1Paul, a servant of Jesus Christ, called to be an apostle, separated unto the gospel of God,
1ខ្ញុំប៉ូល ជាអ្នកបំរើ របស់ព្រះគ្រិស្ដយេស៊ូព្រះជាម្ចាស់ បានត្រាស់ហៅខ្ញុំ អោយធ្វើជាសាវ័ក និង ជ្រើសរើសខ្ញុំ អោយប្រកាសដំណឹងល្អរបស់ព្រះអង្គ។
2(Which he had promised afore by his prophets in the holy scriptures,)
2ដំណឹងល្អនេះព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី របស់ព្រះអង្គ
3Concerning his Son Jesus Christ our Lord, which was made of the seed of David according to the flesh;
3ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្សព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ
4And declared to be the Son of God with power, according to the spirit of holiness, by the resurrection from the dead:
4តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់អោយមនុស្សបានវិសុទ្ធ វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។
5By whom we have received grace and apostleship, for obedience to the faith among all nations, for his name:
5តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះគុណ និង មុខងារជាសាវ័កដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្ដិតាមជំនឿ សំរាប់លើកតម្កើងព្រះនាមព្រះអង្គ។
6Among whom are ye also the called of Jesus Christ:
6បងប្អូនដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
7To all that be in Rome, beloved of God, called to be saints: Grace to you and peace from God our Father, and the Lord Jesus Christ.
7សូមជំរាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូមជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និង ត្រាស់ហៅអោយធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!។
8First, I thank my God through Jesus Christ for you all, that your faith is spoken of throughout the whole world.
8ជាបឋមខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រោះតែបងប្អូនទាំងអស់គ្នាដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។
9For God is my witness, whom I serve with my spirit in the gospel of his Son, that without ceasing I make mention of you always in my prayers;
9ព្រះជាម្ចាស់ដែលខ្ញុំគោរពបំរើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ អំពីព្រះបុត្រារបស់ព្រះអង្គទ្រង់ធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច
10Making request, if by any means now at length I might have a prosperous journey by the will of God to come unto you.
10គ្រប់ពេលខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានអោយខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។
11For I long to see you, that I may impart unto you some spiritual gift, to the end ye may be established;
11ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំងដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន អោយបងប្អូនបានមាំមួនឡើង
12That is, that I may be comforted together with you by the mutual faith both of you and me.
12គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
13Now I would not have you ignorant, brethren, that oftentimes I purposed to come unto you, (but was let hitherto,) that I might have some fruit among you also, even as among other Gentiles.
13បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគំរោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្ដែមកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។
14I am debtor both to the Greeks, and to the Barbarians; both to the wise, and to the unwise.
14ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និង ក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និង ក្នុងចំណោមអ្នកល្ងង់។
15So, as much as in me is, I am ready to preach the gospel to you that are at Rome also.
15ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ
16For I am not ashamed of the gospel of Christ: for it is the power of God unto salvation to every one that believeth; to the Jew first, and also to the Greek.
16ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សំរាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
17For therein is the righteousness of God revealed from faith to faith: as it is written, The just shall live by faith.
17ដំណឹងល្អនេះសំដែងអោយដឹងថា ព្រះជាម្ចាស់ប្រោសប្រទានអោយមនុស្សបានសុចរិត ដោយសារជំនឿ និង អោយគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។ ទោសរបស់មនុស្សលោក
18For the wrath of God is revealed from heaven against all ungodliness and unrighteousness of men, who hold the truth in unrighteousness;
18ព្រះជាម្ចាស់សំដែងព្រះពិរោធ ពីស្ថានបរមសុខ មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ ព្រះអង្គប្រឆាំង នឹងអំពើទុច្ចរិតគ្រប់យ៉ាងដែល មនុស្សលោកប្រព្រឹត្ដ ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនអោយលេចចេញមក
19Because that which may be known of God is manifest in them; for God hath shewed it unto them.
19ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសំដែងអោយគេឃើញ។
20For the invisible things of him from the creation of the world are clearly seen, being understood by the things that are made, even his eternal power and Godhead; so that they are without excuse:
20លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬ ឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្ដី ព្រះអង្គបានសំដែងអោយគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
21Because that, when they knew God, they glorified him not as God, neither were thankful; but became vain in their imaginations, and their foolish heart was darkened.
21ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អោយសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។
22Professing themselves to be wise, they became fools,
22គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។
23And changed the glory of the uncorruptible God into an image made like to corruptible man, and to birds, and fourfooted beasts, and creeping things.
23គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលរមែងតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និង សត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។
24Wherefore God also gave them up to uncleanness through the lusts of their own hearts, to dishonour their own bodies between themselves:
24ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេប្រព្រឹត្ដអំពើសៅហ្មង តាមទំនើងចិត្ដលោភលន់របស់គេរហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។
25Who changed the truth of God into a lie, and worshipped and served the creature more than the Creator, who is blessed for ever. Amen.
25ពួកគេនិយមព្រះក្លែងក្លាយ ជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និង គោរពបំរើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបំរើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។
26For this cause God gave them up unto vile affections: for even their women did change the natural use into that which is against nature:
26ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្ដផ្ទុយពីធម្មជាតិវិញ
27And likewise also the men, leaving the natural use of the woman, burned in their lust one toward another; men with men working that which is unseemly, and receiving in themselves that recompence of their error which was meet.
27រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្ដអំពើដែលគួរអោយអៀនខ្មាស រវាងប្រុស និង ប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។
28And even as they did not like to retain God in their knowledge, God gave them over to a reprobate mind, to do those things which are not convenient;
28ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺអោយគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
29Being filled with all unrighteousness, fornication, wickedness, covetousness, maliciousness; full of envy, murder, debate, deceit, malignity; whisperers,
29ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាលពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេឈ្លោះប្រកែកល្បិចកិច្ចកល និង អបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា
30Backbiters, haters of God, despiteful, proud, boasters, inventors of evil things, disobedient to parents,
30និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្ដកំរោលឃោរឃៅមានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្ដអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។
31Without understanding, covenantbreakers, without natural affection, implacable, unmerciful:
31ពួកគេជាមនុស្សល្ងីល្ងើមានចិត្ដមិនទៀង ជាមនុស្សអត់ចិត្ដ មិនចេះអាណិតអាសូរ។
32Who knowing the judgment of God, that they which commit such things are worthy of death, not only do the same, but have pleasure in them that do them.
32ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្ដបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្ដខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្ដអំពើបែបនោះផងដែរ។