1 神藉著兒子說話 神在古時候,曾經多次用種種方法,藉著先知向我們的祖先說話;
1នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរស យើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើនតាមរយៈពួកព្យាការី ។
2在這末後的日子,卻藉著他的兒子向我們說話。 神已經立他作萬有的承受者,並且藉著他創造了宇宙(“宇宙”或譯:“諸世界”或“眾世代”)。
2គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់អោយព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។
3他是 神榮耀的光輝,是 神本質的真象,用自己帶有能力的話掌管萬有;他作成了潔淨罪惡的事,就坐在高天至尊者的右邊。
3ព្រះបុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង មានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោស មនុស្សអោយបានបរិសុទ្ធ ផុតពីបាប រួចហើយទ្រង់ក៏គង់នៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
4他所承受的名比天使的名更尊貴,所以他遠比天使崇高。
4ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវតា យ៉ាងណាទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។
5 神的兒子比天使崇高 神曾對哪一個天使說過:“你是我的兒子,我今日生了你”呢?或者說:“我要作他的父親,他要作我的兒子”呢?
5ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង»សោះឡើយ។
6 神差遣長子到世上來的時候,又說:“ 神所有的天使都要拜他。”
6មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងអោយមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។
7論到天使,說:“ 神用風作他的使者,用火燄作他的僕役。”
7ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និង យកពួកអ្នកបំរើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង»។
8但是論到兒子,卻說:“ 神啊!你的寶座是永永遠遠的,你國的權杖,是公平的權杖。
8ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្ដិធម៌»។
9你喜愛公義,恨惡不法,所以, 神,就是你的 神,用喜樂的油膏抹你,勝過膏抹你的同伴。”
9ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ អោយមានអំណរសប្បាយដ៏លើសលប់ គឺអោយព្រះអង្គបានប្រសើរជាង មិត្ដភក្ដិរបស់ព្រះអង្គ»។
10又說:“主啊!你起初立了地的根基,天也是你手的工作。
10ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដីតាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ។
11天地都要毀滅,你卻長存;天地都要像衣服一樣漸漸殘舊,
11ផែនដី និង ផ្ទៃមេឃមុខជារលាយបាត់ទៅ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និង ផ្ទៃមេឃមុខជាចាស់ទៅដូចសម្លៀកបំពាក់
12你要把天地像外套一樣捲起來,天地就像衣服一樣被更換;只有你永不改變,你的年數也沒有窮盡。”
12ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំផែនដី និង ផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ចំពោះព្រះអង្គវិញ ទ្រង់មិនប្រែប្រួលឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គក៏មិនចេះអស់ដែរ។
13 神可曾向哪一個天使說:“你坐在我的右邊,等我使你的仇敵作你的腳凳”呢?
13មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «សូមគង់នៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
14天使不都是服役的靈,奉差遣為那些要承受救恩的人效勞嗎?
14ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបំរើព្រះជាម្ចាស់។ ព្រះអង្គចាត់ពួកលោកអោយមក បំពេញមុខងារជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!