1At that time, Jesus went on the Sabbath day through the grain fields. His disciples were hungry and began to pluck heads of grain and to eat.
1មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែ នៅថ្ងៃសប្ប័ទ សិស្ស របស់ព្រះអង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។
2But the Pharisees, when they saw it, said to him, “Behold, your disciples do what is not lawful to do on the Sabbath.”
2ពួកខាងគណៈផារីស៊ី ឃើញដូច្នោះទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ!»។
3But he said to them, “Haven’t you read what David did, when he was hungry, and those who were with him;
3ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន
4 how he entered into God’s house, and ate the show bread, which was not lawful for him to eat, neither for those who were with him, but only for the priests? 1 Samuel 21:3-6
4គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរតើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?
5 Or have you not read in the law, that on the Sabbath day, the priests in the temple profane the Sabbath, and are guiltless?
5ម៉្យាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ?
6 But I tell you that one greater than the temple is here.
6ខ្ញុំសុំប្រាប់អ្នករាល់គ្នាថានៅទីនេះ មានម្នាក់ ប្រសើរជាងព្រះវិហារទៅទៀត។
7 But if you had known what this means, ‘I desire mercy, and not sacrifice,’ Hosea 6:6 you would not have condemned the guiltless.
7ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ" នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
8 For the Son of Man is Lord of the Sabbath.”
8ដ្បិតបុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ »។
9He departed there, and went into their synagogue.
9ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ របស់គេ។
10And behold there was a man with a withered hand. They asked him, “Is it lawful to heal on the Sabbath day?” that they might accuse him.
10មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖«នៅថ្ងៃសប្ប័ទ តើយើងមានសិទ្ធិប្រោសអ្នកជំងឺអោយបានជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។
11He said to them, “What man is there among you, who has one sheep, and if this one falls into a pit on the Sabbath day, won’t he grab on to it, and lift it out?
11ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ?។
12 Of how much more value then is a man than a sheep! Therefore it is lawful to do good on the Sabbath day.”
12រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទបាន»។
13Then he told the man, “Stretch out your hand.” He stretched it out; and it was restored whole, just like the other.
13ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។
14But the Pharisees went out, and conspired against him, how they might destroy him.
14ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយពិគ្រោះគ្នា រកមធ្យោបាយធ្វើគុតព្រះអង្គ។
15Jesus, perceiving that, withdrew from there. Great multitudes followed him; and he healed them all,
15កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេអោយជាពីជំងឺទាំងអស់គ្នា
16and commanded them that they should not make him known:
16តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិន អោយនិយាយប្រាប់អ្នកដទៃ ថាព្រះអង្គជានរណាឡើយ
17that it might be fulfilled which was spoken through Isaiah the prophet, saying,
17ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី អេសាយថា៖
18“Behold, my servant whom I have chosen; my beloved in whom my soul is well pleased: I will put my Spirit on him. He will proclaim justice to the nations.
18« លោកនេះហើយជាអ្នកបំរើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើអោយចិត្ដយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង អោយសណ្ឋិតលើលោក ហើយលោកនឹងប្រាប់អោយជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។
19He will not strive, nor shout; neither will anyone hear his voice in the streets.
19លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។
20He won’t break a bruised reed. He won’t quench a smoking flax, until he leads justice to victory.
20លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតអោយមានជ័យជំនះ។
21In his name, the nations will hope.” Isaiah 42:1-4
21ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។
22Then one possessed by a demon, blind and mute, was brought to him and he healed him, so that the blind and mute man both spoke and saw.
22ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើអោយគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់អោយជា គាត់ក៏និយាយបាន និង មើលឃើញទៀតផង។
23All the multitudes were amazed, and said, “Can this be the son of David?”
23មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។
24But when the Pharisees heard it, they said, “This man does not cast out demons, except by Beelzebul, the prince of the demons.”
24ប៉ុន្ដែ ពួកខាងគណៈផារីស៊ី ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចអោយប៉ុណ្ណោះ»។
25Knowing their thoughts, Jesus said to them, “Every kingdom divided against itself is brought to desolation, and every city or house divided against itself will not stand.
25ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខានរីឯក្រុង ឬ ក្រុមគ្រួសារណា បាក់បែកទាស់ទែងគ្នាឯងក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
26 If Satan casts out Satan, he is divided against himself. How then will his kingdom stand?
26បើមារ សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចអោយរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
27 If I by Beelzebul cast out demons, by whom do your children cast them out? Therefore they will be your judges.
27ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។
28 But if I by the Spirit of God cast out demons, then the Kingdom of God has come upon you.
28ផ្ទុយទៅវិញ បើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។
29 Or how can one enter into the house of the strong man, and plunder his goods, unless he first bind the strong man? Then he will plunder his house.
29ម៉្យាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្ដិរបស់គាត់បានឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្ដិក្នុងផ្ទះគាត់បាន។
30 “He who is not with me is against me, and he who doesn’t gather with me, scatters.
30អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆំាងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។
31 Therefore I tell you, every sin and blasphemy will be forgiven men, but the blasphemy against the Spirit will not be forgiven men.
31ហេតុនេះហើយបានជា ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្ដអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គ នឹង លើកលែងទោសអោយបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញព្រះអង្គនឹងមិនលើកលែងទោសអោយឡើយ។
32 Whoever speaks a word against the Son of Man, it will be forgiven him; but whoever speaks against the Holy Spirit, it will not be forgiven him, neither in this age, nor in that which is to come.
32បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬ នៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសអោយដែរ»។
33 “Either make the tree good, and its fruit good, or make the tree corrupt, and its fruit corrupt; for the tree is known by its fruit.
33«បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។
34 You offspring of vipers, how can you, being evil, speak good things? For out of the abundance of the heart, the mouth speaks.
34នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នា និយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។
35 The good man out of his good treasure brings out good things, and the evil man out of his evil treasure TR adds “of the heart” brings out evil things.
35មនុស្សល្អតែងប្រព្រឹត្ដល្អព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញតែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
36 I tell you that every idle word that men speak, they will give account of it in the day of judgment.
36ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសំដីឥតប្រយោជន៍ដែលគេបាននិយាយ
37 For by your words you will be justified, and by your words you will be condemned.”
37ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។
38Then certain of the scribes and Pharisees answered, “Teacher, we want to see a sign from you.”
38នៅពេលនោះ មានពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសំគាល់ដ៏អស្ចារ្យមួយអោយយើងខ្ញុំឃើញផង!»។
39But he answered them, “An evil and adulterous generation seeks after a sign, but no sign will be given it but the sign of Jonah the prophet.
39ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ។
40 For as Jonah was three days and three nights in the belly of the whale, so will the Son of Man be three days and three nights in the heart of the earth.
40លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
41 The men of Nineveh will stand up in the judgment with this generation, and will condemn it, for they repented at the preaching of Jonah; and behold, someone greater than Jonah is here.
41នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមនៅពេលដែលអ្នកក្រុងនីនីវេ ឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្ដគំនិត។ រីឯនៅទីនេះមានម្នាក់ ប្រសើរជាងលោកយ៉ូណាសទៅទៀត។
42 The queen of the south will rise up in the judgment with this generation, and will condemn it, for she came from the ends of the earth to hear the wisdom of Solomon; and behold, someone greater than Solomon is here.
42នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។
43 But the unclean spirit, when he is gone out of the man, passes through waterless places, seeking rest, and doesn’t find it.
43«កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរក នៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ
44 Then he says, ‘I will return into my house from which I came out,’ and when he has come back, he finds it empty, swept, and put in order.
44វាមុខជានិយាយថា"អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក"។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ
45 Then he goes, and takes with himself seven other spirits more evil than he is, and they enter in and dwell there. The last state of that man becomes worse than the first. Even so will it be also to this evil generation.”
45វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
46While he was yet speaking to the multitudes, behold, his mother and his brothers stood outside, seeking to speak to him.
46ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និង បងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
47One said to him, “Behold, your mother and your brothers stand outside, seeking to speak to you.”
47មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។
48But he answered him who spoke to him, “Who is my mother? Who are my brothers?”
48ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។
49He stretched out his hand towards his disciples, and said, “Behold, my mother and my brothers!
49ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះ ហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ
50 For whoever does the will of my Father who is in heaven, he is my brother, and sister, and mother.”
50ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។