World English Bible

Khmer

1 Corinthians

1

1Paul, called to be an apostle of Jesus Christ through the will of God, and our brother Sosthenes,
1ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ អោយធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ យេស៊ូ ខ្ញុំ និង លោកសូស្ដែន
2to the assembly of God which is at Corinth; those who are sanctified in Christ Jesus, called to be saints, with all who call on the name of our Lord Jesus Christ in every place, both theirs and ours:
2សូមជំរាបមកក្រុមជំនុំ របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ ព្រមទាំងប្រោសប្រទានអោយបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្ដយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
3Grace to you and peace from God our Father and the Lord Jesus Christ.
3សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!។
4I always thank my God concerning you, for the grace of God which was given you in Christ Jesus;
4ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូនដោយបងប្អូនរួមជាមួយព្រះគ្រិស្ដយេស៊ូ។
5that in everything you were enriched in him, in all speech and all knowledge;
5ដោយរួមជាមួយព្រះអង្គបងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។
6even as the testimony of Christ was confirmed in you:
6សក្ខីភាពរបស់ព្រះគ្រិស្ដបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។
7so that you come behind in no gift; waiting for the revelation of our Lord Jesus Christ;
7ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។
8who will also confirm you until the end, blameless in the day of our Lord Jesus Christ.
8ព្រះអង្គនឹងធ្វើអោយបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមកដល់។
9God is faithful, through whom you were called into the fellowship of his Son, Jesus Christ, our Lord.
9ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនអោយរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
10Now I beg you, brothers, through the name of our Lord, Jesus Christ, that you all speak the same thing and that there be no divisions among you, but that you be perfected together in the same mind and in the same judgment.
10បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្ដគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និង មានយោបល់តែមួយ។
11For it has been reported to me concerning you, my brothers, by those who are from Chloe’s household, that there are contentions among you.
11បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន
12Now I mean this, that each one of you says, “I follow Paul,” “I follow Apollos,” “I follow Cephas,” and, “I follow Christ.”
12គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!»ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និង ម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ដ!»។
13Is Christ divided? Was Paul crucified for you? Or were you baptized into the name of Paul?
13តើព្រះគ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសំរាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក ក្នុងនាមប៉ូល?
14I thank God that I baptized none of you, except Crispus and Gaius,
14ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និង លោកកៃយុសប៉ុណ្ណោះ។
15so that no one should say that I had baptized you into my own name.
15ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។
16(I also baptized the household of Stephanas; besides them, I don’t know whether I baptized any other.)
16ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថាខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។
17For Christ sent me not to baptize, but to preach the Good News—not in wisdom of words, so that the cross of Christ wouldn’t be made void.
17ព្រះគ្រិស្ដពុំបានចាត់ខ្ញុំអោយមកធ្វើពិធីជ្រមុជទឹកឡើយ គឺទ្រង់ចាត់ខ្ញុំអោយមកផ្សព្វផ្សាយដំណឹងល្អ វិញ។ ប៉ុន្ដែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍ តាមប្រាជ្ញាឡើយ ក្រែងធ្វើអោយការសោយទិវង្គតរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។
18For the word of the cross is foolishness to those who are dying, but to us who are saved it is the power of God.
18អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ដ សោយទិវង្គត នៅលើឈើឆ្កាង ថាលេលារីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់
19For it is written, “I will destroy the wisdom of the wise, I will bring the discernment of the discerning to nothing.”
19ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើអោយតំរិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
20Where is the wise? Where is the scribe? Where is the lawyer of this world? Hasn’t God made foolish the wisdom of this world?
20ដូច្នេះ អ្នកប្រាជ្ញគ្រូបាធ្យាយ និង អ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើអោយប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។
21For seeing that in the wisdom of God, the world through its wisdom didn’t know God, it was God’s good pleasure through the foolishness of the preaching to save those who believe.
21ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសំដែងអោយគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
22For Jews ask for signs, Greeks seek after wisdom,
22សាសន៍យូដាសុំមើលទីសំគាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា
23but we preach Christ crucified; a stumbling block to Jews, and foolishness to Greeks,
23រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដ ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថាពាក្យប្រកាសនេះរារំាងគេមិនអោយជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
24but to those who are called, both Jews and Greeks, Christ is the power of God and the wisdom of God.
24ប៉ុន្ដែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្ដថាជាឫទ្ធានុភាព និង ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
25Because the foolishness of God is wiser than men, and the weakness of God is stronger than men.
25អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
26For you see your calling, brothers, that not many are wise according to the flesh, not many mighty, and not many noble;
26បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និង អ្នកត្រកូលខ្ពស់ដែរ។
27but God chose the foolish things of the world that he might put to shame those who are wise. God chose the weak things of the world, that he might put to shame the things that are strong;
27ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
28and God chose the lowly things of the world, and the things that are despised, and the things that are not, that he might bring to nothing the things that are:
28ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរអោយមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នូរវិញ។
29that no flesh should boast before God.
29ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់បានឡើយ
30But of him, you are in Christ Jesus, who was made to us wisdom from God, and righteousness and sanctification, and redemption:
30គឺព្រះអង្គហើយ ដែលបានប្រោសអោយបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សំរាប់យើង។ ព្រះអង្គប្រទានអោយយើងបានសុចរិត បានវិសុទ្ធ និង លោះយើងអោយមានសេរីភាព។
31that, according as it is written, “He who boasts, let him boast in the Lord.”
31ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។