King James Version

Khmer

Colossians

2

1For I would that ye knew what great conflict I have for you, and for them at Laodicea, and for as many as have not seen my face in the flesh;
1ខ្ញុំចង់អោយបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សំរាប់បងប្អូន សំរាប់អស់អ្នកនៅស្រុកឡៅឌីសេ និង អស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់
2That their hearts might be comforted, being knit together in love, and unto all riches of the full assurance of understanding, to the acknowledgement of the mystery of God, and of the Father, and of Christ;
2គឺខ្ញុំចង់លើកទឹកចិត្ដបងប្អូនទាំងនោះ អោយរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីអោយគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និង ស្គាល់ច្បាស់នូវគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ពោលគឺព្រះគ្រិស្ដផ្ទាល់
3In whom are hid all the treasures of wisdom and knowledge.
3ដ្បិតព្រះតំរិះ និង ព្រះប្រាជ្ញាញាណ ដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្ដហ្នឹងហើយ។
4And this I say, lest any man should beguile you with enticing words.
4ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំអោយនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសំដីដ៏ពីរោះៗនោះឡើយ។
5For though I be absent in the flesh, yet am I with you in the spirit, joying and beholding your order, and the stedfastness of your faith in Christ.
5ថ្វីដ្បិតតែរូបកាយខ្ញុំ នៅឆ្ងាយពីបងប្អូនតែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញ បងប្អូនមានសណ្ដាប់ធ្នាប់ និង មានជំនឿមាំមួនលើព្រះគ្រិស្ដ។
6As ye have therefore received Christ Jesus the Lord, so walk ye in him:
6ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្ដយេស៊ូ ទុកជាព្រះអម្ចាស់យ៉ាងណា ហើយចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។
7Rooted and built up in him, and stablished in the faith, as ye have been taught, abounding therein with thanksgiving.
7ចូរចាក់ឫស និង កសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿអោយបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់អោយបានេច្រីនលើសលប់។
8Beware lest any man spoil you through philosophy and vain deceit, after the tradition of men, after the rudiments of the world, and not after Christ.
8ចូរប្រុងប្រយ័ត្ន កុំអោយនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬ ប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសា រស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និង ស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ
9For in him dwelleth all the fulness of the Godhead bodily.
9ដ្បិតគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10And ye are complete in him, which is the head of all principality and power:
10រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុសក្ដិសិទ្ធិ និង លើអ្វីៗទាំងអស់ដែលមានអំណាច។
11In whom also ye are circumcised with the circumcision made without hands, in putting off the body of the sins of the flesh by the circumcision of Christ:
11ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែក តាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12Buried with him in baptism, wherein also ye are risen with him through the faith of the operation of God, who hath raised him from the dead.
12ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដ ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែ រព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ។
13And you, being dead in your sins and the uncircumcision of your flesh, hath he quickened together with him, having forgiven you all trespasses;
13ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និង មកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសអោយបងប្អូនមានជីវិត រួមជាមួយព្រះគ្រិស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14Blotting out the handwriting of ordinances that was against us, which was contrary to us, and took it out of the way, nailing it to his cross;
14ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15And having spoiled principalities and powers, he made a shew of them openly, triumphing over them in it.
15ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុសក្ដិសិទ្ធិ និង ពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជំនះរបស់ព្រះអង្គ។
16Let no man therefore judge you in meat, or in drink, or in respect of an holyday, or of the new moon, or of the sabbath days:
16ហេតុនេះ មិនត្រូវអោយនរណាម្នាក់ថ្កោលទោសបងប្អូន អំពីរឿងចំណីអាហារភេសជ្ជៈ ឬ អំពីរឿងបុណ្យទាន បុណ្យចូលខែ និង ថ្ងៃសប្ប័ទ នោះឡើយ។
17Which are a shadow of things to come; but the body is of Christ.
17ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗ ដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ដ។
18Let no man beguile you of your reward in a voluntary humility and worshipping of angels, intruding into those things which he hath not seen, vainly puffed up by his fleshly mind,
18មិនត្រូវអោយនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជា ដាក់ខ្លួនឬគោរពទេវតា នោះឡើយ។ ជនបែបនេះតែងយកការនិមិត្ដឃើញរបស់ខ្លួនមកធ្វើជាទីសំអាងហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។
19And not holding the Head, from which all the body by joints and bands having nourishment ministered, and knit together, increaseth with the increase of God.
19គេមិននៅជាប់ជាមួយព្រះគ្រិស្ដជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់អោយព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និង សរសៃព្រមទាំងចំរើនឡើងតាមតែព្រះជាម្ចាស់ ប្រទានអោយ។
20Wherefore if ye be dead with Christ from the rudiments of the world, why, as though living in the world, are ye subject to ordinances,
20បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ដ ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
21(Touch not; taste not; handle not;
21«កុំយក! កុំភ្លក់! កុំប៉ះពាល់!»
22Which all are to perish with the using;) after the commandments and doctrines of men?
22បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និង សេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយដោយការប្រើប្រាស់។
23Which things have indeed a shew of wisdom in will worship, and humility, and neglecting of the body: not in any honour to the satisfying of the flesh.
23សេចក្ដីក្នុងបញ្ញត្ដិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺអោយគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ដ អោយដាក់ខ្លួន និង លត់ដំខ្លួនជាដើមតែតាមពិតគ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។