聖經新譯本

Khmer

2 Timothy

1

1問安奉 神旨意,憑著在基督耶穌裡的生命的應許,作基督耶穌使徒的保羅,
1ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ស្របតាមព្រះបន្ទូលសន្យា
2寫信給親愛的兒子提摩太,願恩惠、憐憫、平安從父 神和我們的主基督耶穌臨到你。
2មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដដល់អ្នក។
3為主作見證不要當作羞恥我感謝 神,就是我像我祖先一樣,以清潔的良心所事奉的 神,在禱告中晝夜不斷地記念你;
3ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបំរើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។
4一想起你流的眼淚,我就渴望見你,好叫我滿有喜樂。
4ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីអោយខ្ញុំបានពោរពេញដោយអំណរ។
5我記得你心裡無偽的信心,這信心原先是在你外祖母羅以和你母親友尼基心裡的,我深信也在你的心裡。
5ខ្ញុំក៏នៅនឹកចាំពីជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និង អ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
6為了這緣故,我提醒你,要把 神藉著我按手給你的恩賜,像火一樣再挑旺起來。
6ហេតុនេះហើយ បានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ លើនោះ មានសកម្មភាពឡើងវិញ
7因為 神所賜給我們的,不是膽怯的靈,而是有能力、仁愛、自律的靈。
7ដ្បិតព្រះជាម្ចាស់ពុំបានប្រទានអោយយើងមានវិញ្ញាណដែលនាំអោយខ្លាចទេ គឺព្រះអង្គប្រទានអោយយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និង ចិត្ដធ្ងន់។
8所以,不要以給我們的主作見證當作羞恥,也不要以我這為主被囚的當作羞恥,卻要為了福音的緣故,靠著 神的大能,與我同受磨難。
8ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬ ខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សំរាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
9 神救了我們,以聖召呼召我們,不是按照我們的行為,卻是按照他自己的計劃和恩典;這恩典是在永世之先,在基督耶穌裡賜給了我們的,
9ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និង បានត្រាស់ហៅយើងអោយមកធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ របស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគំរោងការ និង ស្របតាមព្រះគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
10但現在藉著我們救主基督耶穌的顯現,才表明出來。他廢掉了死亡,藉著福音把生命和不朽彰顯出來。
10ឥឡូវនេះ ព្រះអង្គបានសំដែងអោយយើងស្គាល់ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើង យាងមកក្នុងលោកនេះ។ ព្រះគ្រិស្ដបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងអោយស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ ។
11為這福音,我被派作傳道的、使徒和教師。
11ព្រះជាម្ចាស់បានតែងតាំងខ្ញុំ អោយប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និង ជាគ្រូអប់រំ។
12為了這緣故,我也受這些苦,但我不以為恥,因為我知道我所信的是誰,也深信他能保守我所交託他的,直到那日。
12ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ អោយបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
13你要靠著在基督耶穌裡的信心和愛心,常常堅守從我這裡聽過的話,作為純正話語的模範;
13ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និង សេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
14又要靠著那住在我們裡面的聖靈,保守所交託你的善道。
14អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាអោយបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
15你知道所有在亞西亞的人都離棄了我,他們當中有腓吉路和黑摩其尼。
15បងប្អូននៅស្រុកអាស៊ី បានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និង ហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។
16願主賜憐憫給阿尼色弗一家的人,因為他多次使我暢快,也不以我的鎖鍊為恥;
16សូមព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
17他竟然來到羅馬,迫切地尋找我,結果找到了。
17មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំ ទាល់តែជួប។
18(願主在那日使他從主那裡得著憐憫。)你也清楚知道他在以弗所是怎樣多方服事我。
18សូមព្រះអម្ចាស់ប្រោសប្រទាន អោយគាត់បានទទួលព្រះហឫទ័យមេត្ដាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។