1不法的人必要顯露弟兄們,關於我們主耶穌基督的再來,和我們到他那裡聚集的事,我們求你們:
1បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា
2無論有靈、有話、有冒我們的名的書信,說主的日子現在到了,你們都不要輕易動心,也不要驚慌。
2កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬ ភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺអោយគេដឹង ឬថាមានពាក្យសំដី និង មានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។
3不要讓人用任何方法迷惑了你們,因為主的日子來到以前,必定有背道的事,並且那不法的人,就是那沉淪之子,必定顯露出來。
3កុំអោយនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមកត្រូវតែមានអ្នកជឿលះបង់ជំនឿ និង មេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
4他抵擋 神,抬舉自己,高過一切稱為神和受人敬拜的,甚至坐在 神的殿中,自稱為 神。
4មេប្រឆាំងនោះលើកខ្លួនឡើង ខ្ពស់លើសអ្វីៗទាំងអស់ដែលមនុស្ស លោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។
5我還在你們那裡的時候,曾經把這些事告訴你們,你們不記得嗎?
5កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ?
6現在你們也知道,那箝制他,使他到了時候才可以顯露出來的是甚麼。
6ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះ ហើយវាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។
7因為那不法的潛力已經發動,只是現在有一個箝制他的在那裡,直等到那箝制解除了,
7គំរោងការលាក់កំបាំងរបស់មេប្រឆាំងសាសនា នោះមានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ
8那時,這不法的人必要顯露出來。主耶穌要用自己口中的氣除掉他,以自己再來所顯現的光輝消滅他。
8វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គរួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កំទេចវាដោយរស្មីរុងរឿងរបស់ព្រះអង្គ។
9這不法的人來到,是照著撒但的行動,行各樣的異能奇蹟和荒誕的事,
9រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ សាតាំង គឺវាសំដែងការអស្ចារ្យទីសំគាល់ និង ឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។
10並且在那些沉淪的人身上,行各樣不義的欺詐,因為他們不領受愛真理的心,使他們得救。
10វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួលពុំព្រមស្រឡាញ់សេចក្ដីពិតដែលអាចសង្គ្រោះគេទេ។
11因此, 神就使錯謬的思想運行在他們當中,讓他們相信虛謊,
11ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើអោយគេវង្វេង និង អោយគេជឿលើពាក្យភូតភរ
12叫所有不信真理倒喜愛不義的人,都被定罪。
12ដើម្បីអោយពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។
13站立得穩持守信仰主所愛的弟兄們,我們應該常常為你們感謝 神,因為他從起初就揀選了你們,藉著聖靈成聖的工作,和你們對真道的信心,使你們可以得救。
13ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណ ព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន អោយទទួលការសង្គ្រោះមុនគេដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ និង ដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
14因此, 神藉著我們所傳的福音呼召你們,使你們得著我們主耶穌基督的榮耀。
14ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីអោយបងប្អូនទទួលការសង្គ្រោះនេះ គឺអោយមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។
15所以弟兄們,你們要站立得穩;你們所領受的教訓,無論是我們口傳的,或是信上寫的,都要持守。
15ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដីឬតាមសំបុត្រក្ដី។
16願我們的主耶穌基督自己,和那愛我們、開恩把永遠的安慰和美好的盼望賜給我們的父 神,
16ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណហើយប្រទានអោយយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្ដផ្ទាល់ជាព្រះអម្ចាស់នៃយើង និង ព្រះបិតា
17安慰你們的心,並且在一切善行善言上,堅定你們。
17សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានអោយបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និង ពាក្យសំដីល្អដែលបងប្អូននិយាយ។