Khmer

Norwegian

Mark

10

1ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និង ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។
1Og han stod op derfra, og kom til Judeas landemerker og landet på hin side Jordan, og folket kom igjen sammen til ham, og han lærte dem atter, som han pleide.
2មានពួកខាងគណៈផារីស៊ី ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖«តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។
2Og fariseerne kom til ham og spurte for å friste ham: Har en mann lov til å skille sig fra sin hustru?
3ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេ បង្គាប់អ្នករាល់គ្នាអោយធ្វើអ្វី?»។
3Han svarte og sa til dem: Hvad har Moses foreskrevet eder?
4គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតអោយស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។
4De sa: Moses har gitt lov til å skrive et skilsmissebrev og skille sig fra henne.
5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេចែងបទបញ្ជា ទាំងនេះអោយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។
5Men Jesus sa til dem: For eders hårde hjertes skyld har han skrevet eder dette bud.
6ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ដ្រី។
6Men fra skapningens begynnelse skapte Gud dem til mann og kvinne.
7"ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន]
7Derfor skal mannen forlate sin far og mor og holde sig til sin hustru,
8ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ" គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។
8og de to skal være ett kjød. Så er de da ikke lenger to, men ett kjød.
9ដូច្នេះមនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។
9Derfor, det som Gud har sammenføiet, det skal et menneske ikke adskille.
10ពេលទៅដល់ផ្ទះពួកសិស្សទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។
10Og da de var kommet inn i huset, spurte disiplene ham atter om dette.
11ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។
11Og han sa til dem: Den som skiller sig fra sin hustru og gifter sig med en annen, han gjør sig skyldig i hor mot henne,
12រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
12og dersom hustruen skiller sig fra sin mann og gifter sig med en annen, driver hun hor.
13មានមនុស្សម្នានាំក្មេងតូចៗមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្ដែ ពួកសិស្ស ស្ដីបន្ទោសអ្នកទាំងនោះ។
13Og de bar små barn til ham, forat han skulde røre ved dem; men disiplene truet dem som bar dem.
14កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។
14Men da Jesus så det, blev han vred og sa til dem: La de små barn komme til mig, hindre dem ikke! for Guds rike hører sådanne til.
15ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។
15Sannelig sier jeg eder: Den som ikke tar imot Guds rike som et lite barn, han skal ingenlunde komme inn i det.
16បន្ទាប់មក ព្រះអង្គអោបក្មេងទាំងនោះ រួចប្រទានពរអោយពួកវា ដោយដាក់ព្រះហស្ដពីលើ។
16Og han tok dem i favn og la sine hender på dem og velsignet dem.
17កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
17Og da han gikk ut på veien, kom en løpende og falt på kne for ham og spurte ham: Gode mester! hvad skal jeg gjøre for å arve evig liv?
18ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។
18Men Jesus sa til ham: Hvorfor kaller du mig god? Ingen er god uten én, det er Gud.
19អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា"កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្ដិនរណាអោយសោះ ចូរគោរពមាតាបិតា"»។
19Budene kjenner du: Du skal ikke drive hor, du skal ikke slå ihjel, du skal ikke stjele, du skal ikke si falskt vidnesbyrd, du skal ikke frata nogen hvad hans er, hedre din far og din mor.
20បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជា ទាំងនេះ តាំងពីក្មេងមក»។
20Men han sa til ham: Mester! alt dette har jeg holdt fra min ungdom av.
21ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកអោយជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្ដិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។
21Da så Jesus på ham og fikk ham kjær og sa til ham: Ett fattes dig; gå bort, selg alt det du har, og gi det til de fattige, så skal du få en skatt i himmelen; kom så og følg mig!
22កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ដដ្បិតគាត់មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភណាស់។
22Men han blev ille til mote over den tale og gikk bedrøvet bort; for han var meget rik.
23ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់បានទេ»។
23Og Jesus så sig om og sa til sine disipler: Hvor vanskelig det vil være for de rike å komme inn i Guds rike!
24ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់!
24Disiplene blev forferdet over hans ord. Da tok Jesus atter til orde og sa til dem: Barn! hvor vanskelig det er for dem som setter sin lit til sin rikdom, å komme inn i Guds rike!
25សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមាន ចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់ទៅទៀត»។
25Det er lettere for en kamel å gå gjennem et nåleøie enn for en rik å gå inn i Guds rike.
26ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។
26Da blev de ytterlig forferdet og sa til hverandre: Hvem kan da bli frelst?
27ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖«ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។
27Jesus så på dem og sa: For mennesker er det umulig, men ikke for Gud; for alt er mulig for Gud.
28លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។
28Peter tok til orde og sa til ham: Se, vi har forlatt alt og fulgt dig.
29ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬ ស្រែចំការ ព្រោះតែខ្ញុំ និង ព្រោះតែដំណឹងល្អ
29Jesus svarte og sa: Sannelig sier jeg eder: Det er ingen som har forlatt hus eller brødre eller søstre eller mor eller far eller barn eller akrer for min skyld og for evangeliets skyld,
30អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និង ស្រែចំការ ព្រមទាំងទទួលការបៀតបៀនហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខ ថែមទៀតផង។
30uten at han skal få hundrefold igjen, nu her i tiden hus og brødre og søstre og mødre og barn og akrer under forfølgelser, og i den kommende verden evig liv.
31មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
31Men mange som er de første, skal bli de siste, og de siste de første.
32ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម ជាមួយពួកសិស្ស ។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គ៖
32Men de var på veien op til Jerusalem, og Jesus gikk foran dem, og de var forferdet, og de som fulgte med, fryktet. Og han tok atter de tolv til sig og begynte å si dem hvorledes det skulde gå ham:
33«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួក នាយកបូជាចារ្យ និង ពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅ ក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។
33Se, vi går op til Jerusalem, og Menneskesønnen skal overgis til yppersteprestene og de skriftlærde, og de skal dømme ham til døden og overgi ham til hedningene,
34ពួកនោះនឹងចំអកអោយលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
34og de skal spotte ham og spytte på ham og hudstryke ham og slå ham ihjel, og tre dager efter skal han opstå.
35បន្ទាប់មកលោកយ៉ាកុប និង លោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្ដាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។
35Da gikk Jakob og Johannes, Sebedeus' sønner, til ham og sa: Mester, vi vil gjerne at du skal gjøre for oss det vi ber dig om.
36ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់អោយខ្ញុំធ្វើអ្វី?»។
36Han sa til dem: Hvad vil I da at jeg skal gjøre for eder?
37គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានអោយយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។
37De sa til ham: Gi oss at den ene av oss må sitte ved din høire og den andre ved din venstre side i din herlighet!
38ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។
38Men Jesus sa til dem: I vet ikke hvad det er I ber om. Kan I drikke den kalk jeg drikker, eller døpes med den dåp jeg døpes med?
39គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និង ទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
39De sa til ham: Det kan vi. Men Jesus sa til dem: Den kalk jeg drikker, skal I drikke, og den dåp jeg døpes med, skal I døpes med;
40ចំណែកឯអង្គុយនៅខាងស្ដាំឬ ខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសំរេចបានឡើយ ព្រោះកន្លែងនោះបំរុងទុកសំរាប់តែអ្នកដែលព្រះជាម្ចាស់បានសំរេចអោយប៉ុណ្ណោះ»។
40men å sitte ved min høire eller ved min venstre side, det tilkommer det ikke mig å gi nogen, men det gis dem som det er beredt.
41កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងលោកយ៉ាកុប និង លោកយ៉ូហាន ជាខ្លាំង។
41Og da de ti hørte dette, begynte de å harmes på Jakob og Johannes.
42ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។
42Da kalte Jesus dem til sig og sa: I vet at de som gjelder for å være fyrster, hersker over sine folk, og deres stormenn bruker makt over dem.
43ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។
43Men så er det ikke blandt eder; den som vil bli stor blandt eder, han skal være eders tjener,
44ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបំរើគេគ្រប់គ្នាសិន
44og den som vil bli den første blandt eder, han skal være alles træl;
45ដ្បិតបុត្រមនុស្ស មកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកឡើយ គឺលោកមកបំរើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
45for Menneskesønnen er heller ikke kommet for å la sig tjene, men for selv å tjene og gi sitt liv til en løsepenge for mange.
46ព្រះយេស៊ូ និង ពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និង បណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។
46Og de kom til Jeriko; og da han gikk ut fra Jeriko med sine disipler og meget folk, satt Timeus' sønn, Bartimeus, en blind tigger, ved veien,
47កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង»។
47og da han hørte at det var Jesus fra Nasaret, begynte han å rope: Jesus, du Davids sønn! miskunn dig over mig!
48មនុស្សជាច្រើនបានគំរាមគាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។
48Og mange truet ham at han skulde tie; men han ropte enda meget mere: Du Davids sønn! miskunn dig over mig!
49ព្រះយេស៊ូក៏ឈប់ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖«កុំអស់សង្ឃឹមក្រោកឡើង លោកហៅអ្នក»។
49Og Jesus stod stille og sa: Kall ham hit! Og de kalte på den blinde og sa til ham: Vær frimodig, stå op! han kaller på dig.
50គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តំរង់ទៅរកព្រះយេស៊ូ។
50Og han kastet sin kappe av sig og sprang op og kom til Jesus.
51ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំអោយបានភ្លឺផង»។
51Og Jesus tok til orde og sa til ham: Hvad vil du jeg skal gjøre for dig? Den blinde sa til ham: Rabbuni! at jeg må få mitt syn igjen!
52ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។
52Da sa Jesus til ham: Gå bort! din tro har frelst dig. Og straks fikk han sitt syn igjen og fulgte ham på veien.