聖經新譯本

Khmer

Revelation

6

1羊羔揭開六個印羊羔揭開了七印的第一個印的時候,我觀看,就聽見四個活物中的一個,發出好像雷轟的聲響,說:“你來!”
1ខ្ញុំមើលទៅ ឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយរូប ក្នុងបណ្ដាសត្វមានជីវិតទាំងបួនបន្លឺសំឡេងឡើង ដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។
2我觀看,見有一匹白馬;騎在馬上的拿著弓,有冠冕賜給他,他就出去,得勝並且要再得勝。
2ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។
3羊羔揭開了第二個印的時候,我聽見第二個活物說:“你來!”
3ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថាៈ«សូមអញ្ជើញមក!»។
4就另有一匹紅馬出來,騎在馬上的得了權柄,可以從地上奪去和平,使人互相殘殺,又有一把大刀賜給他。
4ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្ដិភាពចេញពីផែនដី ដើម្បីអោយមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។
5羊羔揭開了第三個印的時候,我聽見第三個活物說:“你來!”我觀看,見有一匹黑馬;騎在馬上的,手中拿著天平。
5ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅ ឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ
6我聽見在四個活物中間,仿佛有聲音說:“一公升小麥賣一個銀幣,三公升大麥賣一個銀幣,油和酒也不可糟蹋。”
6ហើយខ្ញុំបានឮដូចជាមានសំឡេងមួយចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថាៈ «អង្ករមួយគីឡូ ថ្លៃមួយដួង ពោតបីគីឡូ ក៏ថ្លៃមួយដួងដែរ រីឯប្រេង និង ស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់អោយសោះ»។
7羊羔揭開了第四個印的時候,我聽見第四個活物的聲音說:“你來!”
7ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួន ពោលថាៈ «សូមអញ្ជើញមក!»។
8我觀看,見有一匹灰馬;騎在馬上的,名字叫作“死”。陰間也跟隨著他。他們得了權柄可以管轄地上的四分之一,又要用刀劍、饑荒、瘟疫和地上的野獸去殺人。
8ខ្ញុំមើលទៅ ឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និង ស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជម្ងឺអាសន្នរោគ និង សត្វសាហាវនៅលើផែនដី អោយមកប្រល័យជីវិតមនុស្សលោក។
9羊羔揭開了第五個印的時候,我看見祭壇底下,有為了 神的道,並且為了自己所作的見證而被殺的人的靈魂。
9ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។
10他們大聲喊叫,說:“聖潔真實的主啊!你不審判住在地上的人,給我們伸流血的冤,要到幾時呢?”
10អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ«ឱព្រះដ៏ជាចៅហ្វាយព្រះដ៏វិសុទ្ធ និង ស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្ដិធម៌ និង សងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
11於是有白袍賜給他們各人,又有話吩咐他們要安息一會兒,等到那些與他們同作僕人和弟兄,像他們一樣將要被殺的人,湊滿了數目的時候。
11អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា អោយនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និង បងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។
12羊羔揭開了第六個印的時候,我觀看,大地震就發生了。太陽變黑,像粗糙的黑毛布;整個月亮變紅,像血一樣;
12ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម
13天上的星辰墜落在地上,像無花果樹被大風搖動,落下還沒有成熟的果子。
13រីឯផ្កាយនៅលើមេឃ ក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។
14天隱退了,像書被捲起來一樣;山嶺和海島都從原處移去了。
14ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និង កោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។
15地上的君王、大臣、軍長、財主、勇士和所有作奴隸的、自由的,都藏在山洞和巖穴裡。
15ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និង អ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និង តាមថ្មភ្នំ
16他們向山嶺和巖石說:“倒在我們身上吧!把我們藏起來,躲避坐在寶座上那位的面,和羊羔的震怒!
16ទាំងពោលទៅកាន់ភ្នំ និង ថ្មថាៈ ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ អោយផុតពីព្រះភ័ក្ដ្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និង អោយផុតពីព្រះពិរោធរបស់កូនចៀម
17因為他們震怒的大日子來到了,誰能站立得住呢?”
17ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលព្រះអង្គ និង កូនចៀម ទ្រង់ព្រះពិរោធនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។