Paite

Khmer

Romans

12

1Huchiin, unaute aw, Pathian zahngaihna jiakin, kithoihna hing leh siangthou leh Pathian lungtuak dingin na pumpi uh kilan dingin ka hon ngen ahi; huai tuh na biakna dan ding him uh ahi.
1ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថាដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបំរើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។
2Hiai khovel dan bangin om kei unla; Pathian deihlam a hoih leh, lungtuah huai tak leh, hoihkim, na theihtel theihna ding un, na lungsim uh a thaka omin honglamdang zota un.
2មិនត្រូវយកតំរាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកអោយព្រះជាម្ចាស់កែប្រែចិត្ដគំនិតបងប្អូនអោយទៅជាថ្មីទាំងស្រុងវិញ ដើម្បីអោយបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះគឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និង គ្រប់លក្ខណៈ។
3Na lak uah kuamah na kilet sak ding hun val ua kilian sak louin, Pathianin mi chih kianga ginna hun a piak bang jela diktaka ngaihtuah zo dingin Pathianin honpiak hehpihna jiakin kon chi chiat ahi.
3ខ្ញុំសូមជំរាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតអោយបានសមរម្យតាមកំរិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានអោយម្នាក់ៗ។
4Pumpi khatah hiang tampi i nei ua, hiang tengteng nasep bel a kibang kei hi,
4រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា
5Huchi mahbangin, eite tampi himah lehang, Kris ah pumpi khat ihi ua: a tuamtuamin I kihiang tuah chiat uhi.
5យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
6Hehpihna a honpiak dan bang jelin thilthawnpiak tuamtuam i nei chiat uh: thugen ding a hih leh i ginna toh kihunin i gen ding u;
6យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង ព្រះបន្ទូល ត្រូវថ្លែងអោយស្របតាមជំនឿ
7Nasepna ding ahihleh, na i sem chiatchiat ding uh; thuhilhmin leng hilh hiathiat hen;
7អ្នកណាទទួលព្រះអំណោយទានខាងបំរើ ចូរបំរើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ
8Taihilhmin leng taihilh geihgeih heh; thilpemin it louin pia heh; vaihawmmin thanuam takin hawm heh; mi hehpihin kipaktakin hehpih heh.
8អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរអ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រចូរចែកអោយគេដោយចិត្ដត្រេកអរ។
9Itna ahihleh lepchiahna tel louin hi heh. Gilou lam hua unla, hoih lam len chinten un.
9ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។
10Unaute it lamah, it takin kilainat tuah chiat un; pahtawi lamah, kideihsak tuah chiat un.
10ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
11Thanop lamah, thadah kei un; Kha a vakna toh phatuamngaiin Toupa na sem un.
11ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជឹលច្រអូសឡើយ។ ត្រូវបំរើព្រះអម្ចាស់ដោយចិត្ដក្លៀវក្លា។
12Lametna lamah, kipak unla; gimthuakna lamah, kuhkal unla; thumna lamah, thum teitei unla;
12ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម។ ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន ។
13Misiangthoute taksapna ah taksap awnghu unla; mikhualte kipahpihin om nilouh un.
13ត្រូវជួយទំនុកបំរុងប្រជាជនដ៏វិសុទ្ធ ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
14Honsawite vualjawl sak unla, vualjawl unla, hamsiat kei un.
14ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូនត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។
15Kipakte kipahpih unla, kapte kahpih un.
15ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។
16Ngaihtuah kibangin om chiat un, Kingaihtuah sang lo kei unla, mi neuneu kithuahpih jaw un. Kipil sak kei un.
16ត្រូវមានចិត្ដគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយតែត្រូវចាប់ចិត្ដនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
17Kua gitlouh leng gilouin thuk kei un. Mi tengteng muhin thil kilawm ngaihtuah un.
17កុំប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្ដអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។
18A theih liai leh, noumau lambek, mi tengteng toh kituakin om un.
18ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។
19Deihtakte aw, phu kila kei unla, Pathian tuh hehna awn jaw un, Phulak himhim kei lak ding ahi, ken ka thuk ding, Toupan a chi, chih gelh ahi ngala.
19បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកអោយព្រះជាម្ចាស់សំដែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា "ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ"។
20Huaijiakin, na melma a gilkial leh nek ding pia inla; adangtak leh dawn ding pia in; huchibang na hih leh a lu tungah meiam na sekkhawm ahi ding hi.Gitlouh zohin om kenla, hoihnain gilou zou jaw in.
20ផ្ទុយទៅវិញ "ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារអោយគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរអោយទឹកគេផឹកផងធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើទៅដាក់ពីលើក្បាលរបស់គេ"»។
21Gitlouh zohin om kenla, hoihnain gilou zou jaw in.
21មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្ដអំពើល្អវិញ។