King James Version

Khmer

Colossians

1

1Paul, an apostle of Jesus Christ by the will of God, and Timotheus our brother,
1ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ និង លោកធីម៉ូថេ
2To the saints and faithful brethren in Christ which are at Colosse: Grace be unto you, and peace, from God our Father and the Lord Jesus Christ.
2សូមជំរាបមកប្រជារាស្ដ្រដ៏វិសុទ្ធ និង បងប្អូនដែលជឿលើព្រះគ្រិស្ដនៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
3We give thanks to God and the Father of our Lord Jesus Christ, praying always for you,
3យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន អោយបងប្អូន
4Since we heard of your faith in Christ Jesus, and of the love which ye have to all the saints,
4ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ ទាំងអស់
5For the hope which is laid up for you in heaven, whereof ye heard before in the word of the truth of the gospel;
5ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបំរុងទុកសំរាប់បងប្អូននៅស្ថានបរមសុខ ។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិតគឺដំណឹងល្អ
6Which is come unto you, as it is in all the world; and bringeth forth fruit, as it doth also in you, since the day ye heard of it, and knew the grace of God in truth:
6ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និង បានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និង ចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
7As ye also learned of Epaphras our dear fellowservant, who is for you a faithful minister of Christ;
7បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដ សំរាប់បងប្អូន។
8Who also declared unto us your love in the Spirit.
8គាត់បានប្រាប់អោយយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
9For this cause we also, since the day we heard it, do not cease to pray for you, and to desire that ye might be filled with the knowledge of his will in all wisdom and spiritual understanding;
9ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និង ទូលអង្វរព្រះជាម្ចាស់ អោយបងប្អូន ឥតឈប់ឈរឡើយ ដើម្បីអោយបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និង តំរិះដែលមកពីព្រះវិញ្ញាណ។
10That ye might walk worthy of the Lord unto all pleasing, being fruitful in every good work, and increasing in the knowledge of God;
10សូមអោយបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
11Strengthened with all might, according to his glorious power, unto all patience and longsuffering with joyfulness;
11សូមអោយបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីអោយបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និង ចេះអត់ធ្មត់ទៀតផង។
12Giving thanks unto the Father, which hath made us meet to be partakers of the inheritance of the saints in light:
12ចូរអរព្រះគុណព្រះបិតា ដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានអោយបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ នៅក្នុងពន្លឺ។
13Who hath delivered us from the power of darkness, and hath translated us into the kingdom of his dear Son:
13ព្រះអង្គបានរំដោះយើងអោយរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
14In whom we have redemption through his blood, even the forgiveness of sins:
14ដោយយើងរួមក្នុងអង្គព្រះបុត្រាព្រះអង្គបានលោះយើង និង លើកលែងទោសយើងអោយរួចពីបាប។
15Who is the image of the invisible God, the firstborn of every creature:
15ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
16For by him were all things created, that are in heaven, and that are in earth, visible and invisible, whether they be thrones, or dominions, or principalities, or powers: all things were created by him, and for him:
16ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្ដិសិទ្ធិ និង អំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ។
17And he is before all things, and by him all things consist.
17ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
18And he is the head of the body, the church: who is the beginning, the firstborn from the dead; that in all things he might have the preeminence.
18ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គគឺក្រុមជំនុំ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
19For it pleased the Father that in him should all fulness dwell;
19ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ គ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រិស្ដ។
20And, having made peace through the blood of his cross, by him to reconcile all things unto himself; by him, I say, whether they be things in earth, or things in heaven.
20ព្រះជាម្ចាស់បានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និង នៅស្ថានបរមសុខ អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ គឺព្រះជាម្ចាស់បានធ្វើអោយមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
21And you, that were sometime alienated and enemies in your mind by wicked works, yet now hath he reconciled
21ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និង អំពើអាក្រក់របស់បងប្អូន។
22In the body of his flesh through death, to present you holy and unblameable and unreproveable in his sight:
22តែឥឡូវនេះព្រះអង្គបានសំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្ស បានសោយទិវង្គត ដើម្បីអោយបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និង អាចឈរនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះអង្គ។
23If ye continue in the faith grounded and settled, and be not moved away from the hope of the gospel, which ye have heard, and which was preached to every creature which is under heaven; whereof I Paul am made a minister;
23ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿអោយបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំអោយឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបំរើដំណឹងល្អនេះដែរ។
24Who now rejoice in my sufferings for you, and fill up that which is behind of the afflictions of Christ in my flesh for his body's sake, which is the church:
24ឥឡូវនេះ ខ្ញុំមានអំណរ ដោយរងទុក្ខលំបាកសំរាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សំរាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ ។
25Whereof I am made a minister, according to the dispensation of God which is given to me for you, to fulfil the word of God;
25ខ្ញុំបានទទួលមុខងារបំរើក្រុមជំនុំនេះ តាមការចាត់ចែង ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់អោយខ្ញុំធ្វើ គឺណែនាំបងប្អូនអោយស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។
26Even the mystery which hath been hid from ages and from generations, but now is made manifest to his saints:
26នេះហើយជាគំរោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ ទុកតាំងពីយូរអង្វែងតរៀងមក មិនអោយមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញអោយ ប្រជាជនដ៏វិសុទ្ធ របស់ព្រះអង្គស្គាល់។
27To whom God would make known what is the riches of the glory of this mystery among the Gentiles; which is Christ in you, the hope of glory:
27ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។
28Whom we preach, warning every man, and teaching every man in all wisdom; that we may present every man perfect in Christ Jesus:
28ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្ដនេះហើយយើងដាស់តឿន និង ប្រៀនប្រដៅ មនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើអោយគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ដ។
29Whereunto I also labour, striving according to his working, which worketh in me mightily.
29ខ្ញុំធ្វើការនឿយហត់ដើម្បីសំរេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។