聖經新譯本

Khmer

2 Peter

1

1問安耶穌基督的僕人和使徒西門.彼得,寫信給那靠著我們的 神和救主耶穌基督的義,得著和我們同樣寶貴信心的人。
1ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបំរើ និង ជាសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ សូមជំរាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត របស់ព្រះយេស៊ូគ្រិស្ដ ជាព្រះជាម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
2願恩惠平安,因你們確實認識 神和我們的主耶穌,多多加給你們。
2ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និង ស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើងសូមអោយបងប្អូនបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3信徒應當追求長進 神以他神聖的能力,因著我們確實認識那位用自己的榮耀和美善呼召我們的,把一切有關生命和敬虔的事,都賜給了我們。
3ឫទ្ធានុភាពរបស់ ព្រះជាម្ចាស់ ប្រទានអោយយើងមានអ្វីៗទាំងអស់ សំរាប់ជីវិតរស់នៅ និង សំរាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងអោយស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និង ដោយសារព្រះបារមីរបស់ព្រះអង្គ។
4藉著這些,他把又寶貴又極大的應許賜給了我們,好叫你們既然逃脫世上因私慾而來的敗壞,就可以分享 神的本性。
4ដោយសារសិរីរុងរឿង និង ព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីអោយបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
5正因這緣故,你們要多多努力:有了信心,又要增添美德;有了美德,又要增添知識;
5ហេតុនេះបងប្អូនត្រូវខ្នះខ្នែងអោយអស់ពីសមត្ថភាពបន្ថែមកិរិយាល្អឥតខ្ចោះ ពីលើជំនឿបន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ
6有了知識,又要增添節制;有了節制,又要增添忍耐;有了忍耐,又要增添敬虔;
6បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ
7有了敬虔,又要增添弟兄的愛;有了弟兄的愛,還要增添神聖的愛。
7បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និង បន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។
8因為你們有了這幾樣,並且繼續增長,就必叫你們在確實認識我們的主耶穌基督上,不至於閒懶不結果子。
8ប្រសិនបើបងប្អូនមានគុណសម្បត្ដិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្ដិទាំងនេះមុខជានាំបងប្អូនអោយមានសកម្មភាព និង បង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។
9人若沒有這幾樣,就是近視,簡直是瞎眼的,忘記他過去的罪已經得了潔淨。
9ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្ដិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជំរះគេពីអំពើបាប ដែលគេប្រព្រឹត្ដពីអតីតកាល។
10所以弟兄們,要更加努力,使你們所蒙的呼召和揀選堅定不移;你們若實行這幾樣,就決不會跌倒。
10ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើអោយការត្រាស់ហៅ និង ការជ្រើសរើសរបស់ព្រះជាម្ចាស់បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។
11這樣,你們就得著充分的裝備,可以進入我們的主和救主耶穌基督永遠的國。
11ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ ដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។
12因此,你們雖然已經知道這些事,又在你們已有的真道上得到堅固,我還要時常提醒你們。
12ហេតុនេះ ខ្ញុំនឹងរំលឹកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និង នៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។
13趁著我還在世上(“在世上”原文作“在這帳棚”)的時候,我認為應當提醒你們,使你們常常警醒,
13ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនអោយភ្ញាក់ស្មារតី។
14因為我知道我離世(“離世”原文作“離開這帳棚”)的時候快到了,正如我們的主耶穌基督清楚指示我的。
14ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានសំដែងអោយខ្ញុំដឹងស្រាប់។
15我也要努力,使你們在我去世以後,還時常追念這些事。
15ប៉ុន្ដែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា អោយបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
16信徒和先知都為基督作見證我們從前把我們主耶穌基督的大能和降臨的事告訴你們,並不是隨從巧妙捏造傳奇的故事,我們卻是親眼看見過他威榮的人。
16យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន អោយស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង និង អោយដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង
17因為他從父 神得著尊貴榮耀的時候,在極顯赫的榮光中,有這樣的聲音對他說:“這是我的愛子,我所喜悅的。”
17ដ្បិតព្រះអង្គបានទទួលកិត្ដិនាម និង សិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់ព្រះអង្គថាៈ "នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់!"។
18這從天上發出來的聲音,是我們和他同在聖山上的時候,親自聽見過的。
18យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។
19我們還有先知的話,是更確實的。你們要特別注意它,好像注意照在暗處的明燈,直到天將破曉,晨星在你們心裡出現的時候。
19យើងក៏មានពាក្យព្យាការី បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្ដទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និង រហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្ដបងប្អូន។
20最要緊的,你們應當知道:聖經所有的預言,都不是先知自己的見解,
20ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការីដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនបានឡើយ
21因為預言不是出於人意的,而是人受聖靈的感動,說出從 神而來的話。
21ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះអោយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។