1Huan angel nganain a mutta a, huan van akipan aksi leitunga kesa ka mu a; huan amah kiangah guamkhuk thukpi honna tahbi piakin a oma.
1ទេវតា ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃ មកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី
2Huan amah guam khuk thukpi tuh a hongta a; huan huai guam akipanin meikhu, meipi khu bangmai a pawt touta a huai guama meikhu jiakin ni leh huihkhua hihmialin a omta hi.
2ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និង លំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។
3Huan meikhu a kipanin khaupe leitung ah a hong suakta a; leia aikamten thil hihtheihna a nei bangin, amau tuh thilhihtheihna piakin a omta ua.
3មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។
4Huan amau tuh leitunga loupate bang, thil hing himhim bang, sing peuhmah leng, hihse loua, mi kuapeuh a tal ua Pathian chiamtehna neiloute kia hihse dia hilhin a om ua.
4កណ្ដូបទាំងនោះបានទទួលបំរាម មិនអោយបំផ្លាញតិណជាតិនានាលើផែនដីរុក្ខជាតិឬ ដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។
5Huan amau that lou dinga, kha nga amau hih genthei zo dinga hilhin a om ua; huan a hihgentheihna uh tuh aikamin mi a teha, gentheihna bangmai ahi.
5កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើអោយមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើអោយមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។
6Huan huai ni chiangin min sihna a zong ding ua, huan bangchi mah a mu kei ding uh; huan sih a ut ding ua, himahleh sihnain amau a taimang san ding.
6នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។
7Huan huai khaupete mel tuh sakol kodounaa pang dia bawl bangmai ahi ua; huan a lu tunguah lallukhu hileh kilawm dangkaeng bangtak a oma, huan a mai uh mihingte mai bangmai ahi.
7កណ្ដូបទាំងនោះមានរាងដូចសេះដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាសហើយមុខវាដូចមុខមនុស្ស។
8Huan numei sam bangtak sam a nei ua, a ha uh humpinelkai ha bangmai ahi.
8វាមានសក់វែងដូចសក់ស្ដ្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។
9Huan awmphaw, sik awmphaw hileh kilawm a nei ua; huan a kha jap ging uh kidouna lama sakol tampi tai dupdup, kidouna kangtalai tampi ging bangmai ahi.
9វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។
10Huan aikam bangmai mei a nei ua, gu leng; huan a mei uah a thilhihtheihna uh, mihingte kha nga hihnatna ding a oma.
10កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរីហើយមានអំណាចនឹងអោយមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។
11Guam khukthukpi angel tuh a tung ua kumpipa-in a nei ua: Hebru pauin a min tuh Abaddon ahi a, huan Grik pauin a min tuh Appolion ahi.
11កណ្ដូបទាំងនោះមានយមរាជ ធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថាអាបាដូនជាភាសាក្រិកថាអាប៉ុលីយ៉ូន។
12Tunggikna masapen tuh a beita a ngaiin, tunggikna nih tunung chiangin a hongtung nalai ding hi.
12លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
13Huan angel guknain a mutta a, huan Pathian maa om dangkaeng mitam ki akipanin aw ka zata a
13ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាសដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។
14Huai awin tuh angel gukna pengkul nei kiangah, Luipi Euphratisa angel li hena omte phel in, a chi a.
14សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។
15Huan, angel lite tuh phelin a omta ua, amau tuh mi mun thuma khen mun khat a thah theihna ding un, dak khat leh ni khat leh kha khat leh kumkhat kisain, a na omta ua.
15គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និង ឆ្នាំ។
16Huan huai sakol tungtuang mi sepaih tam lam tuh sing ngen mun sing nih ahi: a tam uh kigen ka ja a.
16ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។
17Huan huchibangin kilaknain sakolte leh a tung ua tuangte, mei banga san, engdup leh kat banga eng, awmphaw neite tuh ka muta a: huan sakolte lu tuh humpinelkai lu bangmai ahi ua; huan a kam ua kipanin mei leh meikhu leh kat a suak khe ta a.
17ក្នុងនិមិត្ដហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និង ពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និង ពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និង ស្ពាន់ធ័រចេញពីមាត់វាមកផង។
18Huan hi thumte mei leh meikhu leh kat, a kam ua kipana hongpawt khiain mi munthuma khen mun khat tuh thahin a omta ua.
18មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និង ដោយស្ពាន់ធ័រដែលចេញពីមាត់សេះ
19Huai sakolte thilhihtheihna tuh a kam ua leh a mei ua om ahi ngala; a mei khawng uh tuh gulpi toh a kibang ua, lu leng a nei uhi; huan huaitein mi a hihna uhi.
19ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និង កន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើអោយមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។
20Huan midang huai gawtnaa siloute, dawite, dangkaengte milimte, dangka milimte, suang milimte, leh sing milimte; huai amau muhjtheihna neiloute, be nawn lou dingin a khut ua a nasep khiakte uah tuh a kidik kei uhi;Huan a tualthahna uah leh a mibumna uah leh a kingaihna khelhna uah leh a guktakna uah tuh a kisik tuan kei uhi.
20រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និង ធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។
21Huan a tualthahna uah leh a mibumna uah leh a kingaihna khelhna uah leh a guktakna uah tuh a kisik tuan kei uhi.
21គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និង អំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។