1Tartozunk pedig mi az erõsek, hogy az erõtelenek erõtlenségeit hordozzuk, és ne magunknak kedveskedjünk.
1ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។
2Mindenikünk tudniillik az õ felebarátjának kedveskedjék annak javára, épülésére.
2យើងម្នាក់ៗតោងតែខំធ្វើអោយអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និង ជួយគេអោយចំរើនឡើង
3Mert Krisztus sem önmagának kedveskedett, hanem a mint meg van írva: A te gyalázóidnak gyalázásai hullottak reám.
3ដ្បិតព្រះគ្រិស្ដពុំបានស្វែងរកអ្វី ដែលធ្វើអោយគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។
4Mert a melyek régen megirattak, a mi tanulságunkra irattak meg: hogy békességes tûrés által és az írásoknak vígasztalása által reménységünk legyen.
4អ្វីៗដែលមានចែងទុកពីមុនមកគឺចែងទុកសំរាប់អប់រំយើង។ ដោយគម្ពីរជួយសំរាលទុក្ខយើង និង អោយយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។
5A békességes tûrésnek és vígasztalásnak Istene pedig adja néktek, hogy ugyanazon indulat legyen bennetek egymás iránt Krisztus Jézus szerint:
5សូមព្រះជាម្ចាស់ដែលជួយសំរាលទុក្ខ និង ជួយអោយចេះស៊ូទ្រាំ ប្រោសប្រទានអោយបងប្អូនរួមគ្នា មានចិត្ដគំនិតតែមួយ ស្របតាមព្រះគ្រិស្ដយេស៊ូ
6Hogy egy szívvel, egy szájjal dicsõítsétek az Istent és a mi Urunk Jézus Krisztusnak Atyját.
6ដើម្បីអោយបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។
7Azért fogadjátok be egymást, miképen Krisztus is befogadott minket az Isten dicsõségére.
7ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ អោយបានដូចព្រះគ្រិស្ដទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
8Mondom pedig, hogy Jézus Krisztus szolgája lett a körülmetélkedésnek az Isten igazságáért, hogy megerõsítse az atyák ígéreteit;
8ខ្ញុំសូមជំរាបបងប្អូនថា ព្រះគ្រិស្ដបានមកធ្វើជាអ្នកបំរើរបស់សាសន៍ដែលកាត់ស្បែក ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស និង សំដែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។
9A pogányok pedig irgalmasságáért dicsõítik Istent, a mint meg van írva: Annakokáért vallást teszek rólad a pogányok között, és dícséretet éneklek a te nevednek.
9រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសំដែងព្រះហឫទ័យមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្ដិនាមរបស់ព្រះអង្គ»។
10És ismét azt mondja: Örüljetek pogányok az õ népével együtt.
10មានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយចូរមានអំណរ ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គទៅ!»។
11És ismét: Dícsérjétek az Urat minden pogányok, és magasztaljátok õt minden népek.
11ហើយមានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវអោយប្រជារាស្ដ្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។
12És viszont Ésaiás így szól: Lészen a Jessének gyökere, és a ki felkel, hogy uralkodjék a pogányokon; õ benne reménykednek a pogányok.
12ព្យាការីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។
13A reménységnek Istene pedig töltsön be titeket minden örömmel és békességgel a hivésben, hogy bõvölködjetek a reménységben a Szent Lélek ereje által.
13សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ អោយបានពោរពេញដោយអំណរ និង សេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីអោយបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
14Meg vagyok pedig gyõzõdve atyámfiai én magam is ti felõletek, hogy teljesek vagytok minden jósággal, betöltve minden ismerettel, képesek lévén egymást is inteni.
14បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និង មានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
15Bátorságosabban írtam pedig néktek atyámfiai, részben, mintegy emlékeztetvén titeket az Istentõl nékem adott kegyelem által,
15ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ
16Hogy legyek a Jézus Krisztus szolgája a pogányok között, munkálkodván az Isten evangyéliomában, hogy legyen a pogányoknak áldozata kedves [és] a Szent Lélek által megszentelt.
16អោយបំរើព្រះគ្រិស្ដយេស៊ូសំរាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និង ជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអោយបានវិសុទ្ធ។
17Van azért mivel dicsekedjem a Jézus Krisztusban, az Istenre tartozó dolgokban.
17ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់
18Mert nem merek szólni semmirõl, a mit nem Krisztus cselekedett volna általam a pogányoknak engedelmességére, szóval és tettel.
18ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬ តាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃអោយមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។
19Jelek és csodák ereje által, az Isten Lelkének ereje által; úgyannyira, hogy én Jeruzsálemtõl és környékétõl fogva Illyriáig betöltöttem a Krisztus evangyéliomát.
19ព្រះអង្គសំដែងឫទ្ធានុភាពនៃទីសំគាល់ និង ឫទ្ធិបាដិហារិយ៍ ព្រះអង្គសំដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។
20Ekképen pedig tisztességbeli dolog, hogy ne ott hirdessem az evangyéliomot, ahol neveztetett Krisztus, hogy ne más alapra építsek:
20ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ
21Hanem a mint meg van írva: A kiknek nem hirdettetett õ felõle, azok meglátják; és a kik nem hallották, megértik.
21គឺអោយបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់»។
22Annakokáért meg is akadályoztattam gyakran a hozzátok való menetelben.
22ការនេះហើយ ដែលធ្វើអោយខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។
23Most pedig, mivelhogy nincs már helyem e tartományokban, vágyódván pedig sok esztendõ óta, hogy elmenjek hozzátok:
23ប៉ុន្ដែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម៉្យាងទៀត តាំងពីយូរឆ្នំាមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង
24Ha Hispániába megyek, elmegyek ti hozzátok. Mert remélem, hogy átutazóban meglátlak titeket, és ti elkísértek oda, ha elõbb részben beteljesedem veletek.
24នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូនដើម្បីអោយបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។
25Most pedig megyek Jeruzsálembe, szolgálván a szenteknek.
25ប៉ុន្ដែ ពេលនេះខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបំរើប្រជាជនដ៏វិសុទ្ធ
26Mert tetszett Macedóniának és Akhájának, hogy a Jeruzsálembeli szentek szegényei részére némileg adakozzanak.
26ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និង ស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។
27Mert tetszett nékik, és tartoznak is vele. Mert ha a pogányok azoknak a lelki javaiban részesültek, tartoznak nékik viszont szolgálni a testiekben.
27បងប្អូនទាំងនោះបានសំរេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម៉្យាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្ដិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្ដិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។
28Ezt azért ha majd elvégezem, és nékik e gyümölcsöt átadom, elmegyek közöttetek által Hispániába.
28ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅអោយគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។
29Tudom pedig, hogy mikor hozzátok megyek, a Krisztus evangyélioma áldásának teljességével megyek.
29ខ្ញុំដឹងថាពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រិស្ដមកជាមួយផង។
30Kérlek pedig titeket atyámfiai a mi Urunk Jézus Krisztusra és a Lélek szerelmére, tusakodjatok velem együtt az imádkozásokban, én érettem Isten elõtt,
30បងប្អូនអើយខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង និង ដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំដោយទូលអង្វរព្រះជាម្ចាស់អោយខ្ញុំផង
31Hogy szabaduljak meg azoktól, a kik engedetlenek Júdeában, és hogy az én Jeruzsálemben való szolgálatom legyen kedves a szentek elõtt;
31ដើម្បីអោយខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និង ដើម្បីអោយប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។
32Hogy örömmel menjek hozzátok az Isten akaratából, és veletek együtt megújuljak.
32ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។
33A békességnek Istene pedig legyen mindnyájan ti veletek! Ámen.
33សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដ គង់ជាមួយបងប្អូនទាំងអស់គ្នា!អាម៉ែន!។