1問安保羅、西拉和提摩太,寫信給帖撒羅尼迦、在我們的父 神和主耶穌基督裡的教會。
1យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និង ធីម៉ូថេ សូមជំរាបមកក្រុមជំនុំ នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និង រួមជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ ។
2願恩惠平安從父 神和主耶穌基督臨到你們。
2សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
3主再來時必施行審判弟兄們,我們應該常常為你們感謝 神,這是合適的。因為你們的信心格外長進,你們眾人彼此相愛的心也在增加。
3បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញ ទៅមករឹតតែខ្លាំងឡើងៗដែរ។
4所以我們在 神的眾教會裡,親自誇獎你們,因為你們在所受的一切迫害患難中,仍然存著堅忍和信心。
4ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំនុំ នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រំា និង មានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និង ត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។
5這正是 神公義判斷的明證,使你們可以算是配得上他的國;你們也是為了 神的國而受苦。
5ហេតុការណ៍នេះ សអោយឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូនធ្វើអោយបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។
6 神既然是公義的,主耶穌和他有能力的天使從天上顯現在火燄中的時候,就使你們這些受災難的人,可以和我們同享安息;卻以災難報應那些把災難加給你們的人。
6ព្រះជាម្ចាស់នឹងសំរេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នកដែលធ្វើ អោយបងប្អូនវេទនា
7
7ហើយព្រះអង្គនឹងប្រទានអោយបងប្អូនដែលរងទុក្ខវេទនា បានសំរាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ មក ជាមួយពួកទេវតា ដ៏មានឫទ្ធានុភាព។
8又要報應那些不認識 神、不聽從我們主耶穌的福音的人。
8ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និង អស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
9當主來的時候,他們要受永遠沉淪的懲罰,就是離開主的面和他權能的榮光。在那一天,他要在聖徒身上得著榮耀,又要在所有信徒身上受到尊崇(你們也在他們當中,因為你們信了我們向你們所作的見證)。
9ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្ដរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភ័ក្ដ្រព្រះអម្ចាស់ និង ឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។
10
10នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
11因此,我們常常為你們禱告,願我們的 神看你們是配得上所蒙的召,又用大能成就你們所羨慕的一切良善和信心的工作,
11ហេតុនេះហើយបានជាយើងចេះតែអធិស្ឋានអោយបងប្អូនជានិច្ច សូមព្រះជាម្ចាស់ នៃយើងប្រទានអោយបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានអោយបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និង អោយជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។
12使我們主耶穌的名,照著我們的 神和主耶穌基督的恩,在你們身上得著榮耀,你們也在他身上得著榮耀。
12ដូច្នេះព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គដោយសារព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដដែរ។