World English Bible

Khmer

Acts

23

1Paul, looking steadfastly at the council, said, “Brothers, I have lived before God in all good conscience until this day.”
1លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ដ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះសុទ្ធតែត្រឹមត្រូវទាំងអស់»។
2The high priest, Ananias, commanded those who stood by him to strike him on the mouth.
2លោកមហាបូជាចារ្យ អណាណាស បង្គាប់អោយអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។
3Then Paul said to him, “God will strike you, you whitewashed wall! Do you sit to judge me according to the law, and command me to be struck contrary to the law?”
3លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ!ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់អោយគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។
4Those who stood by said, “Do you malign God’s high priest?”
4ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោក មហាបូជាចារ្យរបស់ ព្រះ ជាម្ចាស់ ផងឬ!»។
5Paul said, “I didn’t know, brothers, that he was high priest. For it is written, ‘You shall not speak evil of a ruler of your people.’”
5លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថាៈ "អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ" »។
6But when Paul perceived that the one part were Sadducees and the other Pharisees, he cried out in the council, “Men and brothers, I am a Pharisee, a son of Pharisees. Concerning the hope and resurrection of the dead I am being judged!”
6ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និង មួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖«បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
7When he had said this, an argument arose between the Pharisees and Sadducees, and the assembly was divided.
7លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឈ្លោះប្រកែកគ្នាធ្វើអោយបាក់បែកអង្គប្រជុំ។
8For the Sadducees say that there is no resurrection, nor angel, nor spirit; but the Pharisees confess all of these.
8ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និង ពុំជឿថា មានទេវតា ឬ មានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។
9A great clamor arose, and some of the scribes of the Pharisees part stood up, and contended, saying, “We find no evil in this man. But if a spirit or angel has spoken to him, let’s not fight against God!”
9ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬ ទេវតា ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។
10When a great argument arose, the commanding officer, fearing that Paul would be torn in pieces by them, commanded the soldiers to go down and take him by force from among them, and bring him into the barracks.
10ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាអោយកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
11The following night, the Lord stood by him, and said, “Cheer up, Paul, for as you have testified about me at Jerusalem, so you must testify also at Rome.”
11នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
12When it was day, some of the Jews banded together, and bound themselves under a curse, saying that they would neither eat nor drink until they had killed Paul.
12នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
13There were more than forty people who had made this conspiracy.
13អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។
14They came to the chief priests and the elders, and said, “We have bound ourselves under a great curse, to taste nothing until we have killed Paul.
14គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ ជំរាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។
15Now therefore, you with the council inform the commanding officer that he should bring him down to you tomorrow, as though you were going to judge his case more exactly. We are ready to kill him before he comes near.”
15ចំណែកខាងអស់លោកសូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ឥឡូវនេះទៅ ហើយសុំអោយលោកមេបញ្ជាការនាំប៉ូលមកធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ អោយបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់ មុននឹងគាត់មកជិតដល់»។
16But Paul’s sister’s son heard of their lying in wait, and he came and entered into the barracks and told Paul.
16ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជំរាបលោកប៉ូលអោយបានជ្រាប។
17Paul summoned one of the centurions, and said, “Bring this young man to the commanding officer, for he has something to tell him.”
17លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជំរាបលោក»។
18So he took him, and brought him to the commanding officer, and said, “Paul, the prisoner, summoned me and asked me to bring this young man to you, who has something to tell you.”
18នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជំរាបថា៖«អ្នកទោសឈ្មោះ ប៉ូលបានហៅខ្ញុំបាទ ហើយសុំអោយខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជំរាបលោក»។
19The commanding officer took him by the hand, and going aside, asked him privately, “What is it that you have to tell me?”
19លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖«តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។
20He said, “The Jews have agreed to ask you to bring Paul down to the council tomorrow, as though intending to inquire somewhat more accurately concerning him.
20យុវជននោះជំរាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថានឹងមកសុំលោកអោយបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើល សំណុំរឿងរបស់គាត់អោយបានដិតដល់ថែមទៀត។
21Therefore don’t yield to them, for more than forty men lie in wait for him, who have bound themselves under a curse neither to eat nor to drink until they have killed him. Now they are ready, looking for the promise from you.”
21សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
22So the commanding officer let the young man go, charging him, “Tell no one that you have revealed these things to me.”
22លោកមេបញ្ជាការបានអោយយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនអោយនិយាយប្រាប់នរណាថាខ្លួនបានជំរាបគាត់អំពីរឿងនេះឡើយ។
23He called to himself two of the centurions, and said, “Prepare two hundred soldiers to go as far as Caesarea, with seventy horsemen, and two hundred men armed with spears, at the third hour of the night .”
23បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និង ពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារានៅវេលាម៉ោងប្រាំបួនយប់។
24He asked them to provide animals, that they might set Paul on one, and bring him safely to Felix the governor.
24សុំរៀបចំសេះ ជាជំនិះ សំរាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ដ»។
25He wrote a letter like this:
25លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖
26“Claudius Lysias to the most excellent governor Felix: Greetings.
26«ខ្ញុំបាទឈ្មោះក្លូឌាសលូស៊ាសូមជំរាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។
27“This man was seized by the Jews, and was about to be killed by them, when I came with the soldiers and rescued him, having learned that he was a Roman.
27ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បំរុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំងខ្ញុំបាទអោយទាហានទៅធ្វើអន្ដរាគមន៍រំដោះគាត់មក។
28Desiring to know the cause why they accused him, I brought him down to their council.
28ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំអោយគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់ របស់ពួកគេ។
29I found him to be accused about questions of their law, but not to be charged with anything worthy of death or of imprisonment.
29ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ជាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ឃុំឃាំងឡើយ។
30When I was told that the Jews lay in wait for the man, I sent him to you immediately, charging his accusers also to bring their accusations against him before you. Farewell.”
30បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ អោយនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។
31So the soldiers, carrying out their orders, took Paul and brought him by night to Antipatris.
31ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។
32But on the next day they left the horsemen to go with him, and returned to the barracks.
32នៅថ្ងៃបន្ទាប់គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះអោយបន្ដដំណើរជាមួយលោកប៉ូល។
33When they came to Caesarea and delivered the letter to the governor, they also presented Paul to him.
33លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និង ប្រគល់លោកប៉ូលជូនផងដែរ។
34When the governor had read it, he asked what province he was from. When he understood that he was from Cilicia, he said,
34លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា
35“I will hear you fully when your accusers also arrive.” He commanded that he be kept in Herod’s palace.
35លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់អោយគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។