King James Version

Khmer

1 Corinthians

10

1Moreover, brethren, I would not that ye should be ignorant, how that all our fathers were under the cloud, and all passed through the sea;
1បងប្អូនអើយខ្ញុំចង់អោយបងប្អូនជ្រាបថា បុព្វបុរស របស់យើងសុទ្ធតែបានដើរក្រោមពពក និង បានដើរឆ្លងសមុទ្រទាំងអស់គ្នា។
2And were all baptized unto Moses in the cloud and in the sea;
2ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និង ក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។
3And did all eat the same spiritual meat;
3បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ
4And did all drink the same spiritual drink: for they drank of that spiritual Rock that followed them: and that Rock was Christ.
4និង បានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះ គឺព្រះគ្រិស្ដ។
5But with many of them God was not well pleased: for they were overthrown in the wilderness.
5ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។
6Now these things were our examples, to the intent we should not lust after evil things, as they also lusted.
6ហេតុការណ៍ទាំងនោះជាមេរៀនសំរាប់យើង ដើម្បីកុំអោយយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។
7Neither be ye idolaters, as were some of them; as it is written, The people sat down to eat and drink, and rose up to play.
7សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះអោយសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរំាសប្បាយ»។
8Neither let us commit fornication, as some of them committed, and fell in one day three and twenty thousand.
8យើងមិនត្រូវបណ្ដោយខ្លួន អោយប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំអោយគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។
9Neither let us tempt Christ, as some of them also tempted, and were destroyed of serpents.
9យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះអោយសោះ។
10Neither murmur ye, as some of them also murmured, and were destroyed of the destroyer.
10សូមកុំរអ៊ូរទំា ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទំាហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។
11Now all these things happened unto them for ensamples: and they are written for our admonition, upon whom the ends of the world are come.
11ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោក ទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
12Wherefore let him that thinketh he standeth take heed lest he fall.
12ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមំាមួនអ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។
13There hath no temptation taken you but such as is common to man: but God is faithful, who will not suffer you to be tempted above that ye are able; but will with the temptation also make a way to escape, that ye may be able to bear it.
13គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពី ការល្បួងដែលមនុស្ស លោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្ដោយអោយមារ ល្បួងបងប្អូនហួសពីកម្លំាងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយអោយបងប្អូនចេញរួច និង អោយបងប្អូនអាចទ្រំាទ្របាន។
14Wherefore, my dearly beloved, flee from idolatry.
14ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
15I speak as to wise men; judge ye what I say.
15ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។
16The cup of blessing which we bless, is it not the communion of the blood of Christ? The bread which we break, is it not the communion of the body of Christ?
16ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថាយើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរ។
17For we being many are one bread, and one body: for we are all partakers of that one bread.
17មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។
18Behold Israel after the flesh: are not they which eat of the sacrifices partakers of the altar?
18សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។
19What say I then? that the idol is any thing, or that which is offered in sacrifice to idols is any thing?
19ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?
20But I say, that the things which the Gentiles sacrifice, they sacrifice to devils, and not to God: and I would not that ye should have fellowship with devils.
20ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់អោយបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។
21Ye cannot drink the cup of the Lord, and the cup of devils: ye cannot be partakers of the Lord's table, and of the table of devils.
21បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។
22Do we provoke the Lord to jealousy? are we stronger than he?
22ឬមួយក៏យើងចង់អោយព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23All things are lawful for me, but all things are not expedient: all things are lawful for me, but all things edify not.
23យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែធ្វើអោយចំរើនឡើងបានឡើយ។
24Let no man seek his own, but every man another's wealth.
24កុំអោយមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សំរាប់អ្នកដទៃវិញ។
25Whatsoever is sold in the shambles, that eat, asking no question for conscience sake:
25បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ
26For the earth is the Lord's, and the fulness thereof.
26ដ្បិត«ផែនដី និង អ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់»។
27If any of them that believe not bid you to a feast, and ye be disposed to go; whatsoever is set before you, eat, asking no question for conscience sake.
27ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារ ទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។
28But if any man say unto you, This is offered in sacrifice unto idols, eat not for his sake that shewed it, and for conscience sake: for the earth is the Lord's, and the fulness thereof:
28ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាអោយសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និង មកពីមនសិការដាស់តឿន។
29Conscience, I say, not thine own, but of the other: for why is my liberty judged of another man's conscience?
29ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ?
30For if I by grace be a partaker, why am I evil spoken of for that for which I give thanks?
30ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ?
31Whether therefore ye eat, or drink, or whatsoever ye do, do all to the glory of God.
31ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬ ទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
32Give none offence, neither to the Jews, nor to the Gentiles, nor to the church of God:
32សូមបងប្អូនកុំធ្វើអោយសាសន៍យូដាសាសន៍ក្រិក ឬ ក្រុមជំនុំ របស់ព្រះជាម្ចាស់ ជំពប់ចិត្ដឡើយ។
33Even as I please all men in all things, not seeking mine own profit, but the profit of many, that they may be saved.
33រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្ដមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សំរាប់មនុស្សទាំងអស់ ដើម្បីអោយគេទទួលការសង្គ្រោះ។