1論信心信就是對所盼望的事的把握,是還沒有看見的事的明證。
1ជំនឿធ្វើអោយយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និង ធ្វើអោយស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។
2因著這信心,古人得到了稱許。
2ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្ដិ៍ឈ្មោះល្អ។
3因著信,我們就明白宇宙(“宇宙”或譯:“諸世界”或“眾世代”)是因著 神的話造成的。這樣,那看得見的就是從那看不見的造出來的。
3ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញមិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
4信心的偉人因著信,亞伯比該隱獻上更美的祭品給 神;藉著這信心,他被 神稱許為義人,這是 神指著他的禮物所作的見證;他雖然死了,卻藉著信仍然說話。
4ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ជាយញ្ញបូជា ប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយ បានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោកហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។
5因著信,以諾被遷去了,使他不至於死,人也找不著他,因為 神把他遷去了。原來在遷去以前,他已經得了 神喜悅他的明證。
5ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដី ស្លាប់ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើក លោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះលោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។
6沒有信,就不能得到 神的喜悅;因為來到 神面前的人,必須信 神存在,並且信他會賞賜那些尋求他的人。
6បើគ្មានជំនឿគ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ។
7因著信,挪亞在還沒有看見的事上,得了 神的警告,就動了敬畏的心,做了一艘方舟,使他全家得救。藉著這信心,他就定了那世代的罪,自己也承受了那因信而來的義。
7ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿលោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
8因著信,亞伯拉罕在蒙召的時候,就聽命往他將要承受為業的地方去;他出去的時候,還不知道要往哪裡去。
8ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។
9因著信,他在應許之地寄居,好像是在異鄉,與承受同樣應許的以撒、雅各一樣住在帳棚裡。
9ដោយសារជំនឿលោក បានមករស់នៅជាអាណិកជនក្នុងស្រុកដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានអោយ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និង លោកយ៉ាកុបដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោកតាមព្រះបន្ទូលសន្យាដដែល។
10因為他等待那座有根基的城,就是 神所設計所建造的。
10លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគំរោង និង សង់ឡើង។
11因著信,甚至撒拉,她雖然過了生育的年齡,還是能夠懷孕,因為她認為那應許她的是信實的。
11ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបានថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើព្រះជាម្ចាស់សន្យាយ៉ាងណាព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។
12所以從一個好像已死的人,竟然生出許多子孫來,仿佛天上的星那麼眾多,海邊的沙那麼無數。
12ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និង គ្រាប់ខ្សាច់នៅឆ្នេរសមុទ្រកើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិត ស្លាប់ទៅហើយនោះផង។
13這些人都是存著信心死了的,還沒有得著所應許的,只不過是從遠處看見,就表示歡迎,又承認他們在世上是異鄉人,是客旅。
13បុព្វបុរសទាំងនេះ បានស្លាប់ទៅទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និង អបអរទទួលពីចម្ងាយហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេសដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។
14因為說這樣話的人,是表明他們在尋求一個家鄉。
14អ្នកណានិយាយដូច្នេះ បង្ហាញអោយឃើញច្បាស់ថាគេស្វែងរកមាតុភូមិមួយ។
15如果他們懷念已經離開了的地方,還有可以回去的機會。
15ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
16但是現在他們所嚮往的,是一個更美的、在天上的家鄉。所以, 神不以他們稱他為 神而覺得羞恥;因為他已經為他們預備了一座城。
16តាមពិតពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាងគឺមាតុភូមិនៅស្ថានបរមសុខ ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងអោយគេហៅព្រះអង្គ ថាជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសំរាប់ពួកលោករួចទៅហើយ។
17因著信,亞伯拉罕在受試驗的時候,就把以撒獻上;這就是那歡喜領受應許的人,獻上了自己的獨生子;
17ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្ដលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា
18論到這個兒子,曾經有話說:“以撒生的,才可以稱為你的後裔。”
18ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា« អ៊ីសាកនឹងបន្ដពូជពង្សអោយអ្នក»ក៏ដោយ។
19亞伯拉罕認定, 神能使人從死人中復活,因此,就喻意說,他的確從死裡得回他的兒子。
19លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។
20因著信,以撒給雅各和以掃祝福,論到將來的事。
20ដោយសារជំនឿ លោកអ៊ីសាកបានអោយពរលោកយ៉ាកុប និង លោកអេសាវទុកសំរាប់អនាគត។
21因著信,雅各臨死的時候,分別為約瑟的兒子祝福,又倚著杖頭敬拜 神。
21ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានអោយពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ដោយបន្ទន់ខ្លួនលើឈើច្រត់។
22因著信,約瑟臨終的時候,提到以色列子民出埃及的事,並且為自己的骸骨留下遺言。
22ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេអោយធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។
23因著信,摩西的父母在摩西生下來以後,因為看見孩子俊美,就把他藏了三個月,不怕王的命令。
23ដោយសារជំនឿ ពេលលោកម៉ូសេកើតមកឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
24因著信,摩西長大了以後,就拒絕被稱為法老女兒的兒子。
24ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមអោយគេហៅលោកថា ជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។
25他寧願選擇和 神的子民一同受苦,也不肯享受罪惡中暫時的快樂。
25លោកសុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយ នឹងអំពើបាបតែមួយភ្លែត។
26在他看來,為著基督受的凌辱,比埃及的財物更寶貴,因為他注視將來的賞賜。
26លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ដប្រសើរជាងបាន ទ្រព្យសម្បត្ដិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។
27因著信,他離開了埃及,不怕王的忿怒;因為他堅定不移,就像看見了人不能看見的 神。
27ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។
28因著信,他立了逾越節和灑血的禮,免得那滅命的侵犯以色列人的長子。
28ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង និង ប្រោះឈាម ដើម្បីកុំអោយមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។
29因著信,他們走過了紅海,好像走過旱地一樣;埃及人也試著要過去,就被淹沒了。
29ដោយសារជំនឿជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហម ដូចដើរលើដីគោករីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
30因著信,耶利哥的城牆被圍繞了七天,就倒塌了。
30ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
31因著信,妓女喇合和和平平接待了偵察的人,就沒有和那些不順從的人一起滅亡。
31ដោយសារជំនឿ នាងរ៉ាហាប ជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយ ពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32我還要再說甚麼呢?如果再要述說基甸、巴拉、參孫、耶弗他、大衛、撒母耳和眾先知的事,時間就不夠了。
32តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និង ព្យាការីនានាទេ។
33他們藉著信,就戰勝了敵國,伸張了正義,得到了應許,堵住了獅子的口,
33ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្ដអំពើសុចរិតបានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានអោយបានបិទមាត់សឹង្ហ
34消滅了烈火的威力,逃脫了刀劍的鋒刃,軟弱變成剛強,在戰爭中顯出大能,把外國的軍隊擊退。
34បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅបានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើអោយខ្មាំងសត្រូវបាក់ទ័ព។
35有些婦女得回從死裡復活的親人;但也有些人忍受了酷刑,不肯接受釋放,為的是要得著更美的復活。
35ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដអោយគេធ្វើទារុណកម្ម មិនព្រមអោយនរណាដោះលែងឡើយ ដើម្បីអោយបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។
36又有些人遭受了戲弄、鞭打,甚至捆鎖、監禁;
36អ្នកខ្លះទៀតសុខចិត្ដអោយគេចំអកឡកឡឺយ អោយគេវាយដំ ហើយថែមទាំងអោយគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
37被石頭打死,被鋸鋸死,(後期抄本在此加上“受試探”)被刀殺死。他們披著綿羊山羊的皮到處奔跑、受窮乏、遭患難、被虐待;
37អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណា ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយមានតែស្បែកចៀម និង ស្បែកពពែបិទបាំងខ្លួនខ្វះខាតសព្វគ្រប់ទាំងអស់ហើយ ត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
38原是這世界不配有的人。他們飄流無定,在曠野、山嶺、石洞和地穴棲身。
38លោកីយ៍ពុំសក្ដិសមនឹងអោយអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំតាមរូងភ្នំ និង តាមរអាងភ្នំ។
39所有這些人都藉著信得了稱許,卻還沒有得著所應許的;
39ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។
40因為 神已經為我們預備了更美的事,使他們若不跟我們在一起,就不能完全。
40ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះអោយបានគ្រប់លក្ខណៈមុនយើងឡើយ។