1ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាអោយយើងចូលទៅសំរាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាចក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់2ដ្បិតយើងក៏បានទទួលដំណឹងល្អ ដូចពួកគេដែរ។ ក៏ប៉ុន្ដែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។3ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសំរាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ4ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួចព្រះអង្គក៏សំរាក។5ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសំរាកជាមួយយើងជាដាច់ខាត»។6ព្រះជាម្ចាស់បានតំរូវអោយអ្នកខ្លះចូលទៅសំរាក ក៏ប៉ុន្ដែ ដោយអស់អ្នកដែលទទួលដំណឹងល្អ ពីមុនមិនបានចូលព្រោះគេមិនស្ដាប់បង្គាប់7ព្រះអង្គក៏កំណត់យក"ថ្ងៃនេះ"មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌ ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្ដរឹងរូសឡើយ»។8ប្រសិនបើលោកយ៉ូស្វេ នាំប្រជារាស្ដ្រអោយបានសំរាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។9ដូច្នេះ ព្រះជាម្ចាស់បានតំរូវទុកអោយមានថ្ងៃសំរាកមួយទៀត សំរាប់ប្រជារាស្ដ្ររបស់ព្រះអង្គដូចព្រះអង្គសំរាកនៅថ្ងៃទីប្រាំពីរដែរ10ដ្បិតអ្នកណាចូលទៅសំរាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួនដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។11ហេតុនេះយើង ត្រូវតែខ្នះខ្នែងចូលទៅរកសំរាកជាមួយព្រះអង្គនោះវិញ កុំអោយមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតំរាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ12ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និង មានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និង វិញ្ញាណដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង និង ខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និង គំនិតនៅក្នុងជំរៅចិត្ដមនុស្ស។13គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គអ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។14ដោយយើងមានមហាបូជាចារ្យ មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ អោយបានមាំមួន15ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូក ដូចយើងដែរតែទ្រង់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ16ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ដ ដើម្បីអោយបានទទួលព្រះហឫទ័យមេត្ដា និង ព្រះគុណទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។