1提防假先知和假教師從前在人民中,曾有假先知出來;照樣,將來在你們中間,也必有假教師出現。他們偷偷把使人滅亡的異端引進來,甚至否認那曾經買贖他們的主,迅速地自取滅亡。
1កាលពីសម័យដើម មានព្យាការី ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលអោយវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ដែលបានលោះគេអោយរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
2許多人會隨從他們的淫行,因此真理的道,就因他們的緣故被人毀謗。
2មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្ដអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។
3他們因為有貪心,就用捏造的話,想在你們身上圖利;懲罰他們的,自古以來就沒有鬆懈;毀滅他們的,也不會打盹。
3ពួកគេនឹងបោកប្រាសបងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ ព្រះអង្គបានកាត់ទោសពួកគេតាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ
4 神沒有姑息犯罪的天使,反而把他們丟入地獄,囚禁在幽暗的坑裡,等候審判。
4ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា ដែលប្រព្រឹត្ដអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃំាងនៅទីនោះរង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។
5 神也沒有姑息上古的世界,反而使洪水臨到那不敬虔的世人,只保存了傳義道的挪亞一家八口。
5ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើអោយទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះអោយនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត នោះផង។
6 神判定了所多瑪、蛾摩拉二城的罪,把它們傾覆,燒成灰燼,作為後世不敬虔的人的鑒戒;
6ព្រះអង្គបានដាក់ទោសក្រុងសូដុម និង ក្រុងកូម៉ូរ៉ា អោយរលាយទៅជាផេះទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
7只救了那因惡人的淫行而常受委屈的義人羅得;
7ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត ព្រោះគាត់ព្រួយចិត្ដដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។
8(因為這義人住在他們中間,天天看見和聽見他們不法的事,他正直的心就感到傷痛。)
8រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានក្រំគ្រាក្នុងចិត្ដដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។
9主知道怎樣搭救敬虔的人脫離試探,又把不義的人留下來,等候在審判的日子受刑罰,
9យ៉ាងនេះហើយ ដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ អោយរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សំរាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
10尤其是那些隨從肉體,生活在污穢的私慾中,和輕蔑當權的,更是這樣。他們膽大任性,毫無畏懼地毀謗在尊位的。
10ជាពិសេសព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។
11就是天使,雖有更大的力量與權能,尚且不用毀謗的話在主面前控告他們。
11សូម្បីតែទេវតា ដែលមានកម្លាំង និង ឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតានៅមុខព្រះជាម្ចាស់ដែរ។
12但這些人,好像沒有理性的牲畜,生下來就是給人捉去宰殺的;他們毀謗自己所不知道的事,必在自己的敗壞中滅亡。
12រីឯអ្នកទាំងនោះវិញពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសំរាប់តែជាប់អន្ទាក់ និង ត្រូវវិនាសអន្ដរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។
13他們行不義,就得了不義的工價。他們在白晝縱情作樂,滿了污點與瑕疵,和你們一同吃飯的時候,就因自己的詭詐而沾沾自喜。
13អ្នកប្រព្រឹត្ដអំពើទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ដ។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្ដកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្ដចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។
14他們滿眼淫色,而且不住地犯罪。他們引誘心志不堅固的人。他們的心習慣了貪婪,是應當受咒詛的族類。
14គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និង ប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
15他們離棄正路,走入歧途,跟從了比珥的兒子巴蘭的道路。這巴蘭貪愛不義的工價,
15ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាមជាកូនរបស់លោកបេអ៊រ និង ជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលអោយប្រព្រឹត្ដអំពើទុច្ចរិត។
16他曾經因著自己的過犯受了責備:不能說話的驢,竟用人的聲音說出話來,制止了這先知的狂妄。
16ប៉ុន្ដែ ព្យាការី នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំអោយប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។
17這些人是無水的泉源,是暴風催逼的霧氣,有漆黑的幽暗為他們存留。
17អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬ ពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។
18因為他們說虛妄誇大的話,用肉體的私慾和邪蕩的事,引誘那些剛剛逃脫了錯謬生活的人。
18គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
19他們應許給人自由,自己卻作了敗壞的奴僕;因為人給誰制伏了,就作誰的奴僕。
19ពួកគេសន្យាថានឹងផ្ដល់សេរីភាពអោយអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្ដរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
20如果他們因為認識我們的主、救主耶穌基督,可以脫離世上的污穢,後來又在其中被纏住、受制伏,他們末了的景況,就比先前的更不好了。
20ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយអោយអំពើសៅហ្មងនេះ មានអំណាចរួបរឹត និង ដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ ជាងមុនទៅទៀត។
21既然認識了義路,竟又背棄傳給他們的聖誡命,對他們來說,倒不如不認識好得多了。
21គួរកុំអោយអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងអោយស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។
22他們的情形,正像俗語所說的:“狗轉過來,又吃自己所吐的;豬洗淨了,又到污泥中去打滾。”
22ហេតុការណ៍ដែលកើតមានដល់គេនេះ សអោយឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែរមែងតែងតែវិលទៅរកកំអួតរបស់វាវិញជ្រូកដែលទើបនឹងលាងស្អាតក៏រមែងតែងតែវិលទៅននៀលភក់វិញដែរ»។