World English Bible

Khmer

James

3

1Let not many of you be teachers, my brothers, knowing that we will receive heavier judgment.
1បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូ យ៉ាងតឹងរ៉ឹងជាងគេ។
2For in many things we all stumble. If anyone doesn’t stumble in word, the same is a perfect man, able to bridle the whole body also.
2យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសំដីអ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។
3Indeed, we put bits into the horses’ mouths so that they may obey us, and we guide their whole body.
3ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីអោយវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូល អោយទៅណាក៏បាន។
4Behold, the ships also, though they are so big and are driven by fierce winds, are yet guided by a very small rudder, wherever the pilot desires.
4សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ដ ដោយសារចង្កូតដ៏តូចមួយ។
5So the tongue is also a little member, and boasts great things. See how a small fire can spread to a large forest!
5រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើអោយឆេះព្រៃមួយយ៉ាងធំបានដែរ!
6And the tongue is a fire. The world of iniquity among our members is the tongue, which defiles the whole body, and sets on fire the course of nature, and is set on fire by Gehenna.
6អណ្ដាតក៏ជាភ្លើងម៉្យាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើអោយរូបកាយទាំងមូលទៅជាសៅហ្មង និង ធ្វើអោយដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។
7For every kind of animal, bird, creeping thing, and thing in the sea, is tamed, and has been tamed by mankind.
7មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សំាងបានដែរ
8But nobody can tame the tongue. It is a restless evil, full of deadly poison.
8ប៉ុន្ដែគ្មានជនណាម្នាក់អាចផ្សំាងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃ ដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពឹសពុល បណ្ដាលអោយស្លាប់ទៀតផង។
9With it we bless our God and Father, and with it we curse men, who are made in the image of God.
9ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែលយើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក អោយមានលក្ខណៈដូចព្រះអង្គដែរ
10Out of the same mouth comes forth blessing and cursing. My brothers, these things ought not to be so.
10គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។
11Does a spring send out from the same opening fresh and bitter water?
11តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផងជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ?
12Can a fig tree, my brothers, yield olives, or a vine figs? Thus no spring yields both salt water and fresh water.
12បងប្អូនអើយ ដើមឧទុម្ពរអាចអោយផ្លែជាអូលីវ ឬ ដើមទំពាំងបាយជូរអាចអោយផ្លែជា ឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។
13Who is wise and understanding among you? Let him show by his good conduct that his deeds are done in gentleness of wisdom.
13ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និង ចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនអោយអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្ដសុទ្ធតែផុសចេញមកពីចិត្ដស្លូតបូត និង ពីប្រាជ្ញាទាំងស្រុង។
14But if you have bitter jealousy and selfish ambition in your heart, don’t boast and don’t lie against the truth.
14ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្ដច្រណែនឈ្នានីស និង មានចិត្ដប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតអោយសោះ។
15This wisdom is not that which comes down from above, but is earthly, sensual, and demonic.
15ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និង ប្រាជ្ញារបស់អារក្ស
16For where jealousy and selfish ambition are, there is confusion and every evil deed.
16ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និង មានរឿងអាស្រូវគ្រប់យ៉ាង។
17But the wisdom that is from above is first pure, then peaceful, gentle, reasonable, full of mercy and good fruits, without partiality, and without hypocrisy.
17រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ បន្ទាប់មកជាប្រាជ្ញាផ្ដល់សន្ដិភាព មានអធ្យាស្រ័យ ទុកចិត្ដគ្នាពោរពេញទៅដោយចិត្ដមេត្ដាករុណា និង បង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។
18Now the fruit of righteousness is sown in peace by those who make peace.
18អស់អ្នកកសាងសន្ដិភាព តែងសាបព្រោះសន្ដិភាព ហើយច្រូតយកផលជាជីវិតសុចរិត ។