1And it came to pass, as he went into the house of one of the chief Pharisees to eat bread on the sabbath day, that they watched him.
1មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លំាមើលព្រះអង្គ។
2And, behold, there was a certain man before him which had the dropsy.
2មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។
3And Jesus answering spake unto the lawyers and Pharisees, saying, Is it lawful to heal on the sabbath day?
3ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និង ពួកខាងគណៈផារីស៊ី ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺអោយបានជា នៅថ្ងៃសប្ប័ទឬទេ?»។
4And they held their peace. And he took him, and healed him, and let him go;
4គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់អោយជា រួចអោយគាត់ត្រឡប់ទៅវិញ។
5And answered them, saying, Which of you shall have an ass or an ox fallen into a pit, and will not straightway pull him out on the sabbath day?
5បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬ គោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។
6And they could not answer him again to these things.
6គេពុំអាចឆ្លើយ តបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។
7And he put forth a parable to those which were bidden, when he marked how they chose out the chief rooms; saying unto them.
7ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្ដិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖
8When thou art bidden of any man to a wedding, sit not down in the highest room; lest a more honourable man than thou be bidden of him;
8«បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបំរុងទុក សំរាប់ភ្ញៀវ កិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។
9And he that bade thee and him come and say to thee, Give this man place; and thou begin with shame to take the lowest room.
9ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំអោយអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។
10But when thou art bidden, go and sit down in the lowest room; that when he that bade thee cometh, he may say unto thee, Friend, go up higher: then shalt thou have worship in the presence of them that sit at meat with thee.
10ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា "សំឡាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ" ពេលនោះ អ្នកនឹងមានកិត្ដិយស នៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។
11For whosoever exalteth himself shall be abased; and he that humbleth himself shall be exalted.
11អ្នកណាលើកតម្កើងខ្លួនអ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
12Then said he also to him that bade him, When thou makest a dinner or a supper, call not thy friends, nor thy brethren, neither thy kinsmen, nor thy rich neighbours; lest they also bid thee again, and a recompence be made thee.
12បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖«កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដីល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិបងប្អូន ញាតិសន្ដានរបស់អ្នក ឬ អ្នកជិតខាងដែលមានសម្បត្ដិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។
13But when thou makest a feast, call the poor, the maimed, the lame, the blind:
13ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។
14And thou shalt be blessed; for they cannot recompense thee: for thou shalt be recompensed at the resurrection of the just.
14ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
15And when one of them that sat at meat with him heard these things, he said unto him, Blessed is he that shall eat bread in the kingdom of God.
15ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖«អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជា មានសុភមង្គល ហើយ!»។
16Then said he unto him, A certain man made a great supper, and bade many:
16ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញ ភ្ញៀវជាច្រើន។
17And sent his servant at supper time to say to them that were bidden, Come; for all things are now ready.
17លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបំរើអោយទៅប្រាប់ភ្ញៀវថា "ម្ហូបអាហារបានរៀបចំស្រេច ហើយសូមអញ្ជើញមក!"។
18And they all with one consent began to make excuse. The first said unto him, I have bought a piece of ground, and I must needs go and see it: I pray thee have me excused.
18ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបំរើថា "ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសអោយខ្ញុំផង"។
19And another said, I have bought five yoke of oxen, and I go to prove them: I pray thee have me excused.
19ម្នាក់និយាយថា "ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាក លមើលសូមមេត្ដាអភ័យទោសអោយខ្ញុំផង"។
20And another said, I have married a wife, and therefore I cannot come.
20ម្នាក់ទៀតពោលថា "ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ"។
21So that servant came, and shewed his lord these things. Then the master of the house being angry said to his servant, Go out quickly into the streets and lanes of the city, and bring in hither the poor, and the maimed, and the halt, and the blind.
21អ្នកបំរើវិលទៅជួបម្ចាស់ របស់ខ្លួនវិញ ហើយជំរាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបំរើថា "ចូរប្រញាប់ចេញទៅ តាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និង មនុស្សខ្វាក់ខ្វិនមក"។
22And the servant said, Lord, it is done as thou hast commanded, and yet there is room.
22បន្ដិចក្រោយមក អ្នកបំរើជំរាបចៅហ្វាយវិញថា "លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយតែកន្លែងអង្គុយនៅមាន សល់ទៀត"។
23And the lord said unto the servant, Go out into the highways and hedges, and compel them to come in, that my house may be filled.
23ម្ចាស់ផ្ទះប្រាប់ទៅអ្នកបំរើទៀតថា "ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាអោយចូលមកពេញផ្ទះខ្ញុំ។
24For I say unto you, That none of those men which were bidden shall taste of my supper.
24ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!"»។
25And there went great multitudes with him: and he turned, and said unto them,
25មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ដ្រទៅរកគេ ហើយមានព្រះបន្ទូលថា៖
26If any man come to me, and hate not his father, and mother, and wife, and children, and brethren, and sisters, yea, and his own life also, he cannot be my disciple.
26«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លំាងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និង ជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
27And whosoever doth not bear his cross, and come after me, cannot be my disciple.
27អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
28For which of you, intending to build a tower, sitteth not down first, and counteth the cost, whether he have sufficient to finish it?
28ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិនដើម្បីអោយដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬ យ៉ាងណា
29Lest haply, after he hath laid the foundation, and is not able to finish it, all that behold it begin to mock him,
29ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកអោយមិនខាន។
30Saying, This man began to build, and was not able to finish.
30គេនឹងពោល "មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!"។
31Or what king, going to make war against another king, sitteth not down first, and consulteth whether he be able with ten thousand to meet him that cometh against him with twenty thousand?
31ម៉្យាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា
32Or else, while the other is yet a great way off, he sendeth an ambassage, and desireth conditions of peace.
32បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតអោយទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
33So likewise, whosoever he be of you that forsaketh not all that he hath, he cannot be my disciple.
33ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស របស់ខ្ញុំបានឡើយ»។
34Salt is good: but if the salt have lost his savour, wherewith shall it be seasoned?
34«អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងអោយវាប្រៃវិញបាន?។
35It is neither fit for the land, nor yet for the dunghill; but men cast it out. He that hath ears to hear, let him hear.
35វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដីឬ លាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។