聖經新譯本

Khmer

1 John

1

1生命之道論到太初就已經存在的生命之道,就是我們所聽見,親眼所看見,仔細觀察過,親手摸過的;
1ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និង បានពាល់ដោយដៃយើងផ្ទាល់
2這生命已經顯現出來,我們見過了,現在也作見證,並且向你們宣揚這本來與父同在,又向我們顯現過的永遠的生命。
2(ដ្បិតជីវិត នេះបានលេចមកអោយយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និង សូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរក ព្រះបិតា និង លេចមកអោយយើងឃើញ)។
3我們把所看見所聽見的向你們宣揚,使你們也可以和我們心靈相通。我們是與父和他的兒子耶穌基督心靈相通的。
3យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និង បានឮនោះដល់បងប្អូន ដើម្បីអោយបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និង ជាមួយព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ។
4我們寫這些事,是要使我們的喜樂充足。
4យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។
5 神是光 神是光,在他裡面毫無黑暗;這就是我們從他那裡聽見,現在傳給你們的信息。
5ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ដ ហើយយកមកជំរាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។
6我們若說自己與他心靈相通,卻行在黑暗裡,就是說謊話,不實行真理了。
6ប្រសិនបើយើងពោលថាយើងរួមរស់ជាមួយព្រះអង្គតែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្ដិតាមសេចក្ដីពិតទេ។
7我們若行在光中,像他在光中一樣,就彼此心靈相通,他兒子耶穌的血也潔淨我們脫離一切罪。
7ប៉ុន្ដែ ប្រសិនបើយើងរស់ ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
8我們若說自己沒有罪,就是自欺,真理就不在我們裡面了。
8ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
9我們若承認自己的罪, 神是信實的、公義的,必定赦免我們的罪,潔淨我們脫離一切不義。
9ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និង សុចរិត ទ្រង់នឹងអត់ទោសយើងអោយរួចពីបាប ព្រមទាំងជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
10我們若說自己沒有犯過罪,就是把 神當作說謊的,他的道就不在我們心裡了。
10ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។