Paite

Khmer

Philippians

3

1Huai louin, ka unaute aw, Toupa ah kipak un. A ngeingei gelh kei adingin a chimtakhuai keia, nou adingin a hoih jaw hi.
1មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿ របស់បងប្អូន។
2Uite lakah kiveng un, na gilou semte lakah kiveng un, sa atgawp mite lak ah kiveng un.
2ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹង ពួកអ្នកកាត់ស្បែកក្លែងក្លាយ
3Pathian khaa bia, Kris Jesu suang, zeksum diktak i hi ngal ua, huan pumpi ah suanding i neikei uhi.
3ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ដ យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
4Pumpi lam chilehang kei mahmahin suanding ka nei sem moh kei ding; mi himhimin pumpia suanding neia a kitheihin tuh, ken ka nei sem:
4ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត
5A ni giatnaa zeksum, Isreal chi, Benjamin nam, Hebru mi kholdiak, dan lam chi lehang, pharisai;
5គឺខ្ញុំបានទទួលពិធីកាត់ស្បែក ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ពន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ វិញ ខ្ញុំនៅខាងគណៈផារីស៊ី
6Phatuamngaihna lam chi lehang, saptuamte sawi; dan bu-a diktatna lam chi lehang, gensiatbei hi inga.
6បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យវិន័យនោះវិញខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។
7A hihi hitaleh, thil kei adia punna peuhmah Kris jiakin mannain ka simta.
7ក៏ប៉ុន្ដែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសំរាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថា ឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ
8Hi taktak hi, ka Toupa theihna manpha jiakin thil tengteng ka tanta hi. Huan, thil tengteng ninneng bang phetin ka sima Kris ka tan theihna dingin,
8គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានកា រព្រោះតែបានស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមអោយតែខ្ញុំបានព្រះគ្រិស្ដ
9Huan, Amaha ka om theihna dingin; dan thu-a kinga keimah diktatna hilou- a, Kris ginna jiaka om pen, ginnaa kinga Pathiana pan suak diktatna nei jawin;
9និង អោយតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺបានសុចរិតដោយជឿលើព្រះគ្រិស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
10Huchi-a, Amah leh a thohnawnna thilhihtheihna ka theiha, a thuaknate tanpiha, a sihnaa Amah batna ka neih theihna dingin;
10បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រិស្ដ និង ស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយអោយបានដូចព្រះអង្គដែលសោយទិវង្គត
11Bangchihiam beka misi lak akipan thohnawnna ka ngah theih khak leh chiin.
11ដើម្បីអោយខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
12Hiai tangkhinta ka hi keia, bukimkhinta leng ka hi kei; ahihhangin huai mah keia hihsak tumin ka delh teitei ahi, Kris Jesun keipen amaha honhihsaktak jiakin.
12ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬ បានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់អោយបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំជាមុនដែរ។
13Unaute aw, tangkhintain ka kingai keia: ahihhangin thil khat bel ka hih- nunglama omte manghilhin malama om pen ka delh hi;
13បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថាខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយ ទេខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្ដឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។
14Kris Jesua Pathian sapna sang kipahman mu dingin phak chiamna tuh ka delh hi.
14ខ្ញុំរត់តំរង់ទៅរកទីដៅ ដើម្បីអោយបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅយើង ពីស្ថានបរមសុខអោយទទួលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
15Huaijiakin i lak ua a piching deuhdeuh bekin huchibang lungsim i nei ding uh: huchia thil peuhpeuha lungsim dang na neih un tuh, huai tuh Pathian in nou a hontheisak ngei ding hi.
15ដូច្នេះ យើងទាំងអស់គ្នាដែលជា« មនុស្សគ្រប់លក្ខណៈ»ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុច ណាមួយព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនអោយដឹងមិនខាន។
16I hongtunna, i ngah chiangchiang uah muanhuaiin kip peuhmah ni uh.
16ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។
17Unaute aw, kei honching vek unla, huchibanga omte zuih dinga nonneihte uh tuh chiamteh un.
17បងប្អូនអើយ ចូរយកតំរាប់តាមខ្ញុំ។ ចូរសំឡឹងមើលអស់អ្នកដែលរស់នៅ ស្របតាមគំរូដែលយើងបានដាក់អោយបងប្អូនឃើញ នោះទៅ។
18Tampi a omta ua, a tanchin uh ka honhilhhilhta hi, huan, Kris Kros melmate a hihdan uh, tuin leng kap kawmin ka honhilh hi,
18ខ្ញុំធ្លាប់បានជំរាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជំរាបបងប្អូន ទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅ ជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ ។
19A tawpna uh tuh siatna ahi a, a pathian uh tuh a gilpi uh ahi a, huan a thupina uh leng a daina uh ahi, leilam thil ngaihtuahte jaw.
19ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយគេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។
20I khovenghihna uh van ah ahi jaw a; huaia kipan mahin Toupa Jesu Kris hondampa tuh i nangak uhi;I pumpi thulim lou tuh amah thupina pumpi toh kibang dingin, a honbawl thak sak ding, thil bangkim amah thuthua a omsak theihna thilhihtheihnain.
20រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដយាងមកពីស្ថាននោះ។
21I pumpi thulim lou tuh amah thupina pumpi toh kibang dingin, a honbawl thak sak ding, thil bangkim amah thuthua a omsak theihna thilhihtheihnain.
21ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ អោយបានដូចព្រះកាយ ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើអោយព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។