1Paul, a servant of God, and an apostle of Jesus Christ, according to the faith of God's elect, and the acknowledging of the truth which is after godliness;
1ខ្ញុំ ប៉ូល ជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ដ ។ ព្រះជាម្ចាស់ចាត់ខ្ញុំអោយនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសអោយមានជំនឿ និង ស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។
2In hope of eternal life, which God, that cannot lie, promised before the world began;
2អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។
3But hath in due times manifested his word through preaching, which is committed unto me according to the commandment of God our Saviour;
3នៅពេលកំណត់ ព្រះអង្គបានសំដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកអោយខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។
4To Titus, mine own son after the common faith: Grace, mercy, and peace, from God the Father and the Lord Jesus Christ our Saviour.
4មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានអោយអ្នកបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដ។
5For this cause left I thee in Crete, that thou shouldest set in order the things that are wanting, and ordain elders in every city, as I had appointed thee:
5ខ្ញុំបានទុកអ្នកអោយនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ អោយមានរបៀបរៀបរយ និង តែងតាំងព្រឹទ្ធាចារ្យ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ
6If any be blameless, the husband of one wife, having faithful children not accused of riot or unruly.
6គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយមានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។
7For a bishop must be blameless, as the steward of God; not selfwilled, not soon angry, not given to wine, no striker, not given to filthy lucre;
7ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាល ត្រូវតែឥតកំហុសមិនក្រអឺតក្រទមមិនឆាប់ខឹងមិនចំណូលស្រាមិនចេះឈ្លោះប្រកែកឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។
8But a lover of hospitality, a lover of good men, sober, just, holy, temperate;
8ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្ដធ្ងន់សុចរិតចិត្ដបរិសុទ្ធ ចេះទប់ចិត្ដ
9Holding fast the faithful word as he hath been taught, that he may be able by sound doctrine both to exhort and to convince the gainsayers.
9ជាប់ចិត្ដនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាព ដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
10For there are many unruly and vain talkers and deceivers, specially they of the circumcision:
10មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្ដរឹងរូស ព្រោកប្រាជ្ញឥតបានការ និង បោកប្រាសគេទៀតផង។
11Whose mouths must be stopped, who subvert whole houses, teaching things which they ought not, for filthy lucre's sake.
11ត្រូវបំបិទមាត់អ្នកទាំងនោះដ្បិតពួកគេបានធ្វើអោយកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។
12One of themselves, even a prophet of their own, said, The Cretians are alway liars, evil beasts, slow bellies.
12មានម្នាក់ក្នុងចំណោមពួកគេដែលជាព្យាការី របស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហកជាសត្វតិរច្ឆានដ៏សាហាវ និង ជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។
13This witness is true. Wherefore rebuke them sharply, that they may be sound in the faith;
13ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីអោយគេមានជំនឿត្រឹមត្រូវ
14Not giving heed to Jewish fables, and commandments of men, that turn from the truth.
14កុំអោយជាប់ចិត្ដនឹងរឿងព្រេងរបស់សាសន៍យូដា និង ជាប់ចិត្ដទៅលើបទបញ្ជាផ្សេងៗរបស់ ពួកអ្នកដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។
15Unto the pure all things are pure: but unto them that are defiled and unbelieving is nothing pure; but even their mind and conscience is defiled.
15ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធអ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និង មិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និង មនសិការរបស់គេសុទ្ធតែសៅហ្មង។
16They profess that they know God; but in works they deny him, being abominable, and disobedient, and unto every good work reprobate.
16គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដគេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរអោយស្អប់ខ្ពើម ជាមនុស្សរឹងទទឹងហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។