1Therefore, my brethren dearly beloved and longed for, my joy and crown, so stand fast in the Lord, my dearly beloved.
1បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និង ជាកិត្ដិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួនរួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
2I beseech Euodias, and beseech Syntyche, that they be of the same mind in the Lord.
2ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និង នាងស៊ុនទីច ថាចូរមានចិត្ដគំនិតតែមួយ អោយសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។
3And I intreat thee also, true yokefellow, help those women which laboured with me in the gospel, with Clement also, and with other my fellowlabourers, whose names are in the book of life.
3រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
4Rejoice in the Lord alway: and again I say, Rejoice.
4ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជំរាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
5Let your moderation be known unto all men. The Lord is at hand.
5ចូរសំដែងអោយមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្ដសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។
6Be careful for nothing; but in every thing by prayer and supplication with thanksgiving let your requests be made known unto God.
6សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ត្រូវទូលព្រះជាម្ចាស់អោយជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និង ទូលអង្វរទាំងអរ ព្រះគុណព្រះអង្គផង។
7And the peace of God, which passeth all understanding, shall keep your hearts and minds through Christ Jesus.
7ធ្វើដូច្នេះ សេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់ដែលហួសពីការស្មាន របស់មនុស្សនឹងស្ថិតជាប់ក្នុងចិត្ដគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។
8Finally, brethren, whatsoever things are true, whatsoever things are honest, whatsoever things are just, whatsoever things are pure, whatsoever things are lovely, whatsoever things are of good report; if there be any virtue, and if there be any praise, think on these things.
8ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិតថ្លៃថ្នូរ សុចរិត បរិសុទ្ធគួរអោយស្រឡាញ់ គួរអោយគោរព និង គំនិតណាដែលល្អឥតខ្ចោះគួរអោយកោតសរសើរ។
9Those things, which ye have both learned, and received, and heard, and seen in me, do: and the God of peace shall be with you.
9សេចក្ដីដែលបងប្អូនបានរៀនបានទទួល និង បានឮពីខ្ញុំហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយបងប្អូនមិនខាន។
10But I rejoiced in the Lord greatly, that now at the last your care of me hath flourished again; wherein ye were also careful, but ye lacked opportunity.
10ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំងដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែ រតែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្ដរបស់បងប្អូនចំពោះខ្ញុំ។
11Not that I speak in respect of want: for I have learned, in whatsoever state I am, therewith to be content.
11ខ្ញុំនិយាយដូច្នេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនអោយចេះស្កប់ចិត្ដ ក្នុងគ្រប់កាលៈទេសៈ។
12I know both how to be abased, and I know how to abound: every where and in all things I am instructed both to be full and to be hungry, both to abound and to suffer need.
12ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្ដក្នុងគ្រប់កាលៈទេសៈ និង គ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬ ខ្វះខាតក្ដីខ្ញុំស្កប់ចិត្ដជានិច្ច។
13I can do all things through Christ which strengtheneth me.
13ខ្ញុំអាចទ្រំាបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងអោយខ្ញុំ។
14Notwithstanding ye have well done, that ye did communicate with my affliction.
14ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។
15Now ye Philippians know also, that in the beginning of the gospel, when I departed from Macedonia, no church communicated with me as concerning giving and receiving, but ye only.
15បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ ណាបានជួយខ្ញុំ ក្នុងការចំណាយឬចំណូលឡើយ។
16For even in Thessalonica ye sent once and again unto my necessity.
16កាលខ្ញុំនៅក្រុងថេស្សាឡូនិកបងប្អូន បានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។
17Not because I desire a gift: but I desire fruit that may abound to your account.
17ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់អោយបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។
18But I have all, and abound: I am full, having received of Epaphroditus the things which were sent from you, an odour of a sweet smell, a sacrifice acceptable, wellpleasing to God.
18ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និង យល់ព្រមទទួល។
19But my God shall supply all your need according to his riches in glory by Christ Jesus.
19ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
20Now unto God and our Father be glory for ever and ever. Amen.
20សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
21Salute every saint in Christ Jesus. The brethren which are with me greet you.
21សូមជំរាបសួរប្រជាជនដ៏វិសុទ្ធ គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ដ យេស៊ូអោយខ្ញុំផង។
22All the saints salute you, chiefly they that are of Caesar's household.
22បងប្អូនដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ ជាពិសេសបងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជំរាបសួរមកបងប្អូនដែរ។
23The grace of our Lord Jesus Christ be with you all. Amen.
23សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!