Khmer

Galatians

4

1ខ្ញុំសូមជំរាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបំរើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្ដិទាំងអស់ក៏ដោយ2កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និង អ្នកមើលខុសត្រូវលើទ្រព្យសម្បត្ដិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។3រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបំរើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ4ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គអោយមក ប្រសូតចេញពីស្ដ្រីហើយប្រសូតក្រោមអំណាចរបស់វិន័យផង5ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និង អោយយើងទទួលឋានៈជាបុត្រ របស់ព្រះអង្គ។6បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ អោយមកសណ្ឋិតក្នុងចិត្ដយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។7ដូច្នេះ អ្នកមិនមែនជាខ្ញុំបំរើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានអោយនោះដែរ។8កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបំរើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។9តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយអោយចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បំរើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះ សាជាថ្មីវិញដូច្នេះ?10បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និង គោរពឆ្នំា។11ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសំរាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។12បងប្អូនអើយខ្ញុំអង្វរបងប្អូនថាសូមកាន់ចិត្ដអោយបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្ដដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។13បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។14ក៏ប៉ុន្ដែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលអោយបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬ ស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំ ទុកដូចទទួលទេវតា របស់ព្រះជាម្ចាស់ ឬ ដូចទទួលព្រះគ្រិស្ដយេស៊ូដែរ។15តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្ដខ្វេះអោយខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។16ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?17រីឯពួកគេវិញ គេយកចិត្ដទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីអោយបងប្អូនយកចិត្ដទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។18ការយកចិត្ដទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។19កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ដ្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្ដបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។20ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។21បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ?22ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហំាមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា។23ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។24យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី ពីរម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបំរើ។25នាងហាការ ជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ដរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និង កូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។26រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ដ្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ27ដ្បិតមានចែងទុកមកថាៈ «នាងជាស្ដ្រីអារនាងជាស្ដ្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ដ្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ដ្រី ដែលមានប្ដីទៅទៀត។ »28បងប្អូនអើយ បងប្អូនបានកើតមក តាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។29ប៉ុន្ដែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណានៅបច្ចុប្បន្នកាលក៏នឹងមានយ៉ាងនោះដែរ។30តើក្នុងគម្ពីរមានចែងទុកដូចម្ដេច?គឺមានចែងថាៈ«ចូរបណ្ដេញស្ដ្រីអ្នកងារ និង កូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។31ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។