聖經新譯本

Khmer

Hebrews

12

1專一注視耶穌所以,我們既然有這麼多的見證人,像雲彩圍繞著我們,就應該脫下各樣的拖累,和容易纏住我們的罪,以堅忍的心奔跑那擺在我們面前的賽程;
1ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកអោយយើងយ៉ាងនេះទៅ ហើយយើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និង លះបង់អំពើបាបដែល រឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តំរង់ទៅមុខតាមព្រះអម្ចាស់ដាក់អោយយើងរត់។
2專一注視耶穌,就是我們信心的創始者和完成者。他因為那擺在面前的喜樂,就忍受了十字架,輕看了羞辱,現在就坐在 神寶座的右邊。
2ត្រូវសំឡឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើអោយជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្ដលះបង់អំណរ ដែលបំរុងទុកសំរាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
3這位忍受罪人那樣頂撞的耶穌,你們要仔細思想,免得疲倦灰心。
3សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំអោយបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។
4主必管教他所愛的你們與罪惡鬥爭,還沒有對抗到流血的地步;
4បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ
5你們又忘記了那勸你們好像勸兒子的話,說:“我兒!你不可輕看主的管教,受責備的時候也不要灰心;
5តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរគឺថាៈ «កូនអើយមិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលព្រះអង្គស្ដីបន្ទោសដែរ
6因為主所愛的,他必管教,他又鞭打所收納的每一個兒子。”
6ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។
7為了接受管教,你們要忍受,因為 神待你們好像待兒子一樣;哪有兒子不受父親管教的呢?
7បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?
8作兒子的都受過管教。如果你們沒有受管教,就是私生子,不是兒子了。
8ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។
9還有,肉身的父親管教我們,我們尚且敬重他們;何況那萬靈的父,我們不是更要順服他而得生嗎?
9ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើងហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គអោយរឹតតែខ្លាំងទៅទៀត ដើម្បីអោយបានទទួលជីវិត។
10肉身的父親照著自己的意思管教我們,只有短暫的日子;唯有 神管教我們,是為著我們的好處,使我們在他的聖潔上有分。
10ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានអោយយើងបានវិសុទ្ធ រួមជាមួយព្រះអង្គដែរ។
11但是一切管教,在當時似乎不覺得快樂,反覺得痛苦;後來卻為那些經過這種操練的人,結出平安的果子來,就是義。
11ការវាយប្រដៅតែងតែធ្វើអោយមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើអោយសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់អោយអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ដ និង សេចក្ដីសុចរិត ទុកជាផល។
12把下垂的手發軟的腿挺起來所以,你們要把下垂的手和發軟的腿挺直起來;
12ហេតុនេះ«ចូរលើកដៃដែលរួយឡើងហើយតំរង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ»។
13也要把你們所走的道路修直,使瘸子不至於扭腳,反而得到復原。
13ត្រូវរៀបចំផ្លូវអោយបានត្រង់ដើម្បីស្រួលដើរកុំអោយអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺអោយគេបានជាវិញប្រសើរជាង។
14你們要竭力尋求與眾人和睦,並且要竭力追求聖潔。如果沒有聖潔,誰也不能見主。
14ចូរខិតខំអោយបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំអោយបានវិសុទ្ធ ទៀតផងបើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។
15你們要小心,免得有人失去了 神的恩典;免得有苦根長起來纏繞你們,因而污染了許多人;
15ចូរប្រយ័ត្នប្រយែង ក្រែងលោកមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកអោយការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលអោយកើតរឿងរ៉ាវហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។
16又免得有人成為淫亂的和貪戀世俗的,好像以掃一樣,為了一點點食物,竟把自己長子的名分出賣了。
16ចូរប្រយ័ត្នប្រយែង កុំអោយបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬ មានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះអោយសោះ។
17你們知道,後來以掃想要承受祝福,卻被拒絕了;他雖然帶著眼淚尋求,還是沒有反悔的餘地。
17បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមក នៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើអោយឪពុកដូរគំនិតបានដែរ។
18不可違背那警戒人的 神你們不是來到那座摸得著的山。那裡有烈火、密雲、幽暗、暴風、
18បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ
19號筒的響聲和說話的聲音;那些聽見這聲音的人,都請求 神不要再向他們多說話;
19ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និង ឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេបានអង្វរសុំកុំអោយព្រះអង្គមានព្រះបន្ទូលទៀត
20因為他們擔當不起那命令:“就是走獸挨近這山,也要用石頭把牠打死。”
20ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះបានទេគឺថាៈ «នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ»។
21當時,顯出的景象是那麼可怕,連摩西也說:“我非常恐懼戰兢。”
21នេះជាអព្ភូតហេតុមួយគួរអោយស្ញែងខ្លាចណាស់បានជាលោកម៉ូសេមានប្រសាសន៍ថាៈ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។
22你們卻是來到錫安山和永活的 神的城,就是天上的耶路撒冷;在那裡有千萬的天使聚集,
22ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខដែលមានទេវតា រាប់លានរាប់កោដិ
23有名字登記在天上眾長子的教會,有審判眾人的 神,有被成全的義人的靈魂,
23និង មានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និង ចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ
24有新約的中保耶穌,還有他所灑的血。這血所傳的信息比亞伯的血所傳的更美。
24បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រី ថ្មី ហើយចូលមកជិតព្រះលោហិតសំរាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។
25你們要謹慎,不要棄絕那位說話的,因為從前的人棄絕了那位在地上警戒他們的,尚且不能逃罪;何況現在我們背棄那位從天上警戒我們的呢?
25ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្ដើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
26當時他的聲音震動了地;現在他卻應許說:“下一次,我不但要震動地,還要震動天。”
26ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើអោយកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀតយើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេគឺកក្រើកទាំងផ្ទៃមេឃផងដែរ»។
27“下一次”這句話,是表明那些被震動的,要像被造之物那樣被除去,好使那些不能震動的可以留存,
27ពាក្យ«ម្ដងនេះទៀត»បង្ហាញអោយឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។
28因此,我們既然領受了不能震動的國,就應該感恩,照著 神所喜悅的,用虔誠敬畏的心事奉他;
28ដោយយើងបានទទួលព្រះរាជ្យ មួយដែលមិនចេះកក្រើក ដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបំរើព្រះជាម្ចាស់តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្ដគោរពប្រណិប័តន៍ និង គោរពកោតខ្លាចព្រះអង្គ
29因為我們的 神是烈火。
29ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។