1Unaute aw, ka lungtang deihlam leh amau adia Pathian kianga ka thumna pen jaw, hotdam a hong hihtheihna ding uh ahi
1បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែអោយសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់អោយពួកគេដែរ។
2Pathian lamah phatuam a ngai uh chih ka theihpih ahi, himahleh theihna ahihvakin jaw ahi kei uh.
2ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបំរើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបំរើទាំងល្ងិតល្ងង់។
3Pathian diktatna theilou in, amau diktatna lamkhiak a tum ua, Pathian diktatna ah a kipe lut samkei uhi.
3ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកអោយបានសុចរិត ពួកគេខំប្រឹងធ្វើអោយខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតនេះទេ។
4Kris bel a gingta peuhmahte adin diktatna a muh theihna ding un dan tawpna ahi ngala.
4ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយអស់អ្នកដែលជឿបានសុចរិត។
5Mosi in, Dana diktatna jui jaw, huai diktatna jiakin a hing ding, chiin, a gelh.
5លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ ថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែល មានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។
6Ginna a diktatnain bel hichin a gen: Na lungsimin, Kua ahia van ah kah ding? Hiam (huai tuh tunglama kipan Kris va pi suk ding, chihna ahi);
6ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថាតើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក
7Kua ahia khukthuk ah hoh suk ding? Hiam (huai tuh misi laka kipan Kris pi tou nawn ding chihna ahi) chi ken, chiin.
7«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថាដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក
8Ahihleh, bang ahia a gen? Thuin a honnaih hi, na kam leh na lungtang ah a om, chiin, a gen ahi; (huai tuh ginna thu ka gengen a hi).
8តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និង នៅក្នុងចិត្ដអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។
9Na kama Jesu Toupa ahi chih na gupa, misi laka kipan Pathianin a kaithou chih na lungtanga na gintak leh hotdamin na om ding, chih.
9ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្ដអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
10Min lungtangin a gingta ua, diktatna a mu jel uh; kamin a gum ua, hotdamna leng a mu nak uh ahi.
10ដ្បិតបើចិត្ដយើងជឿយើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
11Laisiangthouin, kuapeuh amah gingta a zahlak kei ding, achi hi.
11ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។
12Juda leh Grik mite bangmah ah a lamdanga tuan kei ua, Toupa khat a vek ua tungah Toupa ahi a, a min lou peuhmahte tungah hoihna a hau ngala.
12ដូច្នេះ សាសន៍យូដា និង សាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ
13Kuapeuh Toupa min lou tuh hotdamin a om ding hi.
13ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
14Ahihleh, a gintak louhpi uh bangchin a lou ding ua? A thu a jak louhpi uh bangchin a gingta ding ua? Thuhilhmi om louin bangchin a za ding ua?
14ក៏ប៉ុន្ដែ អោយគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? អោយគេជឿលើព្រះអង្គដូចម្ដេចកើតបើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? អោយគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?
15Sawl a hih kei uleh bangchin thu a hilh ding ua? Thil hoih tanchin kipahhuai tunte khe kilawm natel e! chih gelh bangin.
15អោយមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់អោយទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។
16Himahleh, Tanchin Hoih tuh a vek un a ngaikhe kei uhi. Isaiin, Toupa, ka thugen uh kuan ahia gingta? A chi ngala.
16ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់តើនរណាជឿសេចក្ដីដែលយើងនិយាយអោយស្ដាប់?»។
17Huchiin, ginna tuh jakna jiakin a hong oma, huan, jakna tuh Kris thu kigen jiakin a hongom hi.
17ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ។
18Ahihleh, a bil un a za kei ua hia? Za nake; A husa uh gam chih ah a thanga, a thu uh kawlmong phain a thangsuakta. Chih ahi.
18ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19Ahihleh, Isreal miten a za kei ua hia? Chi dia gen thamlouhte ka honhaza sak dinga; chi pilloute zangin ka honsuheh ding, chiin, Mosiin a gen masapen hi.
19ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ «យើងនឹងធ្វើអោយអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើអោយអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។
20Huan Isai in hangtakin, hon zongloute muhin ka omta; hon kanloute ka kimusakta, chiin a gena.Ahihhangin Isreal mite thu ah, mi chihmoh leh selhatte din sun nilouh in kaban ka jak hi, achia.
20រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនអោយគេឃើញច្បាស់»។
21Ahihhangin Isreal mite thu ah, mi chihmoh leh selhatte din sun nilouh in kaban ka jak hi, achia.
21ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់»។