1要傳講純正的道理至於你,你應當講合乎純正的道理。
1ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។
2勸老年人要有節制、莊重、自律,在信心、愛心、忍耐上都要健全。
2ចូរជំរាបលោកតាចាស់ៗ កុំអោយស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្លូរមានចិត្ដធ្ងន់មានជំនឿស្អាតស្អំមានចិត្ដស្រឡាញ់ និង ចេះស៊ូទ្រំា។
3照樣,勸年老的婦女要生活敬虔,不說讒言,不被酒奴役,用善道教導人,
3រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជំរាបគាត់ អោយកាន់កិរិយាមារយាទសមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ កុំអោយនិយាយមួលបង្កាច់គេ ឬ ចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ
4好提醒年輕的婦女愛丈夫愛兒女,
4ដើម្បីជួយអប់រំស្ដ្រីៗដែលនៅក្មេងអោយចេះស្រឡាញ់ស្វាមី និង ស្រឡាញ់កូនរបស់ខ្លួន
5並且自律、貞潔、理家、善良、順從自己的丈夫,免得 神的道受毀謗。
5អោយមានចិត្ដធ្ងន់មានចរិយាបរិសុទ្ធ យកចិត្ដទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែងមានចិត្ដល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះគ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
6照樣,勸年輕的男子要自律。
6រីឯពួកយុវជនវិញ ចូរដាស់តឿនគេអោយមានចិត្ដធ្ងន់គ្រប់វិស័យទាំងអស់។
7無論在甚麼事上你都要顯出好行為的榜樣,在教導上要純全,要莊重,
7ចូរប្រព្រឹត្ដអំពើល្អធ្វើជាគំរូដល់គេគឺបង្រៀនគេយ៉ាងស្អាតស្អំ និង ថ្លៃថ្នូរ
8言詞要純正,無可指摘,使反對的人因為無從毀謗,就自覺慚愧。
8និយាយពាក្យសំដីត្រឹមត្រូវដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
9勸僕人要凡事順服自己的主人,討他歡喜,不要頂嘴。
9ចូរប្រាប់បងប្អូន ដែលជាខ្ញុំបំរើ អោយស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើអោយម្ចាស់ពេញចិត្ដ មិនត្រូវជំទាស់នឹងគាត់
10不要私取財物,卻要顯示絕對的誠實,好使我們救主 神的道理,在凡事上都得著尊榮。
10មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្ដល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្ដិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
11 神拯救萬人的恩典已經顯明出來了。
11ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
12這恩典訓練我們除去不敬虔的心,和屬世的私慾,在今生過著自律、公正、敬虔的生活,
12ហើយអប់រំយើងអោយលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់សុចរិត និង គោរពប្រណិប័តន៍ព្រះជាម្ចាស់
13等候那有福的盼望,就是我們偉大的 神,救主耶穌基督榮耀的顯現。
13ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និង ជាព្រះសង្គ្រោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង។
14他為我們捨己,為的是要救贖我們脫離一切不法的事,並且潔淨我們作他自己的子民,熱心善工。
14ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង ដើម្បីលោះយើងអោយរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និង ជំរះប្រជារាស្ដ្រមួយទុកសំរាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
15你要傳講這些事,運用各樣的權柄去勸戒人,責備人;不要讓人輕看你。
15អ្នកត្រូវបង្រៀនសេចក្ដីនេះទាំងដាស់តឿន និង ស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំអោយនរណាមើលងាយអ្នកបានឡើយ។