1你們作主人的,要公平地對待僕人,因為知道你們也有一位主在天上。
1បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្ដអំពើណាដែលសុចរិត និង យុត្ដិធម៌ដល់អ្នកបំរើរបស់ខ្លួនដោយដឹងថា បងប្អូនផ្ទាល់ ក៏មានម្ចាស់មួយព្រះអង្គនៅស្ថានបរមសុខ ដែរ។
2訓勉的話你們要恆切禱告,在禱告的時候存著感恩的心警醒;
2ចូរព្យាយាមអធិស្ឋាន ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។
3也要為我們禱告,求 神為我們開傳道的門,宣講基督的奧祕(我就是為了這個緣故被捆鎖),
3ចូរទូលអង្វរព្រះជាម្ចាស់អោយយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហអោយយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគំរោងការនេះឯង។
4使我照著我所應當說的,把這奧祕顯明出來。
4សូមទូលអង្វរព្រះអង្គ អោយខ្ញុំអាចបកស្រាយយ៉ាង ច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។
5你們要把握時機,用智慧與外人來往。
5ចូរប្រព្រឹត្ដចំពោះ អស់អ្នកដែលមិនមែនជាគ្រិស្ដបរិស័ទ ដោយប្រើប្រាជ្ញា និង ចេះប្រើប្រាស់ពេលវេលាផង។
6你們的話要常常溫和,好像是用鹽調和的,使你們知道應當怎樣回答各人。
6សូមបងប្អូននិយាយពាក្យសំដីទន់ភ្លន់ជានិច្ចមានខ្លឹមសារ ដើម្បីអោយបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។
7問候的話我的一切景況,推基古會告訴你們。他是我所愛的弟兄,是忠心的僕役,也是在主裡同作僕人的。
7លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើងជាអ្នកបំរើដ៏ស្មោះត្រង់ និង ជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះអម្ចាស់ នឹងជំរាបបងប្អូនអោយបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។
8我派他到你們那裡去,使你們知道我們的景況,並且安慰你們的心。
8ខ្ញុំចាត់គាត់អោយមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺអោយបងប្អូនបានដឹងដំណឹងពីយើង និង អោយគាត់លើកទឹកចិត្ដបងប្អូនទៀតផង។
9他是跟歐尼西慕一同去的。歐尼西慕是忠心的親愛的弟兄,是你們那裡的人。他們會把這裡的一切告訴你們。
9ខ្ញុំចាត់គាត់អោយមកជាមួយលោកអូណេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និង ដ៏ជាទីស្រឡាញ់ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជំរាបបងប្អូនអោយជ្រាបអំពីសភាពការណ៍នៅទីនេះ។
10與我一同坐監的亞里達古,和巴拿巴的表弟馬可,問候你們。(關於馬可,你們已經受了吩咐:他若到你們那裡,你們要接待他。)
10លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជំរាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ ហើយប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។
11別號猶士都的耶數,也問候你們。在受過割禮的人中,只有這幾位是為 神的國與我同工的,他們也成了我的安慰。
11រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជំរាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសំរាប់ព្រះរាជ្យ ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្ដខ្ញុំទៀតផង។
12以巴弗問候你們,他是你們那裡的人,是基督耶穌的僕人;他禱告的時候,常常竭力為你們祈求,好使你們在 神的一切旨意中完全站穩,滿有堅定的信念。
12លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជំរាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបំរើព្រះគ្រិស្ដយេស៊ូ ហើយគាត់តែងតែតយុទ្ធសំរាប់បងប្អូនដោយអធិស្ឋាន ឥតឈប់ឈរ ដើម្បីអោយបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និង សុខចិត្ដធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ជំពូកទាំងអស់។
13我可以為他作證,他為了你們和在老底嘉、希拉波立的人,多受勞苦。
13ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំង សំរាប់បងប្អូនសំរាប់អស់អ្នកនៅស្រុកឡៅឌីសេ និង អស់អ្នកនៅស្រុកហេរ៉ាប៉ូល។
14親愛的路加醫生和底馬問候你們。
14លោកគ្រូពេទ្យ លូកាដ៏ជាទីស្រឡាញ់របស់យើង និង លោកដេម៉ាស ក៏សូមជំរាបសួរមកបងប្អូនដែរ។
15請問候在老底嘉的弟兄和寧法,以及在她家裡的教會。
15សូមជំរាបសួរបងប្អូននៅស្រុកឡៅឌីសេ និង ជំរាបសួរនាងនឹមផាសព្រមទាំងក្រុមជំនុំដែល តែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
16這封信你們宣讀了以後,也要交給老底嘉的教會宣讀;你們也要讀老底嘉的那封信。
16ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាអោយ ក្រុមជំនុំនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេ ដែរ។
17你們要對亞基布說:“你要留心在主裡領受的職分,好把它完成。”
17សូមជំរាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះអោយបានល្អ។
18我保羅親筆問候你們。你們要記念我的捆鎖。願恩惠與你們同在。
18ពាក្យជំរាបសួរនេះខ្ញុំប៉ូលសរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថាខ្ញុំជាប់ឃុំឃាំង។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ។