聖經新譯本

Khmer

1 Timothy

6

1凡負軛作奴僕的,應當看自己的主人是配受十分的敬重,免得 神的名和道理被人褻瀆。
1ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំអោយនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និង មួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។
2奴僕有信主的主人,不可因為他們是弟兄而輕看他們;倒要加意服事他們,因為這些受到服事的益處的,是信主蒙愛的人。你要把這些事教導人,勸勉人。
2បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបំរើម្ចាស់ទាំងនោះអោយរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបំរើដ៏ល្អនេះ គឺជាអ្នកជឿ និង ជាបងប្អូនដ៏ជាទីស្រឡាញ់។ អ្នកត្រូវបង្រៀន និង ដាស់តឿនគេតាមសេចក្ដីទាំងនេះ។
3敬虔與知足如果有人傳別的教義,不接受我們的主耶穌基督純正的話語,和那敬虔的道理,
3ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្ដទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង និង មិនយកចិត្ដទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ
4他是自高自大,一無所知,反而專好問難爭辯,由此產生妒忌、紛爭、毀謗、惡意的猜疑,
4អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និង ឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កអោយតែមានការច្រណែនឈ្នានីស ការបាក់បែកការជេរប្រមាថ ការមិនទុកចិត្ដគ្នា
5就和那些心術敗壞,喪失真理的人不斷地爭競。他們視敬虔為得利的門路。
5និង នាំអោយអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថាការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកទ្រព្យសម្បត្ដិ។
6其實敬虔而又知足,就是得大利的途徑,
6ចំពោះអ្នកដែលចេះស្កប់ចិត្ដនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជា មធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្ដិមែន!
7因為我們沒有帶甚麼到世上來,也不能帶甚麼去。
7ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។
8只要有衣有食,就應當知足。
8ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្ដហើយ។
9但那些想要發財的人,就落在試探中和陷阱裡;又落在許多無知而有害的私慾裡,使人沉淪在敗壞和滅亡中;
9រីឯអស់អ្នកដែលចង់មានចង់បានរមែងតែងតែចាញ់ការល្បួង ជាប់អន្ទាក់ដោយចិត្ដប៉ងប្រាថ្នាលេលា និង ចង្រៃជាច្រើន ដែលពន្លិចមនុស្សអោយវិនាសអន្ដរាយ
10因為貪財是萬惡之根。有人貪愛錢財,就被引誘離開真道,用許多痛苦把自己刺透了。
10ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនអោយស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងអោយវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
11要為信仰打那美好的仗但你這屬 神的人啊,應該逃避這些事,要追求公義、敬虔、信心、愛心、忍耐和溫柔。
11ចំពោះអ្នកវិញ អ្នកបំរើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញអោយឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។
12要為信仰打那美好的仗,持定永生;你是為這永生而蒙召的,又在許多的證人面前承認過美好的信仰。
12ត្រូវពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកអោយទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។
13我在賜生命給萬物的 神面前,並那在本丟.彼拉多面前見證過美好的信仰的基督耶穌面前囑咐你,
13នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ដែលប្រទានអោយអ្វីៗទាំងអស់មានជីវិត និង នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
14你當毫無玷污,無可指摘地持守這命令,直到我們主耶穌基督的顯現。
14ចូរប្រតិបត្ដិតាមបទបញ្ជាអោយបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមក
15到了適當的時候,那可稱頌的、獨一的全能者,萬王之王,萬主之主,必把基督的顯現表明出來。
15នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញអោយឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា
16只有他永遠不死,住在不能接近的光裡,沒有人見過他,人也不能看見他。願尊榮和永遠的權能都歸給他。阿們。
16មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺដែលគ្មាននរណាអាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និង អាចឃើញព្រះអង្គបានដែរ សូមលើកតម្កើងព្រះកិត្ដិនាម និង ព្រះចេស្ដា របស់ព្រះអង្គអស់កល្បជានិច្ច!អាម៉ែន!
17你要囑咐那些今世富有的人,叫他們不要心高氣傲,也不要寄望在浮動的財富上,卻要仰望那厚賜百物給我們享用的 神。
17ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំអោយអួតខ្លួន និង យកទ្រព្យសម្បត្ដិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានអោយយើងមានអ្វីៗទាំងអស់ យ៉ាងបរិបូណ៌សំរាប់អោយយើងប្រើប្រាស់នោះវិញ។
18又要囑咐他們行善,在善事上富足,慷慨好施。
18ត្រូវអោយគេប្រព្រឹត្ដអំពើល្អ អោយគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន អោយគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ
19這樣,就為自己在來世積聚財富,作美好的基礎,好叫他們能夠得著那真正的生命。
19ធ្វើដូច្នេះ គេនឹងសន្សំសម្បត្ដិដ៏ល្អគង់វង្ស សំរាប់លោកខាងមុខដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
20提摩太啊,你要保守所交託你的,避免世俗的空談和冒稱是知識的那種反調;
20ធីម៉ថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នកចូររក្សាទុកទៅ។ ត្រូវជៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និង ចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។
21有些人自稱有這知識,就偏離了真道。願恩惠與你們同在。
21មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវងេ្វងចេញពីជំនឿ។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ។