1Ephesa khua saptuamte angel kiangah hichi bangin gelh in: A khut taklama aksi sagih tawi dangkaeng tuikuang koihna sagih laia vial vakpan hiah thite a chi hi:
1«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងអេភេសូ ដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដំា ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ
2Na thil hihteleh na sepgim dan leh na kuhkaldan leh, mi giloute na ngaihmoh dan leh hi loupia, amau sawltak kichite na zeta, amau tuh juauthei ahi uh chih na muhkhiak dan ka theia;
2"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដ ហើយក៏ស្គាល់ការនឿយហត់ និង ការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រំាទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
3Huan thuakzohna neiin, ka min jiakin na thuak teiteia, huchiin na bah kei hi.
3អ្នកមានចិត្ដព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្ដសោះឡើយ។
4Himahleh hiai thu ah demna kon nei hi; na itna masapen na tawpsan thu ah.
4ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្ដស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។
5Huaijiakin na pukna laitak theigige inla, kisik inla, na thilhih masapente hih nawn in; huchilouin jaw na kiangah ka hongpai dia, a omaa kipanin na tuikuang koihna ka suan ding, na kisik kei leh.
5ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្ដគំនិត ហើយប្រព្រឹត្ដអំពើដែលអ្នកធ្លាប់ប្រព្រឹត្ដ កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នកហើយបើអ្នកមិនកែប្រែចិត្ដគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។
6Himahleh hiai thu ah na hoih, Nikol pawlte thilhihte na hua, a huai tuh ken leng ka hua hi.
6ក៏ប៉ុន្ដែ យើងសរសើរអ្នកត្រង់កន្លែងមួយគឺអ្នកស្អប់អំពើដែលពួកនីកូឡាស ប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។
7Saptuamte kianga Kha thugen tuh bil nei peuhin ja uhen. A vualzoupa kiangah, amah kiangah Pathian Paradisa om, hinna sing a nek dingin ka pe ding, a chi, chiin.
7ចូរផ្ទៀងត្រចៀកស្ដាប់សសេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យាន របស់ព្រះជាម្ចាស់"»។
8Huan Smarna khuaa saptuamte angel kiangah hichi bangin gelh in: A masapen leh a nanungpen, huai si a hing nawntain hiai thile a gen hi:
8«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំ នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និង នៅក្រោយគេបំផុតគឺព្រះអង្គដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថាៈ
9Na gimthuakdan bang. na jawndan bang (himahleh na hausa na), hi loupia, Judate hia kigente, Setan kikhopna in hizote, gensiatna bang ka thei hi.
9"យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និង ដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ សាតាំង។
10Na thuak pah ding thilte kihta ken; ngai in, zeeta na om theihna ding un diabolin na lak ua a khenkhen suangkulh ah honkhum pah ding; huan ni sawm sung gimthuakna na nei ding uhi. Sih phain ginom in, huan hinna lallukhu kon pe ding.
10កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ នឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃំាង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្ដស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
11Saptuamte kianga Kha thugen tuh bil nei peuhin ja uhen. A vualzoupa tuh sih nihna hihnatin a om kei ding, a chi, chiin.
11ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ"»។
12Huan Pergamam khuaa saptuamte angel kiangah hichi bangin gelh in: Namsau hiamtak hiamtuah neiin; hiai thilte a gen hi:
12«ចូរសរសេរទៅកាន់ទេវតា របស់ក្រុម នៅក្រុងពើកាម៉ុសដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថាៈ
13Na tenna leh Setan laltutphah omna leng ka thei hi; ka min tuh kiptakin na kema, Antipa ka palai mi ginom, Setan tenna a, na lak ua thaha a om lain leng, non ginna na tawpsan tuan kei hi.
13"យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ សាតាំង។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នក ចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។
14Himahleh demna zek kon nei, huai laia mi khenkhat Balaam sinsakna juite na ompih jiakin, Israel tate maa kipukna koih ding leh milimte kianga kithoihna thilte ne ding leh kingaihna khelhna hih dingin aman tuh Balak a thuhilha.
14ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ អោយប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល អោយបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និង អោយប្រាសចាកសីលធម៌។
15Huchi bangmahin Nikol pawlte sinsakna jui, mi khenkhat mah na ompih hi;
15រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។
16Huai jiakin kisik in; huchilouin jaw na kiangah ka hong pai pah dia, huan amau tuh ka kama namsauin ka hondou ding hi.
16ដូច្នេះ ចូរកែប្រែចិត្ដគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។
17Saptuamte kiang a Kha thugen tuh bil nei peuh in ja uhen. A vualzoupa kiangah mana selguka ka pe ding, huan suangpek ka pe dia, huai suang tungah tuh, min thak, a neipa chih louh ngal theih louh a kigelh, a chi, chiin.
17ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំអោយដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ"»។
18Huan, Thaiatira khuaa saptuamte angel kiangah hichi bangin gelh in: Pathian Tapa, meikuang bang mit neia sumsan nawttet bang khe neipan, hiai thilte a gen hi:
18«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និង ព្រះបាទាដូចលង្ហិនទ្រង់មានព្រះបន្ទូលថាៈ
19Na thilhihte leh na itna leh na ginna leh na nasepna leh na thuakzohna ka thei hi, huan a masapen sangin na thilhih nanungzpte tuh a tam jaw hi.
19"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ យើងដឹងថា អ្នកមានចិត្ដស្រឡាញ់មានជំនឿ ចេះបំរើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។
20Himahleh hiai thuah demna kon nei hi, huai numei Jezebel, jawlnei kichinu khawk na sak louh jiakin; aman tuh ka sikhate kingaihna khelhna hih ding leh milimte kianga kithoihna thilte ne dinga khemin a hilha.
20ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយអោយនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី បង្រៀន និង បញ្ឆោតពួកអ្នកបំរើរបស់យើងអោយវង្វេង អោយប្រាសចាកសីលធម៌ និង បរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
21Huchiin amah a kisikna dingin hun ka pia a; huan a mingaihna khelhna tuh a kisik nuam tuan kei hi.
21យើងបានទុកពេលអោយស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។
22Ngai in, amah tuh damlou-lupna ah ka pai ding, huan amah angkawmteng leng gimthuakna thupi ah ka pai ding, a thilhihte uh a kisik tuan kei uleh.
22ហេតុនេះ យើងនឹងធ្វើអោយនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើអោយពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ដឈប់ប្រព្រឹត្ដអំពើនោះជាមួយនាងទៀត។
23Huan hiin a tate ka that dia; huan saptuamte tengtengin tuh lungsim-kiheinate leh lungtang theipa, kei ka hi chih a thei ding uhi; huan na thil hihte bangbang un na lak ua mi tengteng tuh ka pe ding hi.
23យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់អោយអ្នករាល់គ្នាទទួលផលម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
24Himahleh, nou, Thaiatira a om midangte hiai thuhilh neiloua, Setan thil thukte bang theilou tengteng kiangah tunggikna dang himhim na tunguah kon behlap kei ding, ka chi.
24ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ាដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ "សេចក្ដីជ្រៅជ្រះរបស់មារសាតាំង" ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
25Abang abang hileh na na-neihpen uh, ka hong mateng, lenkip un.
25គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានអោយខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
26Huan a vualzoupa leh a tawp phaa ka nate kempa amah kiang ah tuh namte tunga thuneihna, ka pe ding;
26អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងអោយអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា
27Huan, ken leng ka Pa akipan ka muuhtak bangin, belvelpan belte nel dimdema a khet tap bangin, aman tuh sik chiangin amau tungah vai a hawm ding hi;
27គេនឹងដឹកនាំ ប្រជាជាតិទាំងនោះ ដោយដំបងដែកដូចគេកំទេចភាជន៍ធ្វើពីដីឥដ្ឋ។
28Huan, amah tuh jingsao-aksi ka pe ding hi.Saptuamte kianga Kha thugen tuh bil nei peuh in ja uhen, a chi, chiin.
28អ្នកនោះមានអំណាច ដូចអំណាច ដែលយើងបានទទួលពីព្រះបិតារបស់យើងហើយយើងនឹងប្រគល់ផ្កាយព្រឹកអោយអ្នកនោះ។
29Saptuamte kianga Kha thugen tuh bil nei peuh in ja uhen, a chi, chiin.
29ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះ អោយមែនទែន!"»។