1កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន2ទូន្មានស្ដ្រីចាស់ៗទុកដូចជាម្ដាយ និង ស្ដ្រីក្មេងៗទុកដូចជាប្អូន ដោយចិត្ដបរិសុទ្ធទាំងស្រុង។3ត្រូវជួយស្ដ្រីមេម៉ាយ ណាដែលគ្មានទីពឹង។4ប្រសិនបើស្ដ្រីមេម៉ាយណាមានកូន ឬ មានចៅ ត្រូវអោយកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និង ចេះសងគុណឪពុកម្ដាយធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។5ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និង អធិស្ឋាន ទាំងយប់ទាំងថ្ងៃ។6រីឯស្ដ្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូច ជាស្លាប់ដែរ។7អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំអោយនាងមានកំហុស។8អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួនជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។9ស្ដ្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ដ្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នំាឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។10គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏វិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និង យកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។11ចំពោះស្ដ្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្ដមិនខាន12ហើយបណ្ដាលអោយខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។13មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និង និយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។14ហេតុនេះ ខ្ញុំចង់អោយស្ដ្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មីអោយមានកូនចៅ និង មើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំអោយអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ15ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ សាតាំងរួចទៅហើយ។16ប្រសិនបើស្ដ្រីម្នាក់ដែលជាអ្នកជឿ មានស្ដ្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបំរុងនាងទាំងនោះផង មិនត្រូវទុកអោយក្រុមជំនុំ ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបំរុងស្ដ្រីមេម៉ាយដែលគ្មានទីពឹង។17ព្រឹទ្ធាចារ្យ ទាំងឡាយណា នាំមុខក្រុមជំនុំបានល្អប្រពៃ ត្រូវលើកកិត្ដិយសគាត់មួយទ្វេជាពីរជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និង បង្រៀនគេ18ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។19បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេអោយសោះ លើកលែងតែមានសាក្សីពីរ ឬ បីនាក់។20បើមានបងប្អូនណាប្រព្រឹត្ដអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីអោយបងប្អូនឯទៀតៗខ្លាចដែរ។21ខ្ញុំសុំអង្វរអ្នក នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ និង នៅចំពោះមុខទេវតា ដែលព្រះអង្គបានជ្រើសរើសថាចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬ រើសមុខបងប្អូនណាឡើយ។22កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំអោយចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនអោយបានបរិសុទ្ធ ។23កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីអោយស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។24អំពើបាបរបស់អ្នកខ្លះបានលេចមកអោយគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។25រីឯអំពើល្អក៏នឹងលេចមកអោយគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។