聖經新譯本

Khmer

1 Peter

5

1務要牧養 神的羊群我這同作長老,也是為基督受苦作見證,又是同享將來所要顯現的榮耀的,勸你們當中作長老的:
1ចំពោះព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និង ជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ
2務要牧養你們中間的羊群,按著 神的旨意照顧他們。不是出於勉強,而是出於甘心;不是因為貪財,而是出於熱誠;
2សូមមើលថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់គឺមិនមែនដោយទើសទ័ល ឬ ដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។
3也不是要轄制託付你們的羊群,而是作他們的榜樣。
3កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកអោយបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។
4到了牧長顯現的時候,你們必定得著那永不衰殘的榮耀冠冕。
4ពេលអ្នកគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
5照樣,你們青年人要順服年長的。就是你們各人也要彼此以謙卑為裝束,因為“ 神敵擋驕傲的人,賜恩給謙卑的人。”
5រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
6所以你們要謙卑,服在 神大能的手下,到了時候,他必叫你們升高。
6ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីអោយព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។
7你們要把一切憂慮卸給 神,因為他顧念你們。
7ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
8你們要謹守、警醒。你們的仇敵魔鬼,好像吼叫的獅子走來走去,尋找可以吞吃的人;
8ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ ជាសត្រូវនឹងបងប្អូនកំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
9你們要用堅強的信心抵擋他,因為知道你們在世上的弟兄,也經歷過同樣的苦難。
9ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
10但滿有恩典的 神,就是在基督裡召你們進入他永遠榮耀的那一位,在你們受了短暫的苦難之後,必定親自成全你們,堅固你們,賜力量給你們,建立你們。
10បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន អោយទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដ ព្រះអង្គនឹងលើកបងប្អូនអោយមានជំហរឡើងវិញ ប្រទានអោយបងប្អូនបានរឹងប៉ឹង មានកម្លាំង និង អោយបងប្អូនបានមាំមួន ឥតរង្គើឡើយ។
11願權能歸給他,直到永遠。阿們。
11សូមអោយព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
12勸勉和祝福我藉著我認為忠心的弟兄西拉,簡略地寫了這封信勸勉你們,又向你們證實這是 神真正的恩典;你們要在這恩典上站立得住。
12ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ាន ជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្ដបងប្អូន និង បញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែន។
13在巴比倫與你們同蒙揀選的,和我兒子馬可都問候你們。
13ក្រុមជំនុំ នៅក្រុងបាប៊ីឡូន សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជំរាបសួរមកបងប្អូនដែរ។
14你們要用愛心彼此親嘴問安。願平安歸與你們所有在基督裡的人。
14ចូរជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមអោយបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ដ បានប្រកបដោយសេចក្ដីសុខសាន្ដ។