聖經新譯本

Khmer

Hebrews

10

1律法既然是以後要來的美好事物的影子,不是本體的真象,就不能憑著每年獻同樣的祭品,使那些進前來的人得到完全。
1ក្រឹត្យវិន័យ គ្រាន់តែជាស្រមោលនៃសម្បត្ដិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើអោយមនុស្សយើងឃើញសម្បត្ដិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យវិន័យពុំអាចធ្វើអោយអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជា ដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះហើយក៏ដោយ។
2如果敬拜的人一次得潔淨,良心就不再覺得有罪,那麼,獻祭的事不是早就停止了嗎?
2ប្រសិនបើពួកអ្នកដែលគោរពបំរើព្រះជាម្ចាស់តាមរបៀបនេះ បានបរិសុទ្ធ ម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជា ទៀតដែរ។
3可是那些祭品,卻使人每年都想起罪來,
3ក៏ប៉ុន្ដែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប
4因為公牛和山羊的血不能把罪除去。
4ព្រោះឈាមគោបា និង ឈាមរបស់ពពែឈ្មោលពុំអាចដកបាបបានឡើយ។
5所以,基督到世上來的時候,就說:“祭品和禮物不是你所要的,你卻為我預備了身體。
5ហេតុនេះ នៅពេលដែលព្រះគ្រិស្ដយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជាឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយអោយទូលបង្គំ
6燔祭和贖罪祭,不是你所喜悅的;
6ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំអោយរួចពីបាបឡើយ
7那時我說:‘看哪!我來了,經卷上已經記載我的事, 神啊!我來是要遵行你的旨意。’”
7ដូច្នេះទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ ឥឡូវនេះទូលបង្គំសូមមក ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។
8前面說:“祭品和禮物,燔祭和贖罪祭,不是你所要的,也不是你所喜悅的。”這些都是按照律法獻的;
8ជាបឋម ព្រះគ្រិស្ដមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬ យញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។
9接著又說:“看哪!我來了,是要遵行你的旨意。”可見他廢除那先前的,為要建立那後來的。
9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូម មកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបំរើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។
10我們憑著這旨意,藉著耶穌基督一次獻上他的身體,就已經成聖。
10ព្រះយេស៊ូគ្រិស្ដថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងអោយបានវិសុទ្ធ។
11所有的祭司都是天天站著事奉,多次獻上同樣的祭品,那些祭品永遠不能把罪除去。
11បូជាចារ្យ គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបបានជាដាច់ខាត។
12唯有基督獻上了一次永遠有效的贖罪祭,就在 神的右邊坐下來。
12រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។
13此後,只是等待 神把他的仇敵放在他的腳下,作他的腳凳。
13ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ អោយចុះចូលក្រោមព្រះបាទាព្រះអង្គ។
14因為他獻上了一次的祭,就使那些成聖的人永遠得到完全。
14ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្ដធ្វើអោយអស់អ្នកដែលទ្រង់បានប្រោសអោយវិសុទ្ធ ហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។
15聖靈也向我們作見證,因為後來他說過:
15ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ទ្រង់មានព្រះបន្ទូលថា៖
16“主說:‘在那些日子以後,我要與他們所立的約是這樣:我要把我的律法放在他們的心思裡面,寫在他們的心上。’”
16«ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្ដរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
17又說:“我決不再記著他們的罪惡,和不法的行為。”
17បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និង អំពើទុច្ចរិតរបស់គេទៀតដែរ»។
18這一切既然都赦免了,就不必再為罪獻祭了。
18ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំអោយរួចពីបាបទៀតឡើយ។
19勸勉和警告所以,弟兄們!我們憑著耶穌的血,可以坦然無懼地進入至聖所。
19ហេតុនេះ បងប្អូនអើយ យើងមានចិត្ដរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ
20這進入的路,是他給我們開闢的,是一條通過幔子、又新又活的路,這幔子就是他的身體。
20ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងននពោល គឺរូបកាយរបស់ព្រះអង្គដែលកើតមកជាមនុស្ស។
21我們既然有一位偉大的祭司治理 神的家,
21ដោយយើងមានមហាបូជាចារ្យ មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ
22我們良心的邪惡既然被灑淨,身體也用清水洗淨了,那麼,我們就應該懷著真誠的心和完備的信,進到 神面前;
22យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និង មានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។
23又應該堅持我們所宣認的盼望,毫不動搖,因為那應許我們的是信實的。
23ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះអោយបានខ្ជាប់ខ្ជួន កុំអោយរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។
24我們又應該彼此關心,激發愛心,勉勵行善。
24តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាអោយមានចិត្ដស្រឡាញ់ និង ប្រព្រឹត្ដអំពើល្អ។
25我們不可放棄聚會,好像有些人的習慣一樣;卻要互相勸勉。你們既然知道那日子臨近,就更應該這樣。
25មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្ដគ្នាទៅវិញទៅមក អោយរឹតតែខ្លាំងឡើង ដោយឃើញថាថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
26如果我們領受了真理的知識以後,還是故意犯罪,就再沒有留下贖罪的祭品了;
26ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ ហើយប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើអោយយើងរួចពីបាបបានទៀតឡើយ
27只好恐懼地等待著審判,和那快要吞滅眾仇敵的烈火。
27គឺមានតែភិតភ័យរង់ចាំការវិនិច្ឆ័យទោស និង រង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!
28如果有人干犯了摩西的律法,憑著兩三個證人,他尚且得不到憐憫而死;
28នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬ បីនាក់ដឹងឮគេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។
29何況是踐踏 神的兒子,把那使他成聖的立約的血當作俗物,又侮辱施恩的聖靈的人,你們想想,他不是應該受更嚴厲的刑罰嗎?
29ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសអោយគេបានទៅជាវិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណសូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
30因為我們知道誰說過:“伸冤在我,我必報應。”又說:“主必定審判他自己的子民。”
30ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»។
31落在永活的 神手裡,真是可怕的。
31គ្មានអ្វីគួរអោយភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!
32要忍耐行完 神的旨意你們要回想從前的日子,那時,你們蒙了光照,忍受了許多痛苦的煎熬;
32ក៏ប៉ុន្ដែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន
33有時在眾人面前被辱罵,遭患難;有時卻成了遭遇同樣情形的人的同伴。
33ពេលខ្លះបងប្អូន ត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និង ពេលខ្លះទៀតបងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។
34你們同情那些遭監禁的人;你們的家業被搶奪的時候,又以喜樂的心接受,因為知道自己有更美長存的家業。
34បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្ដអោយគេរឹបអូសយកទ្រព្យសម្បត្ដិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថាបងប្អូនមានសម្បត្ដិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
35所以,你們不可丟棄坦然無懼的心,這樣的心是帶有大賞賜的。
35ហេតុនេះសូមបងប្អូនកុំលះបង់ចិត្ដរឹងប៉ឹងដែលនឹងធ្វើអោយបងប្អូនទទួលរង្វាន់ យ៉ាងធំនោះឡើយ
36你們還需要忍耐,好使你們行完了 神的旨意,可以領受所應許的。
36គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង ទទួលផលតាមព្រះបន្ទូលសន្យា
37因為:“還有一點點的時候,那要來的就來,並不遲延。
37ដ្បិតនៅតែបន្ដិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។
38我的義人必因信得生,如果他後退,我的心就不喜悅他。”
38«រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿតែបើគេថយក្រោយ យើងលែងពេញចិត្ដនឹងគេហើយ»។
39但我們不是那些後退以致滅亡的人,而是有信心以致保全生命的人。
39ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយអោយត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។