1必有人不信主再來的應許親愛的,我現在寫給你們的是第二封信。在這兩封信中,我都用提醒的話來激發你們真誠的心,
1បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូន អោយមានចិត្ដគំនិតត្រឹមត្រូវជានិច្ច។
2叫你們記起聖先知說過的話,和主救主藉著使徒傳給你們的誡命。
2សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី ដ៏វិសុទ្ធ បានថ្លែងទុកមក និង បទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។
3最重要的,你們應當知道:在末後的日子,必定有好譏笑的人出來,隨著自己的私慾譏笑說:
3ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្ដលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន
4“他要降臨的應許在哪裡呢?因為自從列祖睡了以來,萬物依然存在,與起初創造的時候一樣。”
4គេនឹងពោលថាៈ«បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។
5他們故意忘記這事:在太古的時候,因著 神的話,就有了天,和從水而出、藉水而成的地。
5គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និង ផែនដីកកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។
6當時的世界,因被水淹沒而消滅了。
6បន្ទាប់មក ដោយទឹកដដែលពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។
7但現在的天地,還是因著同樣的話可以存留,直到不敬虔的人受審判和遭滅亡的日子,用火焚燒。
7មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និង ផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបំរុងទុកអោយភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតអោយវិនាសអន្ដរាយ។
8主必再來親愛的,這一件事你們不可忘記:在主看來,一日如千年,千年如一日。
8បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។
9主決不耽延他的應許,像有些人以為他是耽延的一樣;其實他是寬容你們,不願有一人滅亡,卻願人人都悔改。
9ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យអោយមនុស្សលោកគ្រប់ៗរូបកែប្រែចិត្ដគំនិតវិញ។
10但主的日子必要像賊一樣來到。在那日,天必轟然一聲地消失,所有元素都因烈火而融化;地和地上所有的,都要被燒毀。
10ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
11這一切既然都要這樣融化,你們應當怎樣為人,過著聖潔和敬虔的生活,
11បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និង គោរពកោតខ្លាចព្រះជាម្ចាស់ អោយមែនទែន!។
12等候並催促 神的日子降臨呢?因為在那日,天要被火焚燒就融化了,所有元素都因烈火而融解!
12ចូរទន្ទឹងរង់ចាំ និង ខ្នះខ្នែង ធ្វើអោយថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
13但是我們按照他所應許的,等候新天新地,有公義在那裡居住。
13យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និង ផែនដីថ្មីដែលប្រកបដោយសេចក្ដីសុចរិតតាមព្រះបន្ទូលសន្យា។
14要在主的恩典和知識上長進所以,親愛的,你們既然等候這些事,就當殷勤努力,使你們沒有污點,沒有瑕疵,安然見主。
14ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា អោយព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និង ឃើញបងប្អូនរស់នៅដោយសុខសាន្ដ។
15並且要以我們的主恆久忍耐為給人得救的機會,就如我們所親愛的弟兄保羅,按照所賜給他的智慧,寫給你們的一樣;
15តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូនដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានអោយលោកស្រាប់ហើយ។
16他在一切書信上,都講論這些事。在這些書信中,有些難明白的地方,那不學無術和不穩定的人加以曲解,好像曲解別的經書一樣,就自取滅亡。
16ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើអោយអ្នកល្ងង់ និង អ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរបណ្ដាលអោយខ្លួនគេត្រូវវិនាសអន្ដរាយ។
17所以,親愛的,你們既然預先知道了,就要謹慎,免得受惡人的錯謬引導,就從自己堅固的地步上墜落。
17រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនអោយវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។
18你們卻要在我們的主、救主耶穌基督的恩典和知識上長進。願榮耀歸給他,從現在直到永遠。阿們。
18ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងព្រះគុណ និង ការស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។