King James Version

Khmer

1 Corinthians

11

1Be ye followers of me, even as I also am of Christ.
1សូមយកតំរាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតំរាប់តាមព្រះគ្រិស្ដ ដែរ។
2Now I praise you, brethren, that ye remember me in all things, and keep the ordinances, as I delivered them to you.
2ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្ដិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
3But I would have you know, that the head of every man is Christ; and the head of the woman is the man; and the head of Christ is God.
3ក៏ប៉ុន្ដែ ខ្ញុំចង់អោយបងប្អូនជ្រាបថា ព្រះគ្រិស្ដនាំមុខ បុរសគ្រប់រូបបុរសនាំមុខស្ដ្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ដ។
4Every man praying or prophesying, having his head covered, dishonoureth his head.
4បុរសណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ដ។
5But every woman that prayeth or prophesieth with her head uncovered dishonoureth her head: for that is even all one as if she were shaven.
5ផ្ទុយទៅវិញស្ដ្រីណាអធិស្ឋាន ឬ ថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេស្ដ្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។
6For if the woman be not covered, let her also be shorn: but if it be a shame for a woman to be shorn or shaven, let her be covered.
6បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ អោយនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំអោយស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
7For a man indeed ought not to cover his head, forasmuch as he is the image and glory of God: but the woman is the glory of the man.
7ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និង សំដែងសិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីអោយគេឃើញ
8For the man is not of the woman: but the woman of the man.
8ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ដ្រីឡើយ គឺស្ដ្រីទេតើដែលកើតចេញពីបុរស
9Neither was the man created for the woman; but the woman for the man.
9ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសំរាប់ស្ដ្រីទេ គឺព្រះអង្គបង្កើតស្ដ្រីសំរាប់បុរសវិញ។
10For this cause ought the woman to have power on her head because of the angels.
10ហេតុនេះដោយយោគយល់ដល់ពួកទេវតា ស្ដ្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថានាងស្ថិតនៅ ក្រោមអំណាចប្ដីរបស់ខ្លួន។
11Nevertheless neither is the man without the woman, neither the woman without the man, in the Lord.
11ក៏ប៉ុន្ដែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ស្ដ្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ដ្រីជាចាំបាច់ដែរ។
12For as the woman is of the man, even so is the man also by the woman; but all things of God.
12ព្រះជាម្ចាស់បានយកស្ដ្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ដ្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
13Judge in yourselves: is it comely that a woman pray unto God uncovered?
13សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ដ្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃសមឬ មិនសម?
14Doth not even nature itself teach you, that, if a man have long hair, it is a shame unto him?
14សូម្បីតែធម្មជាតិក៏បានបង្ហាញអោយយើងដឹងដែរថា បើប្រុសៗទុកសក់វែងនោះ គឺជាការអាម៉ាស់មុខណាស់
15But if a woman have long hair, it is a glory to her: for her hair is given her for a covering.
15ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ដ្រី។ តាមពិតព្រះជាម្ចាស់ប្រទានអោយស្ដ្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
16But if any man seem to be contentious, we have no such custom, neither the churches of God.
16ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថាយើងមិនដែលមានទម្លាប់នេះទេហើយក្រុមជំនុំ របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
17Now in this that I declare unto you I praise you not, that ye come together not for the better, but for the worse.
17ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើអោយបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលអោយអន់ថយទៅៗ
18For first of all, when ye come together in the church, I hear that there be divisions among you; and I partly believe it.
18ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
19For there must be also heresies among you, that they which are approved may be made manifest among you.
19ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីអោយដឹងថាអ្នកណាពិតជាមានចិត្ដស៊ូទ្រាំយ៉ាងស្មោះមែន។
20When ye come together therefore into one place, this is not to eat the Lord's supper.
20ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ទេ
21For in eating every one taketh before other his own supper: and one is hungry, and another is drunken.
21ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំអោយអ្នកខ្លះគ្មានអ្វីបរិភោគអ្នកខ្លះស្រវឹង។
22What? have ye not houses to eat and to drink in? or despise ye the church of God, and shame them that have not? What shall I say to you? shall I praise you in this? I praise you not.
22តើបងប្អូនគ្មានផ្ទះសែម្បងសំរាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និង ចង់ធ្វើអោយអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស?។ តើត្រូវអោយខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? អោយខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
23For I have received of the Lord that which also I delivered unto you, That the Lord Jesus the same night in which he was betrayed took bread:
23រីឯខ្ញុំ ខ្ញុំបានជំរាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់
24And when he had given thanks, he brake it, and said, Take, eat: this is my body, which is broken for you: this do in remembrance of me.
24ទ្រង់អរព្រះគុណព្រះជាម្ចាស់ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា"នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសំរាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ"។
25After the same manner also he took the cup, when he had supped, saying, This cup is the new testament in my blood: this do ye, as oft as ye drink it, in remembrance of me.
25លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា"នេះជាពែងនៃសម្ពន្ធមេត្រី ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ"។
26For as often as ye eat this bread, and drink this cup, ye do shew the Lord's death till he come.
26រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និង ពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
27Wherefore whosoever shall eat this bread, and drink this cup of the Lord, unworthily, shall be guilty of the body and blood of the Lord.
27ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និង ពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និង ព្រះលោហិតរបស់ព្រះអម្ចាស់។
28But let a man examine himself, and so let him eat of that bread, and drink of that cup.
28ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និង ពិសាពីពែងរបស់ព្រះអម្ចាស់
29For he that eateth and drinketh unworthily, eateth and drinketh damnation to himself, not discerning the Lord's body.
29ដ្បិតអ្នកណាពិសានំបុ័ង និង ពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30For this cause many are weak and sickly among you, and many sleep.
30ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និង ឈឺ ហើយមានមួយចំនួនធំបានស្លាប់។
31For if we would judge ourselves, we should not be judged.
31ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។
32But when we are judged, we are chastened of the Lord, that we should not be condemned with the world.
32ប៉ុន្ដែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើងដើម្បីកុំអោយយើងទទួលទោសជាមួយលោកីយ៍។
33Wherefore, my brethren, when ye come together to eat, tarry one for another.
33ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ត្រូវចាំគ្នាផង។
34And if any man hunger, let him eat at home; that ye come not together unto condemnation. And the rest will I set in order when I come.
34ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះអោយហើយទៅ ដើម្បីចៀសវាងកុំអោយការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។