聖經新譯本

Khmer

Revelation

7

1印了十四萬四千個以色列人這事以後,我看見四位天使站在地的四極,掌握著地上的四風,不使風吹在地上、海上和任何樹上。
1ក្រោយមកទៀត ខ្ញុំឃើញទេវតា បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំអោយបក់បោកមកលើផែនដី មកលើសមុទ្រ ឬ មកលើដើមឈើណាមួយឡើយ។
2我又看見另外一位天使,從日出之地上來,拿著永活 神的印,向那四位得了權柄可以傷害地和海的天使,大聲呼喊,
2បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និង សមុទ្រថា៖
3說:“你們不要傷害地、海和樹木,等我們在 神眾僕人的額上先蓋上了印。”
3«សូមកុំអាលធ្វើទុក្ខទោសផែនដីសមុទ្រ ឬ ដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបំរើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។
4我聽見被蓋印的人的數目,以色列子孫各支派中被蓋印的共有十四萬四千人:
4ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ
5猶大支派中被蓋印的,一萬二千人,流本支派中,一萬二千人;迦得支派中,一萬二千人;
5មានត្រាសំគាល់មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ
6亞設支派中,一萬二千人;拿弗他利支派中,一萬二千人;瑪拿西支派中,一萬二千人;
6មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ
7西緬支派中,一萬二千人;利未支派中,一萬二千人;以薩迦支派中,一萬二千人;
7មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ
8西布倫支派中,一萬二千人;約瑟支派中,一萬二千人;便雅憫支派中,一萬二千人。
8មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និង មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។
9各國各族的群眾前來敬拜這些事以後,我觀看,見有一大群人,沒有人能數得過來,是從各邦國、各支派、各民族、各方言來的。他們都站在寶座和羊羔面前,身穿白袍,手裡拿著棕樹枝。
9ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និង ពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និង នៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។
10他們大聲呼喊,說:“願救恩歸給那坐在寶座上我們的 神,也歸給羊羔!”
10គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗ ថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និង កូនចៀមប៉ុណ្ណោះទេដែលសង្គ្រោះយើង»។
11所有的天使都站在寶座、眾長老和四個活物的四周。他們在寶座前,面伏在地上敬拜 神,
11ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និង ជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់
12說:“阿們!願頌讚、榮耀、智慧、感謝、尊貴、權能、力量,都歸給我們的 神,直到永永遠遠。阿們!”
12ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្ដិនាម ឫទ្ធានុភាព និង ឥទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
13長老中有一位問我:“這些身穿白袍的是誰?他們是從哪裡來的呢?”
13ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះ ជានរណា ហើយគេមកពីណា?»។
14我對他說:“我主啊,你是知道的。”他告訴我:“這些人是從大患難中出來的。他們用羊羔的血,把自己的衣袍洗潔白了。
14ខ្ញុំក៏ជំរាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនអោយបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។
15因此,他們可以在 神的寶座前,並且日夜在他的聖所裡事奉他。那坐在寶座上的必展開帳幕覆庇他們。
15ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និង គោរពបំរើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេអោយជ្រកកោនក្នុង ព្រះពន្លា របស់ព្រះអង្គ។
16他們必不再餓,也不再渴;太陽和一切炎熱必不傷害他們。
16ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និង កំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ
17因為在寶座中間的羊羔必牧養他們,領他們到生命水的泉源那裡。 神也必抹去他們的一切眼淚。”
17ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ។