khawng a sawn puk sak-a;
15ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
16Huan, Pathian biakina kuamahin van a lut paisuak pih uh a phalta kei hi.
16ព្រះអង្គមិនអោយនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ ឡើយ។
17Huan, a kiang uah, Ka in nam chih adingin thumna in a chi ding uh, chih gelh ahi ka hia? Nou lah suamhatte khukin nabawl jaw ua, chiin, a hilhta.
17ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សំរាប់អោយជាតិសាសន៍ទាំងឡាយអធិស្ឋាន តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។
18Huan, siampu liante leh laigelhmiten huai a ja ua, huan amah a hihmanthat theihna ding a zongta ua; mipi tengtengin amah a lau ngal ua, a thuhilh lamdang a sak jiakun.
18កាលពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្ដែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។
19Huan, nitaklam a honghihin khopia kipanin a pawt khia uh.
19លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។
20Huan, jingsanga a pai kawm un theipi kung tuh a zung tan phaa vuai khin vekin a muta ua.
20ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ ក្រៀមស្វិតរហូតដល់ឫស។
21Huchiin, Peterin theikhiain, a kiangah, Heutupa, en dih: theipi kung hamsiat na loh a na vuai khin vekta, a chi a.
21លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ!សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។
22Huan, Jesun a kiang uah, Pathian gingta un.
22ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។
23Chihtaktakin ka honhilh ahi, kuapeuhmahin, hiai tang kiangah, Na kisuan inla, tuipi ah nakipai in, chia, a lungtanga ginglel loua a gen tuh a tung ngeingei ding chih gingta peuhmahin a gen bangbang a mu ding uh.
23ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា "ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!" ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ដ ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសំរេច នោះព្រះជាម្ចាស់នឹងប្រទានអោយបានសំរេចតាមពាក្យគេមែន។
24Huaijiakin ka honhilh ahi, bangkim na thum ua na nget peuhmah uh mu sain kiging unla huchiin, na mu ding uh.
24ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ អោយតែអ្នករាល់គ្នាអធិស្ឋាន សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានអោយអ្នករាល់គ្នាជាពុំខាន។
25Huan, thuma na din peuhmah chiang un kua tungah leng thupoi banghiam na neih uleh ngaidam un; na Pa uh vana omin leng na tatlekna uh a honngaihdam theihna dingin.
25ម៉្យាងទៀតពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសអោយគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ អត់ទោសអោយអ្នករាល់គ្នា។ [
26A hihhangin na ngaihdam kei uleh, na Pa uh vana omin leng na tatleknate uh honngaidam sam kei ding hi, a chi a, a dawnga.
26ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសអោយគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ។ ]
27Huan, Jerusalem khua a tung nawn ua; huan, Pathian biakina a vakvak laiin siampu liante, laigelhmite, upate a kiangah a hong ua,
27ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យនាំគ្នាមកជួបព្រះអង្គ។
28A kiangah, Kua thuin ahia hiai thilte na hih? Hiai thilte hih dingin kuan ahia thu nang honpia? a chi ua.
28គេទូលសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោកធ្វើការទាំងនេះ?»។
29Huan, Jesun a kiang uah, Ken leng thu kam khat ka hondong sam ding, hondawng le uchin, huchiin kua thuin ahia hiai thil ka hih chih ka honhilh ding.
29ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។
30Johan Baptisma vana kipan hia; mihing a kipan? hondawng un, a chi a.
30សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់លោកយ៉ូហាន អោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។
31Huan, a kingaihtuah ua, Vana kipan chi lehang, Bang achia a thu ging lou na hi ua leh? a honchi kha dia;
31គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?
32mihinga kipan, i chi dia eita maw? a ki chi ua. Himahleh mipi a kihta ua; mi tengtengin Johan lah jawlnei taktakin a bawl chiat ngal ua.Huchiin, Jesu a dawng ua, Thei kei ung, a chi ua. Huan, Jesun a kiang uah, Ken leng kua thuin ahia hiai thil ka hih, ka honhilh sam kei ding, achia.
32ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកអោយមក...» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។
33Huchiin, Jesu a dawng ua, Thei kei ung, a chi ua. Huan, Jesun a kiang uah, Ken leng kua thuin ahia hiai thil ka hih, ka honhilh sam kei ding, achia.
33ដូច្នេះគេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។