1Paul, an apostle of Christ Jesus through the will of God, to the saints who are at Ephesus, and the faithful in Christ Jesus:
1ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក របស់ព្រះគ្រិស្ដ យេស៊ូ សូមជំរាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្ដយេស៊ូ។
2Grace to you and peace from God our Father and the Lord Jesus Christ.
2សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
3Blessed be the God and Father of our Lord Jesus Christ, who has blessed us with every spiritual blessing in the heavenly places in Christ;
3សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ មកយើង ក្នុងអង្គព្រះគ្រិស្ដ។
4even as he chose us in him before the foundation of the world, that we would be holy and without blemish before him in love;
4ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះដើម្បីអោយយើងបានវិសុទ្ធ និង ឥតសៅហ្មងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
5having predestined us for adoption as children through Jesus Christ to himself, according to the good pleasure of his desire,
5ព្រះអង្គបានតំរូវយើងទុកជាមុន អោយធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ
6to the praise of the glory of his grace, by which he freely bestowed favor on us in the Beloved,
6ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
7in whom we have our redemption through his blood, the forgiveness of our trespasses, according to the riches of his grace,
7ដោយយើងរួមក្នុងអង្គព្រះគ្រិស្ដនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និង លើកលែងទោសអោយយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។
8which he made to abound toward us in all wisdom and prudence,
8ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានអោយយើងមានតំរិះ និង ប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
9making known to us the mystery of his will, according to his good pleasure which he purposed in him
9ព្រះអង្គបានប្រោសអោយយើងស្គាល់គំរោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសំរេចទុកជាមុនដោយព្រះអង្គផ្ទាល់។
10to an administration of the fullness of the times, to sum up all things in Christ, the things in the heavens, and the things on the earth, in him;
10ព្រះអង្គចាត់ចែងគំរោងការនេះអោយបានសំរេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និង នៅលើផែនដីអោយរួមគ្នានៅក្នុងអង្គព្រះគ្រិស្ដ ជាម្ចាស់តែមួយ។
11in whom also we were assigned an inheritance, having been foreordained according to the purpose of him who works all things after the counsel of his will;
11ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រិស្ដ ព្រះអង្គបានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសំរេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ
12to the end that we should be to the praise of his glory, we who had before hoped in Christ:
12ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រិស្ដមុនគេបង្អស់។
13in whom you also, having heard the word of the truth, the Good News of your salvation—in whom, having also believed, you were sealed with the Holy Spirit of promise,
13ដោយរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្ដបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។
14who is a pledge of our inheritance, to the redemption of God’s own possession, to the praise of his glory.
14ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះ មកបញ្ចំាចិត្ដយើងអោយដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ដ្ររបស់ព្រះអង្គ ជាស្ថាពរ ដើម្បីអោយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
15For this cause I also, having heard of the faith in the Lord Jesus which is among you, and the love which you have toward all the saints,
15ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ ទាំងអស់
16don’t cease to give thanks for you, making mention of you in my prayers,
16នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច
17that the God of our Lord Jesus Christ, the Father of glory, may give to you a spirit of wisdom and revelation in the knowledge of him;
17សូមអោយព្រះរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណ អោយបងប្អូនមានប្រាជ្ញា និង សំដែងអោយបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។
18having the eyes of your hearts TR reads “understanding” instead of “hearts” enlightened, that you may know what is the hope of his calling, and what are the riches of the glory of his inheritance in the saints,
18សូមព្រះបិតាបំភ្លឺចិត្ដគំនិតបងប្អូនអោយយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និង យល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
19and what is the exceeding greatness of his power toward us who believe, according to that working of the strength of his might
19សូមទ្រង់ប្រទានអោយបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសំដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសំដែងក្នុងអង្គព្រះគ្រិស្ដ។
20which he worked in Christ, when he raised him from the dead, and made him to sit at his right hand in the heavenly places,
20ព្រះអង្គបានសំដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ និង អោយគង់នៅខាងស្ដំាព្រះអង្គនៅស្ថានបរមសុខ
21far above all rule, and authority, and power, and dominion, and every name that is named, not only in this age, but also in that which is to come.
21ខ្ពស់ជាងវត្ថុសក្ដិសិទ្ធិគ្រប់យ៉ាងខ្ពស់ ជាងអ្វីៗដែលមានអំណាចមានឫទ្ធិមានបារមីគ្រប់គ្រង និង ខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។
22He put all things in subjection under his feet, and gave him to be head over all things for the assembly,
22ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ ព្រមទាំងប្រទានអោយព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ
23which is his body, the fullness of him who fills all in all.
23ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយ គ្រប់លក្ខណសម្បត្ដិរបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់ដែរ។