1要常常留心作善工你要提醒他們服從執政的和掌權的,聽從他們,隨時準備作各種善工。
1ចូររំលឹកដាស់តឿនបងប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និង ប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។
2不可毀謗人,要與人無爭,謙恭有禮,向眾人表現充分溫柔的心。
2កុំអោយគេនិយាយអាក្រក់ពីនរណា កុំអោយគេបង្ករឿងតែអោយគេមានចិត្ដសប្បុរស និង បង្ហាញចិត្ដស្លូតបូត គ្រប់យ៉ាងចំពោះមនុស្សទាំងអស់វិញ។
3我們從前也是無知、不順服、受了迷惑、被各種私慾和逸樂所奴役,生活在惡毒和嫉妒之中,是可憎可惡的,並且互相仇視。
3ពីដើមយើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និង ការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និង ច្រណែនឈ្នានីសជាមនុស្សគួរអោយស្អប់ខ្ពើមព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
4然而,到了 神我們的救主顯明他的恩慈和憐愛的時候,
4ក៏ប៉ុន្ដែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក
5他就救了我們,並不是由於我們所行的義,而是照著他的憐憫,藉著重生的洗和聖靈的更新。
5ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើងដោយលាងជំរះយើងអោយបានកើតជាថ្មី និង ប្រទានអោយយើងមានជីវិតថ្មីដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។
6聖靈就是 神藉著我們的救主耶穌基督豐豐富富澆灌在我們身上的,
6ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះសង្គ្រោះរបស់យើង
7使我們既然因著他的恩典得稱為義,就可以憑著永生的盼望成為後嗣。
7ដើម្បីអោយយើងបានសុចរិត ដោយសារព្រះគុណរបស់ព្រះអង្គ ហើយអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
8這話是可信的,我願你確實地強調這些事,使信 神的人常常留心作善工;這些都是美事,並且是對人有益的。
8ពាក្យនេះគួរអោយជឿខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដ ទុកដាក់ប្រព្រឹត្ដអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និង មានប្រយោជន៍ដល់មនុស្សលោក!
9你要遠避愚昧的辯論、家譜、紛爭和律法上的爭執,因為這都是虛妄無益的。
9ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និង ឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ឥតបានការអ្វីទាំងអស់។
10分門結黨的人,警戒一兩次之後,就要和他絕交。
10ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើកហើយបណ្ដេញគេអោយចេញទៅ
11你知道這種人已經背道,常常犯罪,定了自己的罪。
11ដោយដឹងថាជនប្រភេទនេះជាមនុស្សខូចគេប្រព្រឹត្ដអំពើបាប និង ដាក់ទោសខ្លួនឯង។ ពាក្យដាស់តឿនចុងក្រោយ
12囑咐和問安我派亞提馬或推基古到你那裡去的時候,你要趕快到尼哥波立來見我,因為我已決定在那裡過冬。
12ខ្ញុំចាត់លោកអើតេម៉ាស ឬ លោកទីឃីកុសអោយមករកអ្នក។ កាលណាគាត់មកដល់ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្ដថានឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។
13你要盡力資助西納律師和亞波羅的旅程,使他們不致缺乏。
13ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និង លោកអប៉ូឡូសអោយបន្ដដំណើរទៅផងកុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។
14我們自己的人也應當學習作善工,供應日常的需要,免得不結果子。
14ត្រូវអោយបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។
15同我在一起的人都向你問安。請你問候那些因信而愛我們的人。願恩惠與你們眾人同在。
15ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមអោយបងប្អូនទាំងអស់ គ្នាបានប្រកបដោយព្រះគុណ។