1問安為基督耶穌被囚禁的保羅,和提摩太弟兄,寫信給我們所愛的,又一同作工的腓利門,
1ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជំរាបមកលោកភីលេម៉ូនជាទីស្រឡាញ់ដែលរួមការងារជាមួយយើង
2和亞腓亞姊妹,並我們的戰友亞基布,以及在你家裡的教會。
2សូមជំរាបមកប្អូនស្រីអាប់ភា ជំរាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និង សូមជំរាបមកក្រុមជំនុំ ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូនសូមជ្រាប។
3願恩惠平安從我們的父 神和主耶穌基督臨到你們。
3សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះយេស៊ូគ្រិស្ដជាអម្ចាស់ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
4稱讚腓利門我聽見你對主耶穌和眾聖徒有愛心和信心,我每逢禱告提到你的時候,就常常感謝我的 神。
4រាល់ពេលអធិស្ឋាន ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច
5
5ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និង ជំនឿរបស់លោកប្អូន ចំពោះព្រះអម្ចាស់យេស៊ូ និង ចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។
6願你與眾人分享你的信心的時候,會產生功效,使我們可以知道在我們中間的一切善事,都是為基督作的。
6សូមព្រះអង្គប្រទានអោយការរួមរស់ក្នុងជំនឿ ជំរុញចិត្ដលោកប្អូនអោយស្គាល់ច្បាស់នូវការល្អគ្រប់យ៉ាងដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ ។
7弟兄啊,眾聖徒的心既然從你得到舒暢,我也因你的愛心,得到更大的喜樂和安慰。
7ខ្ញុំមានអំណរ និង មានកម្លាំងចិត្ដយ៉ាងខ្លាំងដោយឃើញថា លោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើអោយប្រជាជនដ៏វិសុទ្ធ មានចិត្ដស្ងប់។
8為歐尼西慕請求我在基督裡雖然可以放膽吩咐你作應作的事,
8ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូនក្នុងនាមព្រះគ្រិស្ដ អោយធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី
9然而像我這上了年紀的保羅,現在又是為基督耶穌被囚禁的,寧願憑著愛心請求你,
9ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូថែមទៀត
10就是為我在囚禁時所生的兒子歐尼西慕求你;
10ខ្ញុំសូមអង្វរលោកប្អូនអោយកូនរបស់ខ្ញុំគឺអូនេស៊ីមដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។
11他從前對你沒有甚麼好處,但現在對你我都有好處。
11ពីដើមគាត់គ្មានប្រយោជន៍អ្វីសំរាប់លោកប្អូនមែនប៉ុន្ដែឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សំរាប់ លោកប្អូនក៏ដូចជាមានប្រយោជន៍សំរាប់ខ្ញុំដែរ។
12我現在打發他親自回到你那裡去;他是我所心愛的。
12ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ អោយវិលមករកលោកប្អូនវិញ។
13我本來想把他留在我這裡,使他在我為福音被囚禁時,可以替你服事我。
13ខ្ញុំមានបំណងចង់ទុកគាត់អោយនៅជាមួយខ្ញុំដែរ ដើម្បីអោយនៅបំរើខ្ញុំជំនួសលោកប្អូនក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ នេះ
14但還沒有得到你的同意,我就不願意這樣作,好叫你的善行不是出於勉強,而是出於甘心。
14ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំអោយលោកប្អូនធ្វើអំពើល្អទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។
15也許他暫時離開你,正是為了使你永遠得著他,
15អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីអោយលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច
16不再是奴僕,而是高過奴僕,是親愛的弟兄。對我固然是這樣,對你來說,不論按肉身或在主內的關係,更是這樣。
16មិនមែនក្នុងឋានៈជាខ្ញុំបំរើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបំរើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។
17所以,你要是把我看作同伴,就接納他好像接納我一樣。
17ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំ ទុកជាបងប្អូនរួមជំនឿមែនសូមទទួលគាត់អោយបាន ដូចទទួលខ្ញុំផ្ទាល់ដែរ។
18如果他使你受了損失,或欠你甚麼,都記在我的帳上。
18ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬ ប្រសិនបើគាត់ជំពាក់អ្វីលោកប្អូនសូមគិតទៅលើខ្ញុំចុះ។
19“我必償還”,這是我保羅親手寫的。用不著我說,甚至你的生命,你也是欠我的。
19ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថាខ្ញុំនឹងសងលោកប្អូនវិញ(ខ្ញុំមិនបាច់រំលឹកថាលោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេគឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។
20所以弟兄啊!讓我在主裡得到你的幫助,使我的心在基督裡得著暢快。
20លោកប្អូនអើយសូមលោកប្អូនមេត្ដាជួយខ្ញុំដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើអោយចិត្ដខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្ដផង។
21我深信你會聽從,也知道你所作的必超過我所說的,因此才寫信給你。
21ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថាលោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថាលោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំទៅទៀត។
22同時,還請你為我預備住的地方,因為我盼望藉著你們的禱告,可以獲得釋放到你們那裡去。
22ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសំរាប់អោយខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់អោយខ្ញុំ។
23問候的話為基督耶穌的緣故和我一同坐監的以巴弗,
23លោកអេប៉ាប្រាស ដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្ដយេស៊ូសូមជំរាបសួរមក លោកប្អូន
24以及我的同工馬可、亞里達古、底馬、路加都問候你。
24ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និង លោកលូកា ដែលរួមការងាររបស់ខ្ញុំក៏សូមជំរាបសួរមកលោកប្អូនដែរ។
25願主耶穌基督的恩惠常與你們同在。(“與你們同在”原文作“與你們的心靈同在”;好些抄本在這書末有“阿們”一詞。)
25សូមព្រះគុណរបស់ព្រះអម្ចាស់ យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។