1問安保羅、西拉和提摩太,寫信給帖撒羅尼迦、在父 神和主耶穌基督裡的教會。願恩惠平安臨到你們。
1យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និង ធីម៉ូថេសូមជំរាបមកក្រុមជំនុំ នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និង ជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមព្រះអង្គប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
2帖撒羅尼迦教會的榜樣我們常常為你們眾人感謝 神,禱告的時候提到你們,
2យើងតែងតែអរព្រះគុណព្រះជាម្ចាស់ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។
3在我們的父 神面前,不住地記念你們信心的工作,愛心的勞苦和因盼望我們主耶穌基督而有的堅忍。
3នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូន បានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និង អំពីការស៊ូទ្រំារបស់បងប្អូន ដោយចិត្ដសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។
4 神所愛的弟兄們,我們知道你們是蒙揀選的,
4បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន
5因為我們的福音傳到你們那裡,不單是藉著言語,也是藉著權能,藉著聖靈和充足的信心。為了你們的緣故,我們在你們中間為人怎樣,這是你們知道的。
5ដ្បិតយើងបាននាំដំណឹងល្អ មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ និង មានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សំរាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។
6你們效法了我們,也效法了主,在大患難中,帶著聖靈的喜樂接受了真道。
6បងប្អូនបានយកតំរាប់តាមយើង និង យកតំរាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។
7這樣,你們就成了馬其頓和亞該亞所有信徒的榜樣。
7ហេតុនេះបងប្អូនបាន ទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និង ស្រុកអាខៃ
8因為不單主的道從你們那裡傳遍了馬其頓和亞該亞,就是你們對 神的信心也傳遍了各處,所以我們不用再說甚麼了。
8ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និង ស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់ និយាយអ្វីទៀតឡើយ។
9他們都述說你們是怎樣接待我們,而且怎樣離棄偶像歸向 神,要服事這位又真又活的 神,
9មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើងនៅពេលយើងមក រកបងប្អូន និង អំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយបែរមករកព្រះជាម្ចាស់ ដើម្បីគោរពបំរើ ព្រះអង្គដែលមានព្រះជន្មរស់ និង ជាព្រះដ៏ពិតប្រាកដ។
10並且等候他的兒子從天降臨。這就是 神使他從死人中復活,救我們脫離將來的忿怒的那位耶穌。
10បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខ មក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសអោយមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងអោយរួចផុតពីព្រះពិរោធដែលកំពុងតែមក។