Paite

Khmer

Mark

15

1Huan, jingsang a honghihtakin, siampu liante tuh upate leh laigelhmite leh vaihawmte tengteng toh a kihou ua, Jesu a hen ua, a pi ua, Pilat kiangah a pe pah ngal uhi.
1លុះព្រលឹមឡើងពួកនាយកបូជាចារ្យ ប្រជុំគ្នា ជាមួយពួកព្រឹទ្ធាចារ្យ ពួកអាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។
2Huan, Pilatin a kiangah, Judate Kumpipa na hi hia, chiin a donga. Huan, aman a kiangah, Hi e, chiin, a dawng a.
2លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។
3Huan, siampu lianten thu tampiin a hek ua.
3ពួកនាយកបូជាចារ្យបានយករឿងជាច្រើន មកចោទប្រកាន់ព្រះយេស៊ូ។
4Huchiin, Pilatin a dong nawna, a kiangah, Bangmaha dawng lou maw? Ngai tanla, a honhek na uh tamdan! a chi a.
4លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។
5Jesun bel bangmahin a dawngta keia; huchiin Pilatin lamdang a sa mahmah.
5ព្រះយេស៊ូពុំបានឆ្លើយតបទៀតឡើយជាហេតុនាំអោយលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។
6Huan, Pilatin ankuanglui nin mi henta khat a nget peuhmah uh a pawtsak jel a.
6ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។
7Huan, mi khat, Barabba a chih uh, a helte lakah hensain a oma, huaiten tuh helna ah tual a that uh.
7មានបុរសម្នាក់ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។
8Huan, mipite a vahohtou ua, amau adinga a hihsak jel banga hihsak dingin a ngen ua.
8បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាតសុំអោយលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។
9Huan, Pilatin a dawnga, a kiang uah, Judate Kumpipa honkhahsak leng na ut u hia? a chi a.
9លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងស្ដេចយូដាឬ?»។
10Siampu lianten hajat mana a honpaipih uh ahi chih a thei ngala.
10លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្ដច្រណែន។
11Himahleh, siampu lianten mipite tuh Barabba pawt sak jawk ngen dingin a hasuan ua.
11ពួកនាយកបូជាចារ្យ នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំអោយលោកពីឡាតដោះលែងបារ៉ាបាសវិញ។
12Huan, Pilatin a kiang uah, Judate Kumpipa a chih uh bang ka loh tadia le? chiin, a dong nawn a.
12លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖«បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។
13Huan, amau, Kros ah kilhden in, chiin, a kikou nawn ua.
13គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។
14Huan, Pilatin a kiang uah, Bang din maw? Bang a hihkhiala ahia? a chi a. Himahleh amau tuh, Kros ah kilhden in, chiin, a kikou semsem ua.
14លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?»។ ប៉ុន្ដែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។
15Huchiin, Pilatin mipite hihlungkim a uta, Barabba tuh a pawt sakta; huan, Jesu tuh a vuak zohin krosa kilhden dingin a peta hi.
15លោកពីឡាតចង់បំពេញចិត្ដបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាអោយគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅអោយគេឆ្កាង។
16Huan, sepaihten inhuangsung kong lai, Praitoriam a chih uah, amah a pilut ua, a pawl ua mi tengteng a sam khawm uh.
16ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយហើយហៅកងទាហានទាំងមូលមក។
17Huchiin puansan dup a silhsak ua, ling lukhu a gan ua, a khusak uh.
17គេយកអាវពណ៌ក្រហមទុំមកពាក់អោយព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។
18Huan, Chibai, Judate Kumpipa! chiin, chibai a bukta uh.
18គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
19Huan, a lu ah sialluangin a khen ua, chil a siat ua, khukdin in chibai a buk uh.
19គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។
20Huan, nuihza baawlnaa a zat zoh un, puan san dup tuh a hawk ua, amah puan a silh sak nawn ua, krosa kilhden dingin a a pi kheta uh.
20ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។
21Huan, mi vialvak khat, a gamlama kipana hongpai, a kros po dingin a man ua Simon Kurini khua a, Aleksandar leh Rufasi pa tuh.
21ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចំការ គេចាប់បង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និង រូភូស។
22Huan, Jesu tuh Golgotha munah a pi ua, huai tuh Lu Guh mun, chihna ahi.
22គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយ ឈ្មោះ "គាល់កូថា" ដែលប្រែថា "ភ្នំលលាដ៍ក្បាល"។
23Huan, uain murra toh hel a pia ua, himahleh a sang nuam kei hi.
23គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញឿនម៉្យាងមកថ្វាយព្រះអង្គសោយប៉ុន្ដែ ព្រះអង្គពុំបានសោយទេ។
24Huan, kros ah a kilhden ua, a tan ding chiat uh theihna dingin aisanin a puansilhte tuh a kihawm uh.
24គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។
25Huan a kilhden uh tuh dak thumna khawng ahi a.
25គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។
26Huan, a hekna lai a tunglamah a gelh ua, JUDATE KUMPIPA, chiin.
26គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។
27Huan, suamhat nih amah toh a kilhden sam ua, a taklamah khat, a veilamah khat.
27គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [
28Huan, Laisiangthou, Huchiin amah tuh talekte toh simkhawm a hita, chih genna hihtangtunin a omta hi.
28ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។ ]
29Huan, mi kivialleh peuhin a lu uh singin, Ehe! Nang Pathian biakin susiaa ni thuma lam nawnpa,
29មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គនិងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ
30Kihihhing inla, kros a kipan hongkum in, chiin a enghou ua.
30សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។
31Huchi bangmahin siampu lianten, laigelhmite toh, amau laka enghouin, midang bawn hihhinga, amah kihihhing theilou bang.
31រីឯពួកនាយកបូជាចារ្យ និង អាចារ្យ ក៏និយាយគ្នាចំអកអោយព្រះអង្គដូចគេដែរពួកគេពោលថា៖«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ!។
32I muh a, i gintak theihna dingin, Kris, Israel Kumpipa, tuin krosa kipan hongkum leh ake, a chi ua. Huan, amah toh a kilhden samte un leng amah a enghou ua.
32សូមព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលអញ្ជើញចុះពីឈើឆ្កាង ឥឡូវនេះមក ដើម្បីអោយយើងឃើញ និង ជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។
33Huan, dak gukna a honghihin, dak kuana dongin gam pumpi ah mialna a hongomta a.
33នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។
34Huan, dak kuana khawng dingin Jesu tuh aw ngaihtakin, Eloi, Eloi, lama sabakthani? chiin a kikou khiaa, huai tuh, Ka Pathian, ka Pathian, bangdia honpaisan? chihna ahi.
34នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេទ្បយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា« ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
35Huan, a kianga ding khenkhatten huai a jak un, Ngai un, Elija a sam, a chi ua.
35អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។
36Huan, mi khat a taia, spanji uain thuka diah dimin, chiangah a taka, a dawn tou saka. Khawl dih ua, amah la khe dingin Elija a hong hiam i en ding uh, a chi a.
36មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
37Huan, Jesu tuh aw ngaihtakin a kikou a, a kha a khahta hi.
37រីឯព្រះយេស៊ូវិញ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងរួចរលត់វិញ្ញាណទៅ
38Huan, Pathian biakin puanjak tuh a tunglam akipanin a nuailam phain a hongkikek paisuakta.
38វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើ រហូតដល់ក្រោម។
39Huan, a ma jawna sepaih zaheutupa dingin a kha huchibanga a khah a muhin, Hiai mi Pathian Tapa ahi ngeingei, a chi a.
39នាយទាហានរ៉ូមុំាង ដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
40Huan, numeite leng gamla taka enin a om ua; huaite lakah Mari Magdalini, Mari Jakob naupangjaw leh Jose nu, Salomi leng a pang ua;
40មានស្ត្រីៗខ្លះទៀត មើលពីចម្ងាយ ក្នុងចំណោមស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និង យ៉ូសេ ព្រមទាំងនាងសាឡូមេផង។
41Huaite tuh Galili gama a om laia, amah juia, a nasepsak jelte ahi uh; huan, numei dang tampi Jerusalem khuaa amah toh hohtou samte leng a om uh.
41ស្ដ្រីទាំងនោះមកជាមួយ ហើយបំរើព្រះអង្គ តាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ដ្រីឯទៀតៗជាច្រើន បានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។
42Huan, nitaklam a honghihin Kiginni a hih jiakin, huai tuh Khawlni maa ni ahi,
42ថ្ងៃនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ ។ លុះដល់ល្ងាច
43Joseph, Arimathai khua a mi, vaihawmpa zahtakhuai, Pathian gam lamen sam mi, a honga, hangtakin Pilat kiangah a luta, Jesu luang a ngenta a.
43លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ មកដល់លោកជាសមាជិក ដែលមានកេរ្ដិឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ហើយលោកក៏រង់ចាំព្រះរាជ្យ របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្ដក្លាហានហ៊ានទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។
44Huchiin, Pilatin huchibanga a si pah tuh lamdang a sa mahmah a, huchiin sepaih zaheutupa samin, a sihna a sawtta hiam chih a dong a
44លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរ អោយដឹងថាព្រះយេស៊ូសោយទិវង្គតយូរហើយឬ។
45Huan, sepaih zaheutupa kama a sita chih a theihin, a luang Joseph kiangah a pia a.
45បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតអោយគេប្រគល់ព្រះសពទៅលោកយ៉ូសែប។
46Huan, aman tuh puan malngat a leia, amah a la khia a, puan malngatin a tuama, han khuakkuak ah a siala, han kong suangin a delhta a.Huan, Mari Magdalini leh Jose nu Mariin a sialna tuh a mu uh.
46លោកយ៉ូសែបទិញក្រណាត់ផាឌឹប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។
47Huan, Mari Magdalini leh Jose nu Mariin a sialna tuh a mu uh.
47នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារី ជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។