World English Bible

Khmer

Revelation

19

1After these things I heard something like a loud voice of a great multitude in heaven, saying, “Hallelujah! Salvation, power, and glory belong to our God:
1បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេង យ៉ាង ខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និង ឫទ្ធានុភាព
2for true and righteous are his judgments. For he has judged the great prostitute, who corrupted the earth with her sexual immorality, and he has avenged the blood of his servants at her hand.”
2ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវតាមយុត្ដិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បីដែលបានធ្វើអោយផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបំរើរបស់ព្រះអង្គ»។
3A second said, “Hallelujah! Her smoke goes up forever and ever.”
3មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។
4The twenty-four elders and the four living creatures fell down and worshiped God who sits on the throne, saying, “Amen! Hallelujah!”
4ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និង សត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។
5A voice came forth from the throne, saying, “Give praise to our God, all you his servants, you who fear him, the small and the great!”
5មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបំរើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។
6I heard something like the voice of a great multitude, and like the voice of many waters, and like the voice of mighty thunders, saying, “Hallelujah! For the Lord our God, the Almighty, reigns!
6ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និង ដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
7Let us rejoice and be exceedingly glad, and let us give the glory to him. For the marriage of the Lamb has come, and his wife has made herself ready.”
7យើងនាំគ្នាអរសប្បាយឡើងត្រូវមានអំណររីករាយអោយខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយានថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
8It was given to her that she would array herself in bright, pure, fine linen: for the fine linen is the righteous acts of the saints.
8ព្រះអង្គប្រទានអោយនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និង បរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ដ»។
9He said to me, “Write, ‘Blessed are those who are invited to the marriage supper of the Lamb.’” He said to me, “These are true words of God.”
9ទេវតា ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅអោយមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
10I fell down before his feet to worship him. He said to me, “Look! Don’t do it! I am a fellow bondservant with you and with your brothers who hold the testimony of Jesus. Worship God, for the testimony of Jesus is the Spirit of Prophecy.”
10ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះបំរុងនឹងថ្វាយបង្គំលោក ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោកដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។
11I saw the heaven opened, and behold, a white horse, and he who sat on it is called Faithful and True. In righteousness he judges and makes war.
11បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ»ទ្រង់វិនិច្ឆ័យ និង ច្បាំងប្រកបដោយយុត្ដិធម៌។
12His eyes are a flame of fire, and on his head are many crowns. He has names written and a name written which no one knows but he himself.
12ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គគ្មាននរណាស្គាល់ព្រះនាមនោះឡើយ
13He is clothed in a garment sprinkled with blood. His name is called “The Word of God.”
13ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា«ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
14The armies which are in heaven followed him on white horses, clothed in white, pure, fine linen.
14កងទ័ពនៅស្ថានសួគ៌នាំគ្នាជិនសេះ ស មកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និង បរិសុទ្ធ ។
15Out of his mouth proceeds a sharp, double-edged sword, that with it he should strike the nations. He will rule them with an iron rod. He treads the winepress of the fierceness of the wrath of God, the Almighty.
15មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយ ព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងអោយចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
16He has on his garment and on his thigh a name written, “KING OF KINGS, AND LORD OF LORDS.”
16នៅលើព្រះភូសា និង លើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និង ព្រះអម្ចាស់លើអម្ចាស់នានា»។
17I saw an angel standing in the sun. He cried with a loud voice, saying to all the birds that fly in the sky, “Come! Be gathered together to the great supper of God,
17ខ្ញុំឃើញទេវតា មួយរូបឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក!ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារឹករបស់ព្រះជាម្ចាស់
18that you may eat the flesh of kings, the flesh of captains, the flesh of mighty men, and the flesh of horses and of those who sit on them, and the flesh of all men, both free and slave, and small and great.”
18ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និង សាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់គឺ ទាំងអ្នកជាទាំងអ្នកងារទាំងអ្នកតូច ទាំងអ្នកធំ»។
19I saw the beast, and the kings of the earth, and their armies, gathered together to make war against him who sat on the horse, and against his army.
19ខ្ញុំឃើញសត្វតិរច្ឆាន និង ពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះ និង កងទ័ពរបស់ព្រះអង្គ។
20The beast was taken, and with him the false prophet who worked the signs in his sight, with which he deceived those who had received the mark of the beast and those who worshiped his image. These two were thrown alive into the lake of fire that burns with sulfur.
20សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និង អ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះអោយវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។
21The rest were killed with the sword of him who sat on the horse, the sword which came forth out of his mouth. All the birds were filled with their flesh.
21រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។