World English Bible

Khmer

1 John

3

1Behold, how great a love the Father has bestowed on us, that we should be called children of God! For this cause the world doesn’t know us, because it didn’t know him.
1សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថាជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។
2Beloved, now we are children of God, and it is not yet revealed what we will be. But we know that, when he is revealed, we will be like him; for we will see him just as he is.
2កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សំដែងអោយយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលព្រះគ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ។
3Everyone who has this hope set on him purifies himself, even as he is pure.
3អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជំរះខ្លួនអោយបរិសុទ្ធ ដូចព្រះអង្គបរិសុទ្ធដែរ។
4Everyone who sins also commits lawlessness. Sin is lawlessness.
4អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះបំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។
5You know that he was revealed to take away our sins, and in him is no sin.
5អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមក ដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។
6Whoever remains in him doesn’t sin. Whoever sins hasn’t seen him, neither knows him.
6អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញព្រះអង្គព្រមទាំងមិនស្គាល់ព្រះអង្គផង។
7Little children, let no one lead you astray. He who does righteousness is righteous, even as he is righteous.
7កូនចៅទាំងឡាយអើយ សុំកុំអោយនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។
8He who sins is of the devil, for the devil has been sinning from the beginning. To this end the Son of God was revealed, that he might destroy the works of the devil.
8អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីមារ ដ្បិតមារបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។
9Whoever is born of God doesn’t commit sin, because his seed remains in him; and he can’t sin, because he is born of God.
9អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។
10In this the children of God are revealed, and the children of the devil. Whoever doesn’t do righteousness is not of God, neither is he who doesn’t love his brother.
10ត្រង់ហ្នឹងហើយ ដែលបង្ហាញអោយឃើញច្បាស់ថាអ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ ។ អ្នកណាមិនប្រព្រឹត្ដអំពើសុចរិត អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនអ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
11For this is the message which you heard from the beginning, that we should love one another;
11ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
12unlike Cain, who was of the evil one, and killed his brother. Why did he kill him? Because his works were evil, and his brother’s righteous.
12យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត ។
13Don’t be surprised, my brothers, if the world hates you.
13បងប្អូនអើយប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
14We know that we have passed out of death into life, because we love the brothers. He who doesn’t love his brother remains in death.
14យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
15Whoever hates his brother is a murderer, and you know that no murderer has eternal life remaining in him.
15អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។
16By this we know love, because he laid down his life for us. And we ought to lay down our lives for the brothers.
16យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គ សំរាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសំរាប់បងប្អូនដែរ។
17But whoever has the world’s goods, and sees his brother in need, and closes his heart of compassion against him, how does the love of God remain in him?
17ប្រសិនបើនរណាម្នាក់មានសម្បត្ដិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងអោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!
18My little children, let’s not love in word only, neither with the tongue only, but in deed and truth.
18កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬ ពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និង តាមសេចក្ដីពិតវិញ។
19And by this we know that we are of the truth, and persuade our hearts before him,
19ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ដ្រព្រះអង្គទេ។
20because if our heart condemns us, God is greater than our heart, and knows all things.
20ហេតុនេះ ប្រសិនបើចិត្ដគំនិតរបស់យើង ដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្ដរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។
21Beloved, if our hearts don’t condemn us, we have boldness toward God;
21កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ។
22and whatever we ask, we receive from him, because we keep his commandments and do the things that are pleasing in his sight.
22អ្វីៗក៏ដោយអោយតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខានព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និង ប្រព្រឹត្ដអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
23This is his commandment, that we should believe in the name of his Son, Jesus Christ, and love one another, even as he commanded.
23រីឯបទបញ្ជា របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ និង ត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។
24He who keeps his commandments remains in him, and he in him. By this we know that he remains in us, by the Spirit which he gave us.
24អ្នកណាកាន់តាមបទបញ្ជា របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។