1 “For the Kingdom of Heaven is like a man who was the master of a household, who went out early in the morning to hire laborers for his vineyard.
1«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងម្ចាស់ចំការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចំការទំពាំងបាយជូររបស់គាត់។
2 When he had agreed with the laborers for a denarius A denarius is a silver Roman coin worth 1/25th of a Roman aureus. This was a common wage for a day of farm labor. a day, he sent them into his vineyard.
2គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងអោយប្រាក់មួយដួង ក្នុងមួយថ្ងៃ ហើយចាត់គេអោយទៅធ្វើការក្នុងចំការ។
3 He went out about the third hour, Time was measured from sunrise to sunset, so the third hour would be about 9:00 AM. and saw others standing idle in the marketplace.
3ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។
4 To them he said, ‘You also go into the vineyard, and whatever is right I will give you.’ So they went their way.
4គាត់ក៏និយាយទៅកាន់គេថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ ខ្ញុំនឹងអោយប្រាក់ឈ្នួលត្រឹមត្រូវ"។
5 Again he went out about the sixth and the ninth hour, noon and 3:00 P. M. and did likewise.
5អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចំការ។ ម្ចាស់ចំការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និង ម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។
6 About the eleventh hour 5:00 PM he went out, and found others standing idle. He said to them, ‘Why do you stand here all day idle?’
6ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា "ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?"
7 “They said to him, ‘Because no one has hired us.’ “He said to them, ‘You also go into the vineyard, and you will receive whatever is right.’
7ពួកគេឆ្លើយថា "មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!"។ គាត់ក៏ពោលទៅអ្នកទាំងនោះថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ"។
8 When evening had come, the lord of the vineyard said to his manager, ‘Call the laborers and pay them their wages, beginning from the last to the first.’
8លុះដល់ល្ងាច ម្ចាស់ចំការប្រាប់ទៅអ្នកកាន់ប្រាក់ថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់អោយគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់"។
9 “When those who were hired at about the eleventh hour came, they each received a denarius.
9ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង ៗ។
10 When the first came, they supposed that they would receive more; and they likewise each received a denarius.
10ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។
11 When they received it, they murmured against the master of the household,
11គេទទួលយកប្រាក់ ទាំងរអ៊ូរទាំដាក់ម្ចាស់ចំការថា
12 saying, ‘These last have spent one hour, and you have made them equal to us, who have borne the burden of the day and the scorching heat!’
12"ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់អោយគេស្មើនឹងយើងខ្ញុំដែរ!"។
13 “But he answered one of them, ‘Friend, I am doing you no wrong. Didn’t you agree with me for a denarius?
13ម្ចាស់ចំការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា "សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការអោយខ្ញុំ មួយដួងក្នុងមួយថ្ងៃមែនឬមិនមែន!
14 Take that which is yours, and go your way. It is my desire to give to this last just as much as to you.
14ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ! ខ្ញុំចង់អោយអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។
15 Isn’t it lawful for me to do what I want to with what I own? Or is your eye evil, because I am good?’
15តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?"។
16 So the last will be first, and the first last. For many are called, but few are chosen.”
16ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
17As Jesus was going up to Jerusalem, he took the twelve disciples aside, and on the way he said to them,
17កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
18 “Behold, we are going up to Jerusalem, and the Son of Man will be delivered to the chief priests and scribes, and they will condemn him to death,
18«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ ដៃរបស់ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក។
19 and will hand him over to the Gentiles to mock, to scourge, and to crucify; and the third day he will be raised up.”
19គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីអោយពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
20Then the mother of the sons of Zebedee came to him with her sons, kneeling and asking a certain thing of him.
20ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូចង់ទូលសុំអ្វីមួយ។
21He said to her, “What do you want?” She said to him, “Command that these, my two sons, may sit, one on your right hand, and one on your left hand, in your Kingdom.”
21ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖«ដល់ពេលព្រះអង្គគ្រងរាជ្យ សូមអោយកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។
22But Jesus answered, “You don’t know what you are asking. Are you able to drink the cup that I am about to drink, and be baptized with the baptism that I am baptized with?” They said to him, “We are able.”
22ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និង លោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។
23He said to them, “You will indeed drink my cup, and be baptized with the baptism that I am baptized with, but to sit on my right hand and on my left hand is not mine to give; but it is for whom it has been prepared by my Father.”
23ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬ ខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសំរេចអោយឡើយ ព្រោះកន្លែងនោះបំរុងទុក សំរាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំបានសំរេចអោយប៉ុណ្ណោះ»។
24When the ten heard it, they were indignant with the two brothers.
24កាលសិស្ស ដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងបងប្អូនទាំងពីរនាក់នេះណាស់។
25But Jesus summoned them, and said, “You know that the rulers of the nations lord it over them, and their great ones exercise authority over them.
25ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹង ស្រាប់ហើយពួកអ្នកគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើ អំណាចលើប្រជារាស្ដ្ររបស់ខ្លួនដែរ។
26 It shall not be so among you, but whoever desires to become great among you shall be TR reads “let him be” instead of “shall be” your servant.
26ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នាវិញ។
27 Whoever desires to be first among you shall be your bondservant,
27បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបំរើរបស់អ្នករាល់គ្នាសិន។
28 even as the Son of Man came not to be served, but to serve, and to give his life as a ransom for many.”
28បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកទេ គឺលោកមកបំរើគេវិញព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
29As they went out from Jericho, a great multitude followed him.
29កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ
30Behold, two blind men sitting by the road, when they heard that Jesus was passing by, cried out, “Lord, have mercy on us, you son of David!”
30ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមកក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។
31The multitude rebuked them, telling them that they should be quiet, but they cried out even more, “Lord, have mercy on us, you son of David!”
31បណ្ដាជនគំរាមអ្នកទាំងពីរអោយនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។
32Jesus stood still, and called them, and asked, “What do you want me to do for you?”
32ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។
33They told him, “Lord, that our eyes may be opened.”
33គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់!សូមប្រោសអោយភ្នែកយើងខ្ញុំបានភ្លឺផង»។
34Jesus, being moved with compassion, touched their eyes; and immediately their eyes received their sight, and they followed him.
34ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។